CAMBO REPORT

Popup Advertising5 seconds

vivo បង្ហើប​រូប​រាង NEX 3 5G ដែល​នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី 16 ខែ​កញ្ញា​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន vivo នឹងពាំនាំអាវុធធំប្រចាំឆ្នាំ របស់ខ្លួន នោះគឺ vivo NEX 3 5G ដែលជាស្មាតហ្វូន ស្ថិតក្នុងត្រកូល NEX ជំនាន់ចុងក្រោយ ដែលនឹងមានកម្លាំងម៉ាស៊ីនកប់ និងកាមេរ៉ា 3 គ្រាប់ខាងក្រោយ នេះបើតាមការបែកធ្លាយ កន្លងមក។ ហើយអ្វីដែលកាន់តែអស្ចារ្យបំផុត នៅពេលនេះ គឺអេក្រង់លាតពេញទំហឹង ស្ទើរតែ 100 ភាគរយ របស់ NEX 3 នេះតែម្តង។

 

 

ជាក់ស្តែង ដូចក្នុងថ្ងៃនេះផ្ទាល់ vivo បានបង្ហោះនូវ វីដេអូ Teaser មួយឡើង ដោយបានបង្ហាញអឲ្យយើងមើលឃើញ កាន់តែច្បាស់ជាងនេះទៀតថា ស្មាតហ្វូន vivo NEX 3 5G មានអេក្រង់បែបទឹកជ្រោះធ្លាក់ “Waterfall Screen” លាតពេញស្ទើរតែ 100 ភាគរយទៅហើយ និងថែមទាំងមានគែមអេក្រង់កោង ដល់ទៅជិត 90 ដឺក្រេទៀតផង។ មិនតែប៉ុណ្ណោះ បន្ទះខាងក្រោយរបស់ NEX ថ្មីនេះ មានរាងជារង្វង់ សម្រាប់ផ្ទុកកាមេរ៉ាចំនួន 3 គ្រាប់ ដែលមើលមួយភ្លែត ហាក់បីដូចជា មុខនាឡិកា អញ្ចឹងដែរ ចំណែកឯកាមេរ៉ា Selfie វិញ ត្រូវបានរចនាឡើង បែបហូតឡើង (pop-up) ដែលហាក់មានលក្ខណៈវែង ខុសពីស្មាតហ្វូនដទៃទៀត។ 

 

 

***ចុចទីនេះ ដើម្បីទស្សនាវីដេអូពេញរបស់ vivo Nex 3 5G

 

គួរបញ្ជាក់សាជាថ្មី បើយោងតាមព័ត៌មានបែកធ្លាយពីមុនៗមក NEX 3 5G ត្រូវបានគេរំពឹងទុកថា នឹងបំពាក់អេក្រង់ទំហំ 6.89 អ៊ីញ ជាប្រភេទ AMOLED និងមានកម្រិតបង្ហាញ FHD+ ហើយមានសមាមាត្រផ្ទៃអេក្រង់ 99.6 ភាគរយ ( អេក្រង់នេះត្រូវផលិតដោយក្រុមហ៊ុន Samsung )។ រីឯលក្ខណៈសម្បតិ្ត នៃកម្លាំងម៉ាស៊ីនវិញ វានឹងបំពាក់មកជាមួយឈីបខ្លាំង Snapdragon 855+  អមមកជាមួយម៉ូដឹម Snapdragon X50 ដែលគាំទ្របច្ចេកវិទ្យា 5G គួបផ្សំជាមួយជម្រើស RAM 8/12GB និងជម្រើសអង្គផ្ទុកទិន្នន័យ 128/256/512GB។ រីឯថាមពលថ្មវិញ វាត្រូវបានបំពាក់មកជាមួយថ្មដែលមានទំហំ 4,500 mAh ដែលគាំទ្របច្ចេកវិទ្យាសាកថ្ម ល្បឿនលឿនដែលមានកម្លាំង 44W ថែមទៀតផង។ លើសពីនេះទៀត កាមេរ៉ាមុខវា មានសេនស័រទំហំ 16MP និងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយមួយគ្រាប់មានទំហំ 64MP, មួយគ្រាប់មានទំហំ 13MP និងមួយគ្រាប់ចុងក្រោយមានទំហំ 13MP។

 

អញ្ចឹង នេះគ្រាន់ជា Teaser ដែលក្រុមហ៊ុន vivo បានបង្ហោះអួត បង្ហាញពីអេក្រង់លាតពេញមួយតួខ្លួន តែប៉ុណ្ណោះ ចំពោះការបង្ហាញខ្លួនផ្លូវការ និងច្បាស់លំអិតរបស់វា នឹងប្រពឹត្តិទៅ នៅក្នុងថ្ងៃទី 16 ខែកញ្ញា សប្ដាហ៍ក្រោយនេះហើយ អញ្ចឹងសូមប្រិយមិត្តទាំងអស់ រង់ចាំអ៊ុតមើលទាំងអស់គ្នាអំពីលក្ខណៈសម្បត្តិ និងភាពលេចធ្លោរបស់វា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ