CAMBO REPORT

Popup Advertising5 seconds

MSI​ GF63​ Thin​ ប្រើ​ក្រាហ្វិក​កាត​ស៊េរី​ GTX​ ល្អ​សម្រាប់​​លេង​​ហ្គេម និងអ្នក​បង្កើត​ការ​ច្នៃ​ប្រឌិត​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អត្ថបទកាលពីលើកមុន អ្នកទាំងអស់គ្នា ប្រហែលជាបានជ្រាបហើយ ជាមួយនឹង ម៉ូឌែលស៊េរីថ្មី និងកំពូលចុងក្រោយរបស់ MSI ដែលមានសមត្ថភាព និងកម្លាំងម៉ាស៊ីនខ្លាំង អមដោយក្រាហ្វិចកាតស៊េរី RTX។ ប៉ុន្តែសម្រាប់អត្ថបទនេះ ខ្ញុំនឹងបង្វែរអារម្មណ៍អ្នកទាំងអស់គ្នា មកស្គាល់ស៊េរីថ្មីមួយទៀត តែបញ្រ្ចាស់ពីខ្ពស់ជាងគេ មកទាបជាងគេ ស្ថិតនៅក្នុងត្រកូល GF ដែលមានលេខសម្គាល់ GF63 និងប្រើក្រាហ្វិកកាតស៊េរី GTX វិញម្តង។

 

 

MSI GF63 Thin ត្រូវបានផលិតឡើង ជាមួយនឹងកម្រាស់ស្តើងត្រឹម 21.7mm និងមានទម្ងន់ 1.86kg ហើយថែមពីនេះ ការឌីហ្សាញក៏មើលទៅស្ទាវ ផងដែរ។ មិនតែប៉ុណ្ណោះ បាតខាងក្រោម ការពារដោយជ័រស្វិតនេះ មានរូបរាង មើលទៅដូចជា ស្រការរបស់នាគ ធានាមិនធ្វើឲ្យឆក់ ឬក្ដៅខ្លាំង នៅពេលប្រើដាក់លើភ្លៅឡើយ និយាយទៅវាងាយស្រួលដោះដាក់ បន្ថែមផ្នែករឹង ឬជួសជុលទៀតផង។

 

 

សម្រាប់ផ្នែកបង្ហាញរូបភាព វាមានអេក្រង់ទំហំ 15.6 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាព ក្នុងកម្រិត FHD អមមកជាមួយនឹងល្បឿន Refresh Rate លោតទៅដល់ 120Hz នៅលើបន្ទះ IPS ដែលមានកម្រិត sRGB 100% អាចផ្តល់នូវសាច់រូបភាព បានច្បាស់។ ចំណុចពិសេស ផ្សេងៗទៀតនោះ គឺនៅត្រង់ Keyboard ដែលវាផ្តល់នូវ សម្លេងស្ងាត់ជាងមុន និងបង្កប់ដោយភ្លើងពន្លឺពណ៌ក្រហម មិនមែនជាភ្លើង RGB ឡើយ។ ទៅលើផ្នែកម៉ាស៊ីនខាងក្នុង របស់ GF63 Thin ដែលត្រូវបានផ្គុំឡើងដោយ៖ 

 

• CPU : Up to 9th Gen. Intel Core™ i7 Processor

 

• VGA 1 : Intel UHD Graphics 630

 

• VGA 2 : NVIDIA GeForce GTX 1650 With Max-Q Design (4GB GDDR5)

 

• RAM : DDR4-2666 (2 Slots) Up to 64GB

 

• HDD 1 : 1x 2.5" SATA HDD

 

• SSD 1 : 1x M.2 SSD Combo slot (NVMe PCIe Gen3 / SATA)

 

• Batt : 3 Cell Li-Polymer 51Whr /7Hrs ឡើងលើ

 

 

អញ្ចឹង ទាំងនេះគឺជាការបង្ហាញ នូវលក្ខណៈសម្បត្តិត្រួសៗ អំពីត្រកូល GF លេខ GF63 Thin ហើយបើសិនជា មានប្រិយមិត្តមាន ចំណាប់អារម្មណ៍ ទាក់ទងជាមួយនឹង ម៉ូឌែលមួយនេះ អាចធ្វើការសាកសួរព័ត៌មាន និងតម្លៃ នៅតាមហាងលក់ កុំព្យូទ័រ ដែលជាតំណាងចែកចាយ របស់ក្រុមហ៊ុន MSI។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ