CAMBO REPORT

Popup Advertising5 seconds

Samsung សហការជាមួយ SK Telecom នាំយកប្រព័ន្ធ 5G ដាក់លើទូរទស្សន៍កម្រិតអេក្រង់ 8K

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការនាំយកនូវបច្ចេកវិទ្យា 5G មកដាក់នៅលើទូរទស្សន៍ដែលមានកម្រិតបង្ហាញ 8K កំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ ក្នុងនោះ ក្រុមហ៊ុន Samsung បានធ្វើការសហការជាមួយនឹងដៃគូសហការក្នុងប្រទេសកំណើតខ្លួន ដែលមានឈ្មោះថា SK Telecom ដើម្បីអភិវឌ្ឍលើការនាំយកបច្ចេកវិទ្យា ចុងក្រោយមកមកដាក់លើ ទូរទស្សន៍ដែលមានកម្រិតបង្ហាញច្បាស់បំផុតផងដែរ។ មិនតែប៉ុណ្ណោះ វាជារឿងដែលសមហេតុផល ដែលទូរទស្សន៍ មានកម្រិតបង្ហាញល្អ អមដោយល្បឿនក្នុងការទាញយក ទិន្នន័យលឿន មកជាមួយ ដែលអាចអោយអ្នកប្រើប្រាស់មានលទ្ធភាព ចូលទៅមើលភាពយន្ត, ការកំសាន្តបែប VR និង អ្វីផ្សេងៗទៀតដែលត្រូវការល្បឿនលឿនក្នុងការប្រើប្រាស់។

 

 

ដៃគូសហការទាំង 2 នេះបានព្រមព្រៀងក្នុងការរួមបញ្ជូលរវាង ប្រព័ន្ធ Software eSpace រួមជាមួយនឹងប្រព័ន្ធបញ្ជូនទិន្នន័យមានល្បឿនលឿនរបស់ក្រុមហ៊ុន SK Telecom ព្រមទាំង ការរចនារូបរាងអាចកាច់ផ្តេក ឬបញ្ឈរបានតាមទូរទស្សន៍ 5G Sero TV។ តាមប្រសាសន៍ របស់ប្រធានផ្នែកបច្ចេកវិទ្យា នៃផ្នែក ICT R&D របស់ក្រុមហ៊ុន SK Telecom លោក Park Jin-hyo បានបញ្ជាក់ផងដែរថា ទូរទស្សន៍ 5G ដែលមានកម្រិតបង្ហាញ 8K នេះ មានបញ្ចូលនូវបច្ចេកវិទ្យា 5G ដែលប្រើប្រាស់ថាមពលតិច និង បន្ទះបង្ហាញច្បាស់ល្អបំផុត។ បន្ទាប់ពីនោះ លោកបានបន្ថែមថា បច្ចេកវិទ្យា 5G នេះនឹងជួយអោយពិភពលោក ទទួលបានភាពរីកចម្រើនក្នុងការកំសាន្ត អោយកាន់តែអស្ចារ្យបន្ថែមទៀត។

 

 

គេមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងការចេញលក់វានៅឡើយទេ ដោយក្រឡេកទៅកាន់ក្រុមហ៊ុន Huawei ឯណោះវិញ បានប្រកាសពីការបញ្ចញនូវ ទូរទស្សន៍ 5G ជាមួយនឹងអេក្រង់ 8K នេះនៅចុងឆ្នាំ 2019 នេះហើយ ដែលវាអាចជាការដើរទៅកាន់ទីផ្សារមួយនេះ លឿនជាង ក្រុមហ៊ុន សាមសុងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងការនាំយកនូវបច្ចេកវិទ្យាថ្មីមួយទៅកាន់ទីផ្សារបាន វាតម្រូវអោយ មានការស្ទាបស្ទង់ទៅលើតម្រូវការ និងការប្រើប្រាស់អោយបានល្អិតល្អន់ ដើម្បីអាចនាំយកនូវ ផលិតផលនោះទៅដល់អ្នកប្រើប្រាស់បានដោយជោគជ័យ។ យើងក៏រំពឹង ពីការនាំយកនូវបច្ចេកវិទ្យា ក៏ដូចជាការប្រកួតប្រជែងបន្ថែម ពីសំណាក់ក្រុមហ៊ុនផ្សេងៗទៀត ដូចជា៖ Toshiba, LG និង ក្រុមហ៊ុនដទៃទៀតដើម្បី អោយទូរទស្សន៍ប្រភេទនេះ មានកាន់តែច្រើនឡើងក្នុងទីផ្សារ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ទូរទស្សន៍