CAMBO REPORT

Popup Advertising5 seconds

LG បញ្ចេញកំណែ​អាប់ដេត ដោយ​នាំ​យក​បច្ចេក​វិទ្យា NVIDIA G-SYNC មក​ដាក់​លើ​ទូរទស្សន៍​ឆ្លាត​វៃ OLED សេរ៊ី 2019 របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ យើងឃើញថាវិស័យ Gaming បានរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ដូច្នេះហើយទើបក្រុមហ៊ុនល្បីឈ្មោះជាច្រើន ដែលបង្កើតផលិតផលទាក់ទងជាមួយវិស័យមួយនេះ បានខិតខំ ស្វែងរកអ្វីដែលថ្មី អ្វីដែលពិសេសយកទៅបំពាក់នៅ លើផលិតផលរបស់ខ្លួន។ ក្នុងនោះយើងឃើញថា ម៉ូនីទ័រ Gaming ជាច្រើនកំពុងរីកដុះដាលយ៉ាងខ្លាំង ព្រោះថា វាបានបំពាក់មកជាមួយ បច្ចេកវិទ្យាល្អៗដែលជួយឲ្យយើងទទួលបានបទពិសោធន៍នៃការលេងហ្គេមដ៏ល្អមួយ ហើយមុខងារ NVIDIA G-SYNC គឺជាមុខងារមួយដ៏សំខាន់ក្នុងចំណោមមុខងារផ្សេៗទៀត ដែលបានទាក់ទាញឲ្យអ្នកលេងហ្គេមទាំងអស់ធ្វើការទិញយក ម៉ូនីទ័រ ដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យានេះ។

 


ខណៈពេលដែលទូរទស្សន៍ឆ្លាតវៃជាច្រើនត្រូវបានអ្នកលេងហ្គេមជាច្រើនមើលរំលងបើទោះបីជាវាមានគុណភាពបង្ហាញល្អយ៉ាងណាក៏ដោយ ហើយមូលហេតុនោះ ក៏ព្រោះតែបច្ចុប្បន្ននេះទូរទស្សន៍ឆ្លាតវៃ ដែលមានវត្តមាននៅលើទីផ្សារភាគច្រើន គឺមិនបានបំពាក់មកជាមួយ បច្ចេកវិទ្យា NVIDIA G-SYNC នោះទេ។ ដូច្នេះមានន័យថាយើងមានជម្រើសតិចណាស់ បើសិនជាយើងចង់បានទូរទស្សន៍ឆ្លាតវៃមួយ ដែលបំពាក់មកជាមួយបច្ចេកវិទ្យា G-SYNC។ ស្រាប់តែក្នុងថ្ងៃនេះក្រុមហ៊ុន LG ប្រកាសបញ្ចេញកំនែអាប់ដេត នាំយកបច្ចេកវិទ្យា NVIDIA G-SYNC ទៅដាក់លើទូរទស្សន៍ឆ្លាតវៃ OLED សេរ៊ី ឆ្នាំ 2019 របស់ខ្លួនជាច្រើនម៉ូឌែល ក្នុងនោះរួមមាន ដូចជា ទូរទស្សន៍ឆ្លាតវៃ ដែលមានទំហំ 55 អ៊ីញ និង 65 អ៊ីញ ដែលស្ថិតនៅក្នុងត្រកូល E9 និង ទូរទស្សន៍ឆ្លាតវៃ ដែលមានទំហំ 55 អ៊ីញ, 65 អ៊ីញ និង 77 អ៊ីញ ដែលស្ថិតនៅក្នុងត្រកូល C9 ហើយលក្ខណៈពិសេសរបស់ទូរទស្សន៍ឆ្លាតវៃទាំងនេះ គឺពួកវាបានបំពាក់មកជាមួយ​ អេក្រង់ប្រភេទ OLED ដែលមានកម្រិតបង្ហាញ 4K ព្រមទាំងគាំទ្របច្ចេកវិទ្យា HDR10 ថែមទៀតផង។ លើសពីនេះទៅទៀត ពួកវាក៏បានបំពាក់មកជាមួយ រន្ធ HDMI 2.1 ដែលគាំទ្របច្ចេកវិទ្យា Variable Refresh Rate (VRR) ហើយលក្ខណៈសម្បត្តិ ពិសេសរបស់បច្ចេកវិទ្យានេះ គឺវាអាចធ្វើការផ្លាស់ប្តូរកម្រិតល្បឿនបង្ហាញទៅតាមកាលៈទេសៈដែលយើងកំពុងលេងហ្គេម។

 


អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលជាម្ចាស់របស់ទូរទស្សន៍ឆ្លាតវៃទាំងប៉ុន្មានម៉ូឌែលដែលបានរៀបរាប់ ខាងលើ ឬ អ្នកដែលស្នេហាវិស័យ Gaming និងទស្សនាខ្សែភាពយន្តតាមសេវាកម្ម Netflix ដែលមានថវិកាច្រើន ហើយកំពុងស្វែងរក ទូរទស្សន៍ឆ្លាតវៃមួយដែលមានសមត្ថភាព អាចបំពញតម្រូវការរបស់អ្នក។ ព្រោះថាទូរទស្សន៍ឆ្លាតវៃជំនាន់ របស់ក្រុមហ៊ុន LG ទាំងប៉ុន្មានម៉ូឌែលខាងលើនេះ បានបំពាក់មកជាមួយអេក្រង់ដែលមានកម្រិតបង្ហាញខ្ពស់ ព្រមទាំងបំពាក់មកបច្ចេកវិទ្យាពិសេសៗ ជាច្រើន ដែលជួយឲ្យការលេងហ្គេម និងការទស្សនាខ្សែភាពយន្តរបស់យើងទទួលបានបទពិសោធន៍មួយដ៏អស្ចារ្យដែលពិបាកនឹង បំភ្លេចបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ទូរទស្សន៍