CAMBO REPORT

Popup Advertising5 seconds

ស្វែងយល់ពីលក្ខណៈ​សម្បត្តិ​​ពិសេស​ៗ​របស់​បន្ទះអេក្រង់ iPhone 11 Pro និង iPhone 11 Pro Max

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញផលិតផលថ្មីៗចុងក្រោយរបស់ខ្លួន ទៅឲ្យមហាជនបានឃើញពីរូបរាង, លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់ពួកវា។ ក្នុងនោះ iPhone លំដាប់កំពូល ជំនាន់ចុងក្រោយគេ ដែលមានឈ្មោះជាផ្លូវការ iPhone 11 Pro និង iPhone 11 Pro Max គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលថ្មីៗ ដទៃទៀត ដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមូលហេតុនោះ ក៏ដោយសារតែពួកវាបានបំពាក់មកជាមួយលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន។



ក្នុងនោះ បន្ទះអេក្រង់ដែលបានបំពាក់នៅលើ iPhone 11 Pro និង iPhone 11 Pro Max គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យ អ្នកគាំទ្ររបស់ iPhone មានការចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់។ និយាយដ៏ចំនុចនេះ ប្រាកដជាមានប្រិយមិត្តមួយចំនួន មានចម្ងល់ហើយថា តើអ្វីទៅដែលធ្វើឲ្យបន្ទះអេក្រង់ដែលបានបំពាក់នៅលើ iPhone 11 Pro និង 11 Pro Max ក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃ iPhone ជំនាន់ថ្មីនេះ។ ដូច្នេះកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងយល់ ពីលក្ខណៈសម្បត្តិរបស់ បន្ទះអេក្រង់នេះទាំងអស់គ្នា។ បន្ទះអេក្រង់ដែលបានបំពាក់នៅលើ iPhone 11 Pro និង iPhone 11 Pro Max ជាប្រភេទ OLED ដែលមានកម្រិតដង់ស៊ីតេ 458ppi ហើយមានកម្រិត Contrast Ratio 2,000,000:1 និង កម្រិតពន្លឺរហូតដល់ទៅ 1,200 nits ព្រមទាំងគាំទ្របច្ចេកវិទ្យា HDR10 ដែលធ្វើឲ្យអេក្រង់ទទួលបានពន្លឺ ក្នុងកម្រិតមួយដល់ខ្ពស់។ លើសពីនេះទៅទៀត វាក៏ភ្ជាប់មកជាមួយ P3 Wide Color Gamut ដែលជួយឲ្យការ ចាក់ពណ៌បានត្រឹមត្រូវ និងច្បាស់ល្អថែមទៀតផង។ នៅមិនទាន់អស់នោះទេ វាក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យា Tap to wake (ប៉ះលើផ្ទៃអេក្រង់ ដើម្បីដាក់អេក្រង់ឲ្យភ្ញាក់ឡើង) Haptic Touch ( ផ្តល់រំញោច តបមកវិញនៅពេលដែលយើងធ្វើការបញ្ជាលើផ្ទៃអេក្រង់) និង True Tone Display (កំនត់កម្រិតពន្លឺរបស់អេក្រង់ ទៅតាមស្ថានភាពដែលយើងកំពុងប្រើប្រាស់)។ មិនត្រឹមតែប៉ុណ្ណោះ អេក្រង់នេះក៏បានស្រោបដោយទឹកថ្នាំពិសេសម៉្យាង ដែលជួយការពារ ពីការឆក់យកស្នាមម្រាមដៃបានយ៉ាងល្អថែមទៀតផង។ Apple ក៏បានអះអាងថា វាមានគុណភាពបង្ហាញដូចទៅនឹង ម៉ូនីទ័រតម្លៃថ្លៃរបស់ Apple អញ្ចឹងដែរ (Pro Display XDR) ព្រមទាំងប្រើប្រាស់ថ្មតិចជាងមុនរហូតដល់ 15% ឯណោះ ហើយក្រុមហ៊ុន Apple ហៅអេក្រង់នេះថា Super Retina XDR។



អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលចូលចិត្តទស្សនាខ្សែភាពយន្តល្បីៗ ដែលមានកម្រិតបង្ហាញខ្ពស់ នៅលើសេវា Netflix ព្រមទាំងត្រៀមខ្លួនធ្វើជាម្ចាស់របស់ iPhone 11 Pro និង iPhone 11 Pro Max ព្រោះថាវានឹងមិនធ្វើឲ្យ អ្នកមានអារម្មណ៍ថាសោកស្តាយនោះទេ ដែលបានចំណាយលុយដ៏ច្រើនក្នុងការទិញវាយកមកប្រើប្រាស់។ សម្រាប់ប្រិយមិត្តដែល មិនមានបំណងទិញយក iPhone 11 Pro និង iPhone 11 Pro Max យកទៅប្រើប្រាស់ ក៏អាចធ្វើការបញ្ចេញមតិយោបល់របស់អ្នក ទាំងអស់គ្នា ខាងក្រោមនេះ ដើម្បីឲ្យខ្ញុំបានដឹងផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Apple Tag: ទូរស័ព្ទ