CAMBO REPORT

Popup Advertising5 seconds

គិត​យ៉ាង​ណា​ដែរ​ បើ​ iPhone​ 11​ ចេញ​មក​ ដូច​អ្វី​ដែល​លោក​ Ming​-Chi​ Kuo​ បាន​និយាយ​ពេល​នេះ?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលបានដឹងហើយ យប់នេះគឺជា ពេលវេលាមួយ ដែលអ្នកគាំទ្ររបស់ Apple តែងតែទន្ទឹងរង់ចាំ ហើយអ្វីដែលជំរុញចិត្តពួកគេខ្លាំងនោះ គឺជាវត្តមានរបស់ iPhone 11 តែម្ដង។ ប្រាកដណាស់ មកទល់ពេលនេះ លក្ខណៈសម្បត្តិជាច្រើនរបស់វា ត្រូវបានគេរំពឹងទុកមុនទៀតផង ហើយពួកគេក៏ជឿជាក់យ៉ាងច្បាស់ថា វាពិតជាមានលក្ខណៈបែបនោះមែន។ ផ្ទុយទៅវិញ ថ្មីៗនេះ លោក Ming-Chi Kuo ក៏បានរំពឹងទុកមុនដូចគ្នា ប៉ុន្តែគំនិតរបស់គាត់ គឺខុសស្រឡះ ពីពាក្យចចាមអារ៉ាម លើកមុនតែម្ដង។ 

 

 

ជាក់ស្ដែង ប្រិយមិត្តមួយចំនួន ធ្លាប់បានស្គាល់ហើយថា លោក Ming-Chi Kuo ជាអ្នកណា ហើយនៅក្នុងពេលនេះ គាត់បានចេញមុខម្ដងទៀត ដោយបង្ហាញពី លក្ខណៈសម្បត្តិមួយចំនួន អាចនឹងមាននៅលើ iPhone 11 ដែល Apple ធ្វើការប្រកាសនៅយប់នេះ ប៉ុន្តែគំនិតរបស់គាត់ពេលនេះ ហាក់ផ្ទុយស្រឡះពី ពាក្យចចាមអារ៉ាមលើកមុនតែម្ដង ហើយបើចង់ដឹងថាគាត់ និយាយថាយ៉ាងម៉េចខ្លះនោះ ខ្ញុំនឹងបង្ហាញដល់អ្នកទាំងអស់គ្នា នៅខាងក្រោមនេះ៖

 

• លោក Kuo បានបញ្ជាក់ថា ចំពោះការរចនារូបរាង ព្រមទាំងឆកនៅកណ្ដាលមុខ អាចនឹងមិនការកែប្រែនោះទេ ប៉ុន្តែចំពោះ ម៉ូឌែល ដែលស្នងតំណែង របស់ iPhone XR អាចនឹងទទួលបានពណ៌ថ្មីបន្ថែម 

• iPhone ជំនាន់ថ្មី អាចនឹងមិនមានគាំទ្រ ជាមួយ Apple Pencil នោះទេ ខណៈពេល ការបែកធ្លាយលើកមុន បានបញ្ជាក់ថាមាន

• វាអាចនឹងនៅតែប្រើប្រាស់ រន្ធសាកថ្មប្រភេទ Lightning ដដែល មិនមែនជា USB-C នោះទេ លើសពីនេះ មិនថាជាម៉ូឌែល 5.8 អ៊ីញ ឬមួយក៏ 6.5 អ៊ីញនោះទេ គឺសុទ្ធតែអាច ទទួលបាន ឆ្នាំងសាក 18W ទាំងអស់ តែលើកនេះ វាជាអាចប្រភេទ USB-C មានន័យថា ឌុយចេញពីដុំសាកជា USB-C រីឯឌុយចូលក្នុងទូរសព្ទជាប្រភេទ Lightning 

• ចំណែកម៉ូឌែល 6.1 អ៊ីញវិញ អាចនៅតែប្រើប្រាស់អេក្រង់ LCD ព្រមទាំងអាចមានត្រឹម ដុំសាក 5W ប្រភេទ USB-A ប៉ុណ្ណោះ ដែលភ្ជាប់មកជាមួយ 

• មួយវិញទៀត មុខងារផ្ទេរថាមពលថ្មឥតខ្សែ ឲ្យស្មាតហ្វូនដទៃទៀត អាចនឹងមិនកើតមាននោះទេ

• ចុងក្រោយ ចំពោះម៉ូឌែលកំពូលទាំងពីរ អាចនឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ហើយមិនថាជាម៉ូឌែល 5.8 អ៊ីញ, 6.1 អ៊ីញ ឬមួយក៏ 6.5 អ៊ីញនោះទេ សុទ្ធតែអាចទទួលបានមុខងារ ultra-wideband ទាំងអស់តែម្ដង

 

 

សរុបមកវិញ អ្វីដែលបានរៀបរាប់ នៅខាងលើនេះ គឺជាគំនិតផ្ទាល់ខ្លួនលោក Ming-Ching Kou ដែលយើងឃើញថា គឺពិតជាមានចំណុចជាច្រើន ដែលផ្ទុយគ្នាពី ការបែកធ្លាយលើកមុន ប៉ុន្តែយើងក៏មិនអាចជឿជាក់បានថា អ្វីៗទាំងអស់នឹង ដូចការវិភាគនេះនោះដែរ ព្រោះថានេះ មិនមែនជាសម្ដីរបស់ Apple នោះទេ។ ដូច្នេះគ្មានពាក្យណា ដែលហ៊ាននិយាយ ច្បាស់នោះទេ នៅក្នុងពេលនេះ ប៉ុន្តែបន្ទាប់ពីយប់នេះ រំលងផុតទៅ យើងទាំងអស់គ្នា នឹងដឹងច្បាស់តែម្ដង ហើយបើសិនជាហេ្វនពិតប្រាកដ របស់ Apple វិញ ពួកគាត់អាចនឹងដឹងច្បាស់ ដោយមិនបាច់ចាំដល់ព្រឹកនោះទេ ព្រោះថាព្រឹត្តិការណ៍របស់ Apple និងចាប់ផ្ដើមនៅម៉ោង 12 យប់នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: ទូរស័ព្ទ