CAMBO REPORT

Popup Advertising5 seconds

ប្រទះឃើញវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Pixel 4 នៅលើ YouTube

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា Google Pixel ជំនាន់ថ្មីនឹងបង្ហាញខ្លូននាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែជាទំលាប់ទៅហើយ មុនពេលដែល ស្មាតហ្វូនកំពូលៗត្រៀមនឹងបង្ហាញខ្លួន ជាផ្លូវការ តែងតែមានព័ត៌មាន បែកធ្លាយ បង្ហាញអំពី លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់វា។ តួយ៉ាង Google Pixel ជំនាន់ចុងក្រោយបង្អស់ របស់ ក្រុមហ៊ុន Google ក៏មិនខុសគ្នាដែរ។ ជុំវិញព័ត៌មានបែកធ្លាយ បង្ហាញអំពី លក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ Google Pixel ជំនាន់ក្រោយនេះ យើងសង្កេតឃើញថា វាចេញស្ទើរតែមិនលស់ ថ្ងៃនោះទេ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺព័ត៌មានទាំងអស់នោះភាគច្រើនគឺជា រូបភាព ដែលគេថតចេញពីកាមេរ៉ាស្មាតហ្វូន តែប៉ុណ្ណោះ។



ជាក់ស្តែងដូចក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានដែលនិយាយទាក់ទងទៅនឹង Google Pixel 4 ផងដែរ។​ ប៉ុន្តែម្តងនេះមិនមែន ជាព័ត៌មានដែលត្រូវរាយការណ៍ដោយអ្នកវិភាគល្បីឈ្មោះ ឬក៏ជារូបភាពដែលបានថតចេញកាមេរ៉ារបស់ស្មាតហ្វូននោះទេ។ តែវាគឺជាវីដេអូផ្លូវការ ដែលក្រុមហ៊ុន Google ប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Google Pixel 4 តែម្តង ហើយវីដេអូនេះត្រូវបានគេចែកចាយពេញគេហទំព័រ YouTube តែម្តង។ បើមើលទៅលើវីដេអូនោះ ដំបូងឡើយយើងឃើញឃ្លាមួយ សរសេរថា “What Happens when the people who made this” បន្ទាប់មកវីដេអូក៏បង្ហាញរូបតំណាងឲ្យ YouTube និង Google Maps បន្ទាប់មកយើងក៏ឃើញឃ្លាមួយទៀតសរសេរថា “put everything they know into one of these” បន្ទាប់មកយើងក៏ឃើញពាក្យទាំងនោះប្រែក្លាយទៅជាឃ្លាមួយ “the Google way”។ ក្នុងន័យនេះ Google ចង់និយាយថា តើមានរឿងអ្វីកើតឡើងនៅពេលដែលក្រុមហ៊ុនជាអ្នកបង្កើត YouTube និង Google Maps យកអ្វីដែលគេបានដឹងទាំងអស់ ដាក់បញ្ចូលទៅក្នុងស្មាតហ្វូន Google Pixel 4 និង Pixel 4 XL ដែលមានសមត្ថភាពដ៏អស្ចារ្យអាចធ្វើអ្វីៗបានច្រើន ដូចទៅនឹងអ្វីដែលខ្លួនធ្លាប់បានបង្កើត។ តាមរយៈវីដេអូនេះផងដែរ យើងក៏ឃើញមុខងារមួយ ដែលមានឈ្មោះថា “Motion Sense” ដែលមុខងារនេះអាចអនុញាតឲ្យយើងប្រើកាយវិការ ដើម្បីបញ្ជាមុខមួយចំនួន ដោយមិនចំាបាច់ប៉ះអេក្រង់ស្មាតហ្វូនដោយផ្ទាល់ ហើយវាដំណើរការទៅបានដោយពឹងផ្អែកទៅលើបច្ចេកវិទ្យ Soli Radar របស់ Google ផ្ទាល់តែម្តង។ បន្ទាប់មកទៀតក្នុងវីដេអូនេះដែរ ក៏បានបង្ហាញឲ្យយើងឃើញពីសមត្ថភាពធ្វើការដ៏ឆាប់រហ័សរបស់ Google Assistant។ បន្ទាប់មកទៀតយើងក៏ឃើញមុខងារ Night Sight ដែលមានសមត្ថភាពធ្វើការកាន់តែប្រសើរជាងមុន។ ជាចុងក្រោយយើងក៏បានឃើញមុខងារ Astrophotography ដែលព័ត៌មានបានចុះផ្សាយកាលពីពេលកន្លងផងដែរ។


គួររំលឹកបន្តិចផងថា បើយោងទៅតាមព័ត៌មានជាច្រើនដែលបានចុះផ្សាយការពីពេលកន្លង បាននិយាយថា Google Pixel ជំនាន់ថ្មីនេះ នឹងបំពាក់មកជាមួយអេក្រង់ អេក្រង់ទំហំ 5.7 អ៊ីញ មានកម្រិតបង្ហាញ Full HD+ និង Pixel 4 XL បំពាក់មកជាមួយ អេក្រង់ទំហំ 6.3 អ៊ីញ មានកម្រិតបង្ហាញ Quad HD+។ មិនត្រឹមតែប៉ុណ្ណោះអេក្រង់របស់ Google Pixel ជំនាន់ថ្មីទាំង 2 នេះមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ឯណោះ។ ចំពោះកម្លាំងម៉ាស៊ីនវិញ ពួកវានឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 855 អមជាមួយជម្រើស RAM 6GB។  រីឯផ្នែកកាមេរ៉ាវិញ Google Pixel 4 និង Pixel 4 XL នឹងមានកាមេរ៉ាក្រោយ ចំនួន 2 គ្រាប់ មួយក្នុងចំនោមពួកវា នឹងមានទំហំ 12 MP ចំនែកមួយគ្រាប់ផ្សេងទៀត គឺជាលេន Telephoto ដែលមានទំហំ 16MP។ លើសពីនេះទៅទៀតកាមេរ៉ាក្រោយរបស់ Pixel 4 មានសមត្ថភាពអាចធ្វើការពង្រីក (Zoom) រហូតបានដល់ទៅ 8 ដងឯណោះ។ ចំនែកឯជម្រើសពណ៌របស់វាវិញ មានដូចជា ពណ៌ស, ពណ៌ខ្មៅ និងពណ៌ទឹកក្រូច។

 

***សូមទស្សនាវីដេអូ Promo ខាងក្រោម ដែលបង្ហាញអំពីលក្ខណៈសម្បត្តិរបស់​ Google Pixel ជំនាន់ថ្មី

 

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: YouTube Tag: ទូរស័ព្ទ