CAMBO REPORT

Popup Advertising5 seconds

ប្រធាន​ផ្នែក​មួយ​រូប​របស់ Microsoft ឈរ​​ខាង Huawei ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជា​មួយ​សហរដ្ឋអាមេរិក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សង្គ្រាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងក្រុមហ៊ុនចិន Huawei បានកើតឡើងអស់រយៈពេល ស្ទើរជិតកន្លះឆ្នាំមកហើយ ដោយមិនឃើញមាន ការដោះស្រាយណាមួយ ល្អនៅឡើយនោះទេ និងព្រមទាំងបានធ្វើឲ្យ ក្រុមហ៊ុនអាមេរិកទាំងអស់ លែងអាចសហការជាមួយ បានផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន Microsoft និងប្រធានផ្នែកច្បាប់ លោក Brad Smith បាននិយាយប្រាប់ ក្រុមអ្នកសារព័ត៌មាន Bloomberg នៅលើបទសម្ភាសន៍មួយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែផ្តល់ភស្តុតាងចាំបាច់មួយ សម្រាប់បកស្រាយមូលហេតុ នៃការកាត់ផ្តាច់សិទ្ធិ ក្រុមហ៊ុនចិន Huawei ពីការជាវបច្ចេកវិទ្យា របស់ក្រុមហ៊ុនអាមេរិក ឲ្យបានច្បាស់តែម្ដង។

 

 

លោក Brad Smith ក៏បានបញ្ចេញមតិថា ការបន្ដហាមឃាត់ និងដាក់ចូលបញ្ជីខ្មៅឲ្យ Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ចំណាត់ថ្នាក់លេខពីរ ធំបំផុតលើពិភពលោក គឺជាអំពើខុសឆ្គងមួយផងដែរ។ គាត់បាននិយាយប្រាប់ថា ការហាមឃាត់ដែលធ្វើឡើងនេះ គឺមិនគួរត្រូវអនុវត្តនោះឡើយ ដោយគ្មានដាក់បង្ហាញនូវ មូលដ្ឋានគ្រឹះ និងនីតិរដ្ឋត្រឹមត្រូវ ដូចនេះ។ លើសពីនេះទៅទៀត លោក Smith បានលើកឧទាហរណ៍មកថា ការហាមឃាត់កុំឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាមួយ ធ្វើការជាវបន្ទះឈីប ឬ ប្រព័ន្ធប្រតិបត្តិការមកប្រើ គឺប្រៀបដូចជាសណ្ឋាគារ ដែលគ្មានដាក់គ្រែឲ្យគេង និងគ្មានម្ហូបអាហារ សម្រាប់លក់ឲ្យភ្ញៀវ អញ្ចឹងដែរ។ ហេតុដូច្នេះហើយ បានជាគាត់លើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺចង់ឲ្យក្រុមហ៊ុនចិន Huawei ស្ថិតនៅលើស្ថានភាព គ្រោះថ្នាក់មួយតែប៉ុណ្ណោះ។

 

 

ជាចុងក្រោយ គាត់ក៏បានស្នើសុំឲ្យ ការហាមឃាត់នេះ ត្រូវមានការកាត់បន្ថយ ទៅលើចំណុចមួយចំនួន ទាក់ទងទៅនឹងបញ្ហា ហានិភ័យសន្តិសុខជាតិ ដូចជានៅសាកលវិទ្យាល័យ ដែលមានទំនាក់ទំនងជាមួយ យោធាចិនតែប៉ុណ្ណោះ និងដោះស្រាយបញ្ហា អាជីវកម្មជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាវិញ ផងដែរ។ ក្រុមហ៊ុនចិន Huawei ធ្លាប់ជាដៃគូសហការ យូរអង្វែងរបស់ Microsoft ក្នុងវិស័យបច្ចេកវិទ្យា ជាច្រើនឆ្នាំមកហើយ ដោយជាទីបំផុត ក៏បានសម្រេចចិត្តធ្វើការ លើកឡើងយកមកនិយាយ ដើម្បីធ្វើជាអ្នកគាំទ្រតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: TNW Tag: Lifestyle