CAMBO REPORT

Popup Advertising5 seconds

កាស​ឥត​ខ្សែ​ដំបូង​របស់​ OPPO​ មាន​វត្ត​មាន​ជា​ផ្លូវ​ការ​ហើយ​ ជា​មួយ​មុខ​ងារ​ទប់​សម្លេង​រំខាន​ និង​តម្លៃខ្ទង់ 84 ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តប្រហែលជាធ្លាប់ បានឮហើយ ទាក់ទងទៅនឹង កាសឥតខ្សែដំបូងរបស់ OPPO ដែលវាត្រូវបានគេហៅថា OPPO Enco Q1 ហើយមិនត្រឹមតែប៉ុណ្ណោះ លក្ខណៈសម្បត្តិ មួយចំនួនរបស់វា ត្រូវបានក្រុមការងារខេមបូរីផត បង្ហាញរួចខ្លះហើយ កាលពីលើកមុន ប៉ុន្តែវាគ្រាន់តែជា ដំណឹងដែលទទួលបាន តាមរយៈការបង្ហើបបន្តិចបន្តួចរបស់ OPPO តែប៉ុណ្ណោះ។ ដោយឡែក ពេលនេះវិញ OPPO បានបង្ហាញជាផ្លូវការហើយ នូវកាសឥតខ្សែខាងលើ ដែលវាពិតជាអាចកាន់ថ្ម បានយូរដូចដែល ដំណឹងបែកធ្លាយលើកមុន បាននិយាយមែន។ 

 

 

មិនខុសទេ ដូចដែលបានឃើញហើយ OPPO Enco Q1 នេះ ត្រូវបានរចនាឡើងបែប 3D neckband ដែលតួខ្លួនផ្នែកខាងចុងរបស់វា រាងក្រាស់ ព្រមទាំងស្ដើង នៅត្រង់ចំណុចកណ្តាល កាន់តែពិសេស តួខ្លួនទាំងមូលរបស់វា គឺមិនមានមុខតំណរនោះទេ ពោលគឺតាំងពីចុងម្ខាង ដល់ម្ខាងទៀត ស្រោបដោយជ័រស្វិតតែមួយទៀតផង។ លើសពីនេះទៀត ដូចពត៌មានលើកមុនដែរ វាមានបំពាក់ជាមួយមុខងារ noise canceling ដែលជាប្រភេទ dual Active Noise Cancellation រួមទាំងមានរន្ធស្រូបសម្លេងចំនួន 4 គ្រាប់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មុខងារលុបសម្លេងរំខាន ពីខាងក្រៅនេះ ត្រូវបានចែកជាពីរគឺ feedforward និង feedback ANC ដោយមុខងារ feedforward មាននាទីធ្វើឲ្យ រន្ធស្រូបសម្លេងខាងក្រៅ ចាប់យកនូវកម្រិតសម្លេង ដែលកើតមានជុំវិញខ្លួនអ្នកប្រើប្រាស់ មុនពេលចូលដល់ក្នុងត្រចៀក ដោយធ្វើបែបនេះ វាកាន់តែមានភាពត្រឹមត្រូវ បន្ថែមទៀត ក្នុងការគណនាសម្លេង ដែលត្រូវលុបចោល។ 

 

 

មិនត្រឹមតែប៉ុណ្ណោះ រន្ធស្រូបសម្លេងខាងក្នុង ត្រូវបានប្រើប្រាស់ដើម្បី ឆ្លើយតបជាមួយ ប្រព័ន្ធទប់ស្កាត់សម្លេងរំខានខាងក្រៅ មួយវិញទៀតវាក៏ដើម្បី លុបចោលនូវសម្លេងរំខាន ដែលស្ថិតនៅជិត រន្ធស្រូបសម្លេងទៀតផង។ បន្ថែមពីនេះទៀត វាក៏បានរចនាឡើង យ៉ាងពិសេស ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាសមួយនេះ មានអារម្មណ៍ថា ស្រណុកពេលដែលពាក់ នៅក្នុងត្រជៀកដូច្នេះដែរ។ ច្បាស់ណាស់ OPPO បានបញ្ជាក់ថា Enco Q1 នេះ អាចកាន់ថ្មបានដល់ 22 ម៉ោង ក្នុងការសាកម្ដង ហើយវាមានចំនួន 3 ពណ៌ដូចជា ពណ៌ខ្មៅ ស ពណ៌ទឹកក្រូចផងដែរ។ 

 

 

ដូច្នេះហើយ ទាំងនេះគឺជា ចំណុចមួយចំនួន ទាក់ទងទៅនឹង កាសឥតខ្សែ ជំនាន់ដំបូង Enco Q1 ដែលយើងទទួលបាន ពីការប្រកាសផ្លូវការរបស់ OPPO ហើយកាសនេះដែរ នឹងត្រូវដាក់លក់ក្នុងប្រទេសចិន ចាប់ពីថ្ងៃទី 12 នេះតទៅ ជាមួយតម្លៃ 84 ដុល្លារ។ អញ្ចឹងហើយ ជាមួយលក្ខណៈសម្បត្តិ ដែលអាចលុបចោល សម្លេងរំខានពីខាងក្រៅ អាចកាន់ថ្មបានយូរ ជាមួយរូបរាងស្រស់ស្អាត មួយបែប ខ្ញុំគិតថាកាសនេះ វាពិតជាសាកសម សម្រាប់មិត្តយុវវ័យ ទាំងឡាយ ប៉ុន្តែតម្លៃរបស់វា ក៏មិនថោកដែរ ហេតុនេះ ប្រិយមិត្តអាច ពិចារណាមើលបាន ថាគួរតែទិញ ឬមួយក៏អត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ