CAMBO REPORT

Popup Advertising5 seconds

Galaxy Note 10, A90 និង Galaxy Tab S6 ទើប​ទទួល​បាន​ការ​គាំទ្របច្ចេកវិទ្យា ARCore របស់ Google

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលថ្មីៗនេះ Google បានបន្តពង្រីកបន្ថែមទៅលើបច្ចេកវិទ្យា ARCore សម្រាប់ដាក់អោយប្រើលើស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ដែលវាជា Software ត្រូវពឹងផ្អែកលើ Augmented Reality (AR) Platform។ ជាក់ស្ដែង ឧបករណ៍ស៊េរីថ្មី ដែលអាចទទួលបានការគាំទ្រសម្រាប់ Platform នេះដែរ រួមមាន Galaxy Tab S5e និងទូរសព្ទស៊េរីថ្មីត្រកូល Galaxy A មួយចំនួនទៀត ជាដើម។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនជំនាន់ក្រោយៗ របស់ Samsung ដូចជា Galaxy Note 10 Series, A90 5G និង Galaxy Tab S6 ក៏ទទួលបានការ Support ARCore នេះ ដូចគ្នាផងដែរ។

 

 

Google ក៏បានធ្វើការផ្លាស់ប្តូរបន្តិចបន្តួច ចំពោះការចុះបញ្ជីរបស់កម្មវិធីនេះ នៅក្នុង Play Store ផងដែរ។ មួយវិញទៀតកម្មវិធីមួយនេះ ក៏ត្រូវបានផ្លាស់ប្តូរឈ្មោះពី ARCore ទៅជា “Google Play Service for AR” ប្រហែលជាការប្តូរឈ្មោះ ក្នុងន័យដើម្បីបញ្ជាក់ថាកម្មវិធីនេះ គឺដូចជា Play Service ធម្មតាដែរ ដែលវាមិនមែនជាកម្មវិធី អាចប្រើបានដោយខ្លួនវាឡើយ ផ្ទុយទៅវិញវាបាននាំមកនូវ SDKs ដោយអនុញ្ញាតអោយកម្មវិធីផ្សេងទៀត អាចផ្តល់នូវបទពិសោធន៍នៃ AR ទៀតផង។ កម្មវិធី ដែលពឹងផ្អែកលើ Platform AR នេះ អាចធ្វើការ បង្កើតវត្ថុនិងរូបសណ្ឋាន ជារូបភាពមានលក្ខណៈបែប 3D ដូចពិតៗអញ្ចឹង ដែលអាចអោយយើងមើលឃើញ តាមរយៈកាមេរ៉ារបស់ស្មាតហ្វូន ទៀតផង។ លើសពីនេះ យើងក៏អាចធ្វើការផ្លាស់ទីវត្ថុទាំងនោះ ហើយថែមទាំងអាចដើរជាមួយវត្ថុទាំងនោះ ដែលពឹងផ្អែកលើសេនស័រ ចាប់សញ្ញាដើម្បីធ្វើអោយមានចលនា តាមរយៈស្មាតហ្វូន ថែមទៀតផង។

 

 

ពិតណាស់ ARCore Platform ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ដើម្បីដាក់អោយបច្ចេកវិទ្យា AR អាចផ្ដល់បទពីសោធន៍ដល់ ស្មាតហ្វូន ដោយមិនចាំបាច់ត្រូវការទាមទារផ្នែក Hardware ពិសេសអ្វីឡើយ។ ដូច្នេះ ការនាំមកនូវអោយគាំទ្រដល់ ស្មាតហ្វូនស៊េរីថ្មីៗទាំងនេះ គ្រាន់តែចាំការអាប់ដេតលើកម្មវិធីមកដល់ ប៉ុណ្ណោះ។ ជាងនេះទៅទៀត មានក្រុម Developer ជាច្រើន បានចាប់ផ្តើមប្រើ Platform មួយនេះ ដើម្បីបង្កើតកម្មវិធី និងហ្គេមថ្មីៗ ដែលផ្ដល់មកជាមួយបទពិសោធន៍បែប AR ផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: កម្មវិធី-ហ្គេម