CAMBO REPORT

Popup Advertising5 seconds

Google Nest Hub Max ជា​ឧបករណ៍​បង្ហាញ​លើ​តុ​ដ៏​ឆ្លាត​វៃ ដាក់​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​ក្នុង​តម្លៃ 229 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនទៅលើ ឧបករណ៍ជំនួយការវៃឆ្លាតរបស់ខ្លួននោះ Google បានបន្តឈរលើការបញ្ចេញលក់នូវ ម៉ូឌែលថ្មីជាបន្តបន្ទាប់។ ក្នុងនោះ Google Nest Hub Max ជំនាន់ទី 2 បន្ទាប់ពី Google Home Hub បានប្រកាសដាក់លក់នៅតាមបណ្តា Google Store នាសហរដ្ឋអាមេរិចនៅថ្ងៃនេះផងដែរ បន្ទាប់ពីបានប្រកាសបង្ហាញកាលពី ខែ ឧសភា ក្នុងព្រឹត្តិការណ៍ Google I/O កន្លងទៅ។ Google Nest Hub Max មានភ្ជាប់មកជាមួយលក្ខណៈសម្បតិ្ត គ្រប់គ្រាន់ ក្នុងនាមជាអ្នកបម្រើម្ចាស់របស់ខ្លួនមិនអោយទាស់ចិត្ត រួមមានទាំង ការកំសាន្ត, ទំនាក់ទំនង និងជាគ្រូបង្រៀនអ្នកថែមទៀតផង។ 

 

 

វាក៏មាន កាមេរ៉ាដែលមានទំហំ សេនស័រ 6.5 មេហ្គាភិចសែល ទុកសម្រាប់ប្រើប្រាស់លើមុខងារ Video call ជាមួយ ការផ្លាស់ប្តូរចលនា តាមចាប់សកម្មភាពរបស់អ្នក ដោយស្វ័យប្រវត្តិបានយ៉ាងឆ្លាតវៃ។ ជាមួយការបំពាក់មកជាមួយអេក្រង់ 10 អ៊ីញ កម្រិត HD នេះ អ្នកអាចរីករាយ នឹងការមើលវីដេអូ, យូធូប, ទូរទស្សន៍អ៊នឡាញ និងការទស្សនារូបភាព ពីគណនី Google Photos បានដោយគ្រាន់តែនិយាយងាយៗជាឧទាហណ៍ថា “Hey Google, show my photos from Cambodia” នោះរូបភាពទាំងនោះនឹង បង្ហាញឡើងមកតែម្តង។ 

 

 

លើសពីនោះ Google Nest Hub Max ស្ថិតនៅក្រោមឈ្មោះ ជាឧបករណ៍បង្ហាញលើតុដ៏ឆ្លាតវៃ ដែលដើរតួជា កាមេរ៉ាសុវត្ថិភាព ឧបករណ៍ក្រើនរំលឹក ដើរជាមួយនឹង Google Assistant របស់ Google ផ្ទាល់។ យ៉ាងណាមិញ វានឹងដាក់លក់ក្នុងតម្លៃ 229 ដុល្លារ រួមមាន ពណ៌ Chalk និងពណ៌ Charcoal នៅក្នុង ហាង និង វេបសាយ Google Store នៅក្នុងសហរដ្ឋអាមេរិច។ 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ថេប្លេត