CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​មាន​កម្រិត​អេក្រង់ 90Hz ដំបូង​របស់ OPPO មាន​ឈ្មោះ​ថា Reno Ace នឹង​ចេញ​ផ្លូវ​ការ​នៅ​ខែ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានសប្ដាហ៍មុននេះ OPPO បានដាក់បង្ហាញវត្តមាន នៃស្មាតហ្វូនម៉ូឌែល Reno 2 Series ហើយមកដល់ពេលមុននេះបន្ដិច ក្រុមហ៊ុនចិនមួយនេះ ក៏បានចាប់ផ្ដើមដាក់លក់ ស្មាតហ្វូនត្រកូល Reno ជំនាន់ទីពីរនេះ នៅលើទឹកដីរបស់ខ្លួន ជាផ្លូវការផងដែរ។ ទន្ទឹមនឹងពេលនេះ អនុប្រធាន OPPO លោក Shen Yiren បានបញ្ជាក់ប្រាប់ថា ស្មាតហ្វូនត្រកូល Reno ម៉ូឌែលថ្មីមួយទៀត ដែលមានឈ្មោះថា Ace នឹងមកដល់ខែតុលាឆ្នាំ 2019 ខាងមុខនេះហើយ ដោយវាមានបំពាក់អេក្រង់ Refresh Rate កម្រិតខ្ពស់ដល់ទៅ 90Hz ថែមទៀតផង។

 

 

ចំណែកឯម្សិលមិញនេះ ក្រុមការងារយើង ក៏ទទួលបាន របាយការណ៍ថ្មីមួយ បានលេចធ្លាយមកថា OPPO កំពុងតែសិក្សាលើ ស្មាតហ្វូនអេក្រង់ 90Hz ដោយនាពេលឥឡូវនេះ យើងបានដឹងច្បាស់ហើយថា Reno Ace គឺជាស្មាតហ្វូនមួយនោះ។ ក្រៅពីនេះមានអេក្រង់ Refresh Rate កម្រិតខ្ពស់នេះហើយ ស្មាតហ្វូនម៉ូឌែល OPPO Reno Ace ក៏ព្រមទាំងមានបំពាក់ បច្ចេកវិទ្យាសាកថ្មលឿន 20W VOOC Charge 3.0 ដោយវា ត្រូវបានគេសង្ស័យថា អាចនឹងមានឱកាសច្រើន ជាស្មាតហ្វូនស្ថិតក្នុង លំដាប់កំពូល ផងដែរ។ កាលពីពេលថ្មីៗនេះ OPPO ក៏បានបង្ហើបប្រាប់ថា វានឹងក្លាយជាស្មាតហ្វូន ដំបូងគេបង្អស់លើទីផ្សារ នឹងមានបំពាក់ឈីប Qualcomm Snapdragon ដែលភ្ជាប់មកជាមួយម៉ូដឹម 5G មកស្រាប់តែម្ដង។ គួរឲ្យសោកស្ដាយដែរ ដោយទាំងអស់នេះ គឺជាអ្វីដែលក្រុមហ៊ុនចិន OPPO បានធ្វើការបង្ហើបប្រាប់ នៅឯព្រឹត្តិការណ៍ដាក់លក់ Reno 2 Series ជាផ្លូវការ នៅប្រទេសចិនក្នុងថ្ងៃនេះ ដោយក្រុមហ៊ុន មិនបានប្រកាសប្រាប់ ព័ត៌មានលម្អិតបន្ថែម នៅឡើយនោះទេ។

 

 

ចំពោះភាពពេញនិយម នៃការបំពាក់អេក្រង់ Refresh Rate កម្រិត 90Hz គឺបានចាប់ផ្ដើមដំបូងពី ស្មាតហ្វូនប្រភេទ Gaming ដោយបន្ទាប់មកទៀត ក៏ឃើញមាននៅលើ OnePlus 7 Pro និងនៅពេលខាងមុខនេះ OPPO នឹងចូលរួមដែរហើយ។ បន្ទាប់ពីបានបង្ហើបឲ្យដឹងថា OPPO Reno Ace នឹងចេញជាផ្លូវការ នៅខែតុលាឆ្នាំ 2019 ខាងមុខនេះ ប៉ុន្ដែនៅមិនទាន់បាន បញ្ជាក់ពីថ្ងៃណាមួយ ឲ្យជាក់លាក់នោះទេ ដូច្នេះយើងត្រូវតម្រូវឲ្យ រង់ចាំរហូតដល់ខែក្រោយឯណោះ ដើម្បីអាចទទួលបាន ព័ត៌មានបន្ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ