CAMBO REPORT

Popup Advertising5 seconds

Razer​ បាន​ផលិត​ស្រោម​ការពារ​ ​មាន​បន្ទះ​បន្ថយ​កម្ដៅ​ សម្រាប់​ប្រើ​នៅ​លើ​ iPhone​ 11​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតណាស់ យប់មិញនេះ Apple បានបង្ហាញជាផ្លូវការ ឲ្យសាធារណៈជនទាំងឡាយ បានដឹងនូវវត្តមានរបស់ ស្មាតហ្វូនកំពូលប្រចាំឆ្នាំរបស់ខ្លួន ដែលមានដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ទៀតផង។ ជាក់ស្ដែង មិនទាន់បានប៉ុន្មានម៉ោង ស្រួលបួលផង ពេលនេះយើងក៏ទទួលបានដំណឹងថា Razer បានបង្កើតនូវស្រោមការពារមួយប្រភេទ ដែលមានភ្ជាប់មកជាមួយ មុខងារបន្សាបកម្តៅ កាន់តែពិសេសនោះ វាត្រូវបានរចនាឡើង សម្រាប់ iPhone ជំនាន់ថ្មី តែម្ដង។

 

 

ច្បាស់ណាស់ថា ប្រិយមិត្តធ្លាប់បានស្គាល់ហើយ នូវយីហោ Razer ដែលយើងតែងតែ ឃើញវា នៅលើកុំព្យូទ័រ ព្រមទាំងស្មាតហ្វូនហ្គេមផងដែរ។ រាងប្លែកដែរ ព្រោះថា ដំណឹងពេលនេះ គឺមិនជា Laptop ហ្គេម ឬមួយក៏ទូរសព្ទហ្គេមឡើយ ដែលបានដាក់ស្លាក Logo របស់ក្រុមហ៊ុននេះ ផ្ទុយទៅវិញ វាជាស្រោមការពារដែលមានសមត្ថភាព ល្អមួយ ដែលត្រូវបានធ្វើឡើង សម្រាប់ iPhone 11 series ទៀតផង។ មិនខុសទេ ស្រោមការពារទូរសព្ទនោះ ត្រូវបានដាក់បញ្ចូលជាមួយ បន្ទះត្រជាក់ ដែលវាពិតជាជួយ បានយ៉ាងប្រសើរ ក្នុងការទប់ស្កាត់ការឡើងកម្តៅ របស់ស្មាតហ្វូន ជាពិសេសគឺនៅ ពេលលេងហ្គេមតែម្ដង។ ចំពោះដំណើរការរបស់វាវិញ គឺត្រូវបានផ្សំឡើងពីបន្ទះស្ដើង 3 ស្រទាប់ ដែលខាងគេហៅថា ជាស្រទាប់ Thermaphene ដែលជួយមិនឲ្យ iPhone ជំនាន់ថ្មីរបស់អ្នក ឆ្កូតជាមួយស្រោម ព្រមទាំងជួយទប់កម្តៅបានមួយផ្នែក រីឯស្រទាប់ដែលនៅកណ្តាល ជាមានឈ្មោះថា Microfiber ដែលនេះជាស្រទាប់សំខាន់ ដែលជួយក្នុងការបន្សាបកម្តៅ និងចុងក្រោយ វាជាសំបកផ្នែកខាងក្រៅ ដែលមានរន្ធតូចៗ សម្រាប់ស្រូបកម្តៅចេញផងដែរ។

 

 

ដូច្នេះហើយ ស្រោមការពារ iPhone ជំនាន់ថ្មី ដែលបានផលិតដោយ Razer នេះ នឹងត្រូវភ្ជាប់មកជាមួយ បច្ចេកវិទ្យាទប់ស្កាត់កម្តៅ មិនឲ្យឡើងខ្លាំង បើទោះបីជាអ្នកកំពុងតែលេងហ្គេម ក្រាហ្វិកធំៗក៏ដោយ។ កាន់តែពិសេស ស្រោមការពារនេះ មានចំនួនពីរប្រភេទដូចជា Slim និង Pro ដែលមានវាមានសមត្ថភាពអាចការពារ នូវការធ្លាក់កម្ពស់ 3 ម៉ែត្របានទៀតផង ចំណែកឯតម្លៃរបស់វាវិញ Razer បានដាក់លក់ម៉ូឌែល Slim ក្នុងតម្លៃ 30 ដុល្លារ រីឯ Pro វិញ មានតម្លៃ 40 ដុល្លារផងដែរ។ អញ្ចឹងហើយ អ្នកដែលមានបំណងចង់ប្រើប្រាស់ iPhone 11 គួរតែសម្លឹងមើល ស្រោមប្រភេទនេះ ឲ្យហើយទៅ ព្រោះវាអាចជាផ្នែកសំខាន់មួយ ដែលជួយឲ្យការលេងហ្គេមរបស់អ្នក ប្រព្រឹត្តទៅយ៉ាងរលូន អញ្ចឹងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: ទូរស័ព្ទ