CAMBO REPORT

Popup Advertising5 seconds

ទស្សនា​ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPhone 11 នៅ​ទី​នេះ​ទាំង​អស់​គ្នា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលវេលាដ៏អស្ចារ្យប្រចាំឆ្នាំរបស់ Apple ខិតជិតមកដល់មែនទែនហើយ នោះគឺជា ព្រឹត្តិការណ៍ Apple Special Event សម្រាប់ចុងឆ្នាំ 2019 នេះ ដែលនឹងធ្វើឡើង នៅក្នុងរោងមហោស្រពរបស់ លោក Steve Jobs ក្នុងបរិវេណ Apple Park ស្ថិតនៅទីក្រុង Cupertino រដ្ឋ California នៃសហរដ្ឋអាមេរិក។ គួររំលឹកឡើងវិញថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី 10 ខែកញ្ញានេះ នៅវេលាម៉ោង 10 a.m. PT ម៉ោងនៅស្រុកគេ ដែលត្រូវនឹងម៉ោង 12 រំលងអាធ្រាត ឈានចូលថ្ងៃទី 11 នៅស្រុកយើង។ យ៉ាងណាក៏ដោយ ប្រិយមិត្តក៏អាចធ្វើការទស្សនា ការផ្សាយបន្តផ្ទាល់ពីអាគារ Steve Jobs Theater បានផងដែរ តាមរយៈវីដេអូ ខាងក្រោមនេះ៖ 

 

 

Apple បានត្រៀមខ្លួន រួចជាស្រេច ក្នុងការពាំនាំយកអាវុធ ធំៗរបស់ខ្លួន មកបង្ហាញជូនដល់មហាជន ជាសាធារណៈ ដែលក្នុងនោះផងដែរ មានមនុស្សជាច្រើន បានរំពឹងថា Apple អាចនឹងបញ្ចេញស៊េរី iPhone 11 ជំនាន់ថ្មី, Apple Watch ជំនាន់ទី 5, MacBook Pro 16 អ៊ីញ, iPad Pro ជំនាន់ថ្មី, iPad 10.2 អ៊ីញ, សេវាកម្ម Apple Arcade, Apple TV+, ប្រតិបត្តិការ iOS 13, macOS Catalina, watchOS 6, iPadOS, tvOS ជាដើម។ លើសពីនេះ Apple អាចនឹងប្រកាសអ្វីៗ ផ្សេងទៀត ដើម្បីធ្វើឲ្យយើង ភ្ញាក់ផ្អើលក៏ថាបាន។ តែយ៉ាងណាចម្លើយពិត នឹងត្រូវបានលាតត្រដាង នៅយប់នេះហើយ។

 

 

ដូច្នេះ កុំភ្លេចតាមដានទាំងអស់គ្នាណា! សូមបញ្ជាក់ផងដែរថា វីដេអូនេះ មិនទាន់មានអ្វីបង្ហាញនៅឡើយទេ តែអ្នកនឹងឃើញវាដំណើរការ នៅពេលដល់ម៉ោង នៃការដាក់បង្ហាញ នោះតែម្តង។ អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលតែងតែស្មោះស្ម័គ្រ ក៏ដូចជាអ្នកគាំទ្រ នូវផលិតផល របស់ Apple កន្លងមក អាចកំណត់ពេលវេលានេះទុកបាន និងកុំភ្លេចតាមដាន ទាំងអស់គ្នា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Apple Tag: ទូរស័ព្ទ