CAMBO REPORT

Popup Advertising5 seconds

មក​ដឹង​ពី​ថ្ងៃ​អាច​តម្លើង​ទៅ​ iOS​ 13​ លើ​ iPhone​ ជា​ផ្លូវ​ការ​ទាំង​អស់​គ្នា!​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្រប់គ្នាប្រាកដជាប្លែកអារម្មណ៍ហើយ ជាមួយនឹង iPhone 11 Series ជំនាន់ថ្មី មានម៉ូតកាមេរ៉ាចង្គ្រានហ្គាស ដែលក្រុមហ៊ុន Apple បានប្រកាសចេញ ជាផ្លូវការ កាលពីយប់រំលងអាធ្រាត ថ្ងៃនេះ ដែលអមមកជាមួយលក្ខណៈសម្បត្តិ កាន់តែអេមជាងមុន និងមានតម្លៃកាន់តែឡើងថ្លៃជាងមុន។ ក្នុងនោះ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 13 ក៏ត្រួវបានដាក់ចេញ ជាផ្លួវការដូចគ្នា ប៉ុន្តែប្រិយមិត្ត iOS ទាំងអស់ មិនទាន់អាចតម្លើងវា នៅពេលនេះ បានទេ។ ចុះពេលណាទៅ ទើបអាចទាញយកបាន?

 

 

 

ពិតមែនហើយ ចំពោះ iOS 13 គឹជាប្រព័ន្ធប្រតិបត្តិការណ៍ ជំនាន់ថ្មីចុងក្រោយ ដែលបានឆ្លងកាត់ ការសាកល្បង (ឬយើងហៅថា Beta) ជាច្រើនដំណាក់កាល ទាំងសម្រាប់ក្រុម Develop និងអ្នកប្រើតសេ្តសាក ទម្រាំមកដល់ថ្ងៃនេះ។ យ៉ាងណា មុននឹងបង្ហាញប្រាប់ ដល់អ្នកទាំងអស់គ្នា ពីពេលវេលាដែល Apple ទម្លាក់ iOS 13 ប្រើប្រាស់ ជាសាធារណៈនោះ យើងសូមរំលឹកពីម៉ូឌែល iPhone និង iPod ដែលត្រូវបាន Apple អនុញ្ញាត អោយតម្លើងមក iOS ជំនាន់ថ្មីនេះ បន្តិចសិន។

 

• iPhone 11

• iPhone 11 Pro

• iPhone 11 Pro Max

• iPhone XS

• iPhone XS Max

• iPhone XR

• iPhone X

• iPhone 8

• iPhone 8 Plus

• iPhone 7

• iPhone 7 Plus

• iPhone 6S

• iPhone 6S Plus

• iPhone SE

• iPod Touch (seventh generation)

 

 

 

ដូច្នេះ ម៉ូឌែល iPhone និង iPod ទាំងប៉ុន្មានខាងលើនេះ គឺសុទ្ធតែទទួលបានការ អនុញ្ញាតពី Apple សម្រាប់ការទាញយក និងតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 13 ជំនានផ្លូវការបាន។ ចំពោះថ្ងៃដែល Apple បញ្ចេញ iOS 13 នោះ នឹងធ្លាក់ មកដល់ នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2019 ឆាប់ៗនេះ (អាចមកដល់ស្រុកយើង នៅថ្ងៃទី 20 ទើបទទួលបាន)។ ប៉ុន្តែសូមបញ្ជាក់ថា រាល់មុខងារថ្មីៗ ដែលមាននៅលើ iOS 13 ថ្មីនេះ អាចនឹងមិនមានអស់លើ iPhone និង iPod ពេលតម្លើងរួចនោះទេ ដែលវាអាចនឹងធ្លាក់មក នៅលើកំណែអាប់ដេតបន្ទាប់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ