CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​លក្ខណៈ​ពិសេស​ពី​ទូរទស្សន៍​វៃឆ្លាត​ SAMSUNG​ QLED​ 8K ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះជាកំណត់ត្រាប្រវត្តិសាស្ត្រហើយ ដែលបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង បានវិវត្តន៍មករកភាពប្រសើរ នៃគុណតម្លៃក្នុងការកម្សាន្តលើ ទូរទស្សន៍ SAMSUNG QLED 8K វៃឆ្លាត ជាមួយនឹងរូបភាពធម្មជាតិ ច្បាស់ត្រជាក់ភ្នែក កម្រិត 8K និងមានសំឡេងរណ្តំចិត្ត។ ទូរទស្សន៍ SAMSUNG QLED 8K វៃឆ្លាតជំនាន់ចុងក្រោយ ដែលកំពុងតែធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលនោះ បានផ្តល់ជូននូវគុណភាពជីវិត ព្រមទាំងអនុស្សាវរីយ៍ ជាមួយនឹងកម្រិតគុណភាពរូបភាព ដែលច្បាស់រហូតដល់ 33 លាន ភិចសែល! វាពិតជាច្បាស់មែន ទោះទៅមើលកាន់តែជិត ក៏នៅតែច្បាស់ដែរ។

 

 

ជាធម្មតាអតិថិជនទាំងអស់ ប្រាកដជាដឹងហើយថា បើកាលណារូបភាពតូចមួយ ហើយយកទៅពង្រីក ឬបង្ហាញក្នុងអេក្រង់ទំហំធំ តើវានឹងមានអ្វីកើតឡើង? ពិតណាស់គុណភាពរូបវានឹងបែក ខូចទម្រង់ និងមើលមិនច្បាស់ឡើយ ប៉ុន្តែជាមួយនឹងទូរទស្សន៍ SAMSUNG QLED 8K នេះ លោកអ្នកពិតជាអាចរីករាយបានគ្រប់ពេល និងគ្រប់រូបភាព។ ចង់ដឹងទេថាតើ SAMSUNG QLED 8K មានលក្ខណៈពិសេស ខុសពីផលិតផលទូរទស្សន៍ធម្មតាយ៉ាងណាទៅ? ដូច្នេះ ខ្ញុំនឹងលើកយកមកបង្ហាញតែចំណុចពិសេសៗ នៅខាងក្រោមនេះ៖

 

* Direct Full Array Elite: 

  

ជាបច្ចេកវិទ្យា តែមួយគត់លើ SAMSUNG QLED 8K ដែលធ្វើឱ្យរូបភាពកាន់តែដិតច្បាស់ កាន់តែភ្លឺដូចធម្មជាតិពិតៗ។

 

* 100% Color Volume: 

 

ជាបច្ចេកវិទ្យា ដែលធ្វើឱ្យពណ៌រូបភាពកាន់តែច្បាស់ និងមានកម្រិតពណ៌ត្រឹមត្រូវបំផុត ដោយពុំធ្វើឱ្យបាត់គុណភាព និងពន្លឺឡើយ។

 

* AI Sound:

 

ជាបច្ចេកវិទ្យា ដែលអាចធ្វើការវិភាគ និងបង្កើនគុណភាពសំឡេង ឱ្យកាន់តែច្បាស់ល្អ និងដូចក្នុងស្ថានភាពជាក់ស្តែង ដូចជា៖ ការសន្ទនា (Dialogue), កម្មវិធីកីឡា (Sports), តន្ត្រី (Music) និងខ្សែភាពយន្ត (Action Movie) ជាដើម។ និយាយទៅទាំងរូបភាព និងសំឡេង គឺរន្តំត្រសងគ្នាល្អ។

 

* 8K AI Quantum Processor Upscaling:

 

ជាបច្ចេកវិទ្យា(AI) ជំនាន់ចុងក្រោយ ដែលជួយបំលែង កម្រិតគុណភាពរូបភាពពី 4K ឬ រូបភាពណាដែលមាន Resolution ទាប ឱ្យកាន់តែច្បាស់ រហូតដល់កម្រិត 8K! ត្រង់ចំណុចនេះ គឺប្រព័ន្ធប្រតិបត្តិការ មិនមែនទាញ ឬពង្រីកពង្រួមរូបភាពនោះទេ ប៉ុន្តែផ្ទុយទៅវិញ Quantum Processor 8K ធ្វើការវិភាគភ្លាមៗយ៉ាងលឿនបំផុត ពីប្រភពនៃរូបភាពដោយបង្កើត និងបង្កើនព័ត៌មានពីកម្រិត ភិចសែលនីមួយៗ។ ដូច្នេះវាអាចធ្វើឱ្យរូបភាព ដែលបង្ហាញចេញមក មានគុណភាពច្បាស់ រហូតដល់កម្រិត 8K។

 

* Ambient Mode (Magic Screen):

 

ទូរទស្សន៏ Samsung QLED 8K មិនត្រឹមតែសម្រាប់តែមើល និងការកម្សាន្តប៉ុណ្ណោះទេ តែពេលដែលយើងមិនមើល វាក៏បំលែងខ្លួន (សម្របតាមពណ៌ឬផ្ទៃជញ្ជាំង) ដើម្បីធ្វើជាផ្ទាំងគំនូរ ដ៏ស្រស់ស្អាត ដើម្បីតាំងលំអរ គេហដ្ឋានរបស់លោកអ្នក ផងដែរ។ លោកអ្នកក៏អាចធ្វើការជ្រើសរើស នៃការបង្ហាញរូបភាពលើជញ្ជាំងនោះ ទៅបែបឌីជីផល, ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើន តាមការស្រឡាញ់ចូលចិត្ត ផងដែរ។

 

* Smart Things (Air Play Connection):

 

អ្នកក៏អាចប្រើប្រាស់បាន ជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ពីទូរសព្ទទៅកាន់ទូរទស្សន៏ បានយ៉ាងងាយ ផងដែរ។ ជាពិសេស Quantum Processor 8K ក៏អាចប្រមូល និងគ្រប់គ្រងព័ត៌មាន ពីឧបករណ៍អេឡិចត្រូនិច ដែលភ្ជាប់ផងដែរ។ ដូច្នេះ វានឹងឱ្យលោកអ្នក អាចប្រើប្រាស់ទូរទស្សន៍វៃឆ្លាតនេះ ទៅជា Control Center ដើម្បីគ្រប់គ្រងមុខងារសន្តិសុខផ្សេងៗ ក្នុងគេហដ្ឋានរបស់លោកអ្នកទៀតផង។

 

 

អតិថិជនទាំងអស់ អាចរកជាវទូរទស្សន៍ Samsung QLED 8K នេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232!!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍