CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Focos ប្រើ AI ដើម្បី​បង្កើត​កម្រិត​ព្រាល (Portrait mode) លើ​កាមេរ៉ា iPhone មួយ​គ្រាប់​បាន​យ៉ាង​ល្អ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងកំណែអាប់ដេតថ្មី លើកម្មវិធី Focos បានអនុញ្ញាតអោយលោកអ្នក អាចកែកម្រិតព្រាលលើរូបភាព “Portrait Mode” បានយ៉ាងពេញលេញ ដោយប្រកាន់មិនថា អ្នកប្រើកាមេរ៉ាប្រភេទណាសម្រាប់ថត នោះទេ។ វាមិនមែនជាវេទមន្តទេ ប៉ុន្តែវាពិតជាធ្វើបានល្អមែនទែន ទៅលើការគណនា កម្រិតព្រាល បានយ៉ាងដាច់ស្អាត និងត្រឹមត្រូវល្អថែមទៀតផង។

 

 

 

Focos គឺជាកម្មវិធីកែរូបថតមួយ ក្នុងចំណោមកម្មវិធីកែរូបជាច្រើនផ្សេងទៀត ដែលមានមហិច្ឆតាខ្ពស់ និងបានដាក់អោយប្រើ នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជាយូរមកហើយ។ ជាក់ស្ដែង កាលពីមុនកម្មវិធីនេះ បានផ្ដល់សិទ្ធិអោយអ្នកប្រើប្រាស់ អាចគ្រប់គ្រងលើ Depth map ដែលបង្កើតដោយប្រើមុខងារ Portrait Mode សម្រាប់ iPhone ណាមានកាមេរ៉ាក្រោយ 2 គ្រាប់ប៉ុណ្ណោះ។ លើសពីនេះ អ្នកក៏អាចកែតម្រូវកម្រិត Aperture, អាចប្ដូរស្ទីលប្លែកៗនៃកម្រិត Bokeh ជាច្រើន, អាចជ្រើសរើសកន្លែងកំណត់ចំណុច Focus ជាដើម។ 

 

ឧទាហរណ៍ នេះជារូបភាពសត្វទន្សាយ ថតក្នុង Portrait Mode លើ iPhone 8 Plus៖

 

 

ហើយនេះ នៅក្នុងកម្មវិធី Focos ជាកន្លែងដែលអ្នកអាចមើល Depth map ពីមុំមួយផ្សេងទៀត ហើយអាចបន្ថែមកម្រិតពន្លឺជាក់ស្តែងនៅក្នុងចន្លោះ 3D ដើម្បីផ្តល់ភ្លើង ទៅទិសដៅដែលយើងចង់បាន៖

 

 

នៅទីនេះវាត្រូវបានបង្វែរ ទៅកន្លែងចំហៀង ដែលអ្នកអាចកែតម្រូវកម្រិតព្រាល (Depth of field) បាន៖

 

 

អ្នកក៏អាចប្រើ AR ដើម្បីរំកិលតាមការចង់បានរបស់អ្នក ទៅក្នុង Depth map នៅក្នុងពេលវេលាជាក់ស្តែង ផថដែរ។ កាលពីមុន ទាំងអស់នេះ បានពឹងផ្អែកលើការទទួលបានពី Depth ដែលក្រុមហ៊ុន Apple បានផ្តល់ជូនដល់អ្នកអភិវឌ្ឍន៍ តាំងពី iOS 11 មកម៉្លេះ។ មានន័យថាកម្មវិធី Focos ធ្វើការបានតែនៅលើរូបភាព ដែលថតដោយ iPhone មានកាមេរ៉ាក្រោយចំនួន 2 ប៉ុណ្ណោះ ដូចជា iPhone 7 Plus, 8 Plus, X, រឺ iPhone XS ជាដើម។ កាន់តែពិសេសជាងហ្នឹងទៅទៀត ឥឡូវនេះកម្មវិធី Focos ក៏ទើបតែបានបញ្ចេញកំណែអាប់ដេតថ្មី និងអាចធ្វើការជាមួយកាមេរ៉ាមានលេនមួយគ្រាប់ បានថែមទៀតផង។

 

ពិតណាស់ កម្មវិធី Focos ជំនាន់ 2.0 បានប្រើ Machine Learning ដើម្បីគណនាក្នុង Depth map លើរូបភាពណាមួយ។ លោក Patrick Wang ជា Developer កម្មវិធីមួយនេះ បានប្រាប់ថាវាជា Al engine ដែលត្រូវពឹងផ្អែកលើ Apple CoreML framework និងត្រូវបានសិក្សាលើ រូបភាពជាងមួយលាន ឯណោះ។ មួយវិញទៀត វាអាចដំណើរការបានជាមួយតែឧបករណ៍ iOS ណាមានឈីបប្រភេទ 64bit មានន័យថា វាអាចដំណើរការទៅបានចាប់ពីឈីប A7 (iPhone 5S) ឡើងទៅ។

 

 

 

ដូច្នេះ ប្រិយមិត្តអាចធ្វើការទាញយក មកតេស្ដសាកល្បងដោយខ្លួនឯងបានដោយឥតគិតថ្លៃពី App Sotre ដោយចុចទីនេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម