CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​ V-Series​​ ជំនាន់​ថ្មី​របស់​ vivo​ នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ​ជាមួយ​រូបរាង​ថ្មី​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅថ្ងៃនេះ យោងតាមរូបភាពថ្មីមួយរបស់ vivo ដែលបានបញ្ចេញ នៅលើផេកផ្លូវការ របស់ក្រុមហ៊ុន បានអោយដឹងថា ស្មាតហ្វូន V-Series ជំនាន់ថ្មីមួយទៀត នឹងបង្ហាញខ្លួន នៅកម្ពុជាឆាប់ៗនេះហើយ ជាមួយនឹងរូបរាងថ្មី និងមានសមត្ថភាណល្អ ដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងរូបភាពខាងលើនេះ បើក្រឡេកមើលអោយច្បាស់នោះ យើងនិងឃើញថា ស្មាតហ្វូន V-Series នេះ គឺមានកាមេរ៉ាផុសឡើងដូចទៅនឹង V15 Series អញ្ចឹងដែរ ខុសត្រង់ថា ស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាធំជាងបន្តិច ដូច្នេះស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាមុខភ្លោះ ក៏ថាបាន។

 

 

សូមជំរាបថា V-Series ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថា ជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូននេះ គឺមានសមត្ថភាពល្អ មិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់ របស់ក្រុមហ៊ុនដៃគូ មួយចំនួននោះទេ ហើយកន្លងមក ក៏មានការពេញនិយមច្រើន នៅលើទីផ្សារប្រទេសកម្ពុជា ផងដែរ។ ជាក់ស្តែង ដូចជា V-15 Series អញ្ចឹង! គឺមានតម្លៃសមរម្យ និងត្រូវបានគេស្គាល់ថា ជាស្មាតហ្វូនដែលមានកាមេរ៉ា សែលហ្វីផុសឡើងលើ ដូចទៅនឹង vivo NEX ដែលមានមុនគេបង្អស់ ហើយក៏ជាស្មាតហ្វូន ដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃ នៅលើអេក្រង់មុនគេ នៅក្នុងចំណោមស្មាតហ្វូនទាំងអស់ ផងដែរ។

 

សូមតាមដានជាមួយខ្ញុំទាំងអស់គ្នា! ព័ត៌មានលំអិតនោះ អតិថិជនទាំងអស់ អាចចូលក្នុងផេកផ្លូវការរបស់ vivo ទាំងអស់គ្នា!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ