CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​តារាង​ពេល​វេលា​ដែល​ស្មាតហ្វូន Huawei នឹង​ទទួល​បាន Android 10 ជា​មួយ EMUI 10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើទោះបីជាស្មាតហ្វូនត្រកូល Mate 30 Series និងស្មាតហ្វូនអេក្រង់បត់ Mate X មិនអាចប្រើប្រាស់ជំនាន់ Android ផ្លូវការរបស់ Google យ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមហ៊ុនចិន Huawei ក៏នៅតែខិតខំព្យាយាម បញ្ចេញកំណែអាប់ដេត ទៅស្មាតហ្វូនរបស់ខ្លួន ជាបន្ដបន្ទាប់ដដែល។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Huawei បានប្រកាសប្រាប់ថា ស្មាតហ្វូនចំនួនជាង 30 ម៉ូឌែលផ្សេងៗគ្នា នឹងត្រូវទទួលបាន កំណែអាប់ដេតទៅ Android 10 និងស្បែក EMUI 10 ចាប់ផ្ដើមពីនៅខែនេះ តទៅដល់ឆ្នាំក្រោយ។

 

 

ខណៈពេលរៀបចំបទបង្ហាញ កាលពីដើមសប្ដាហ៍មុននេះ ប្រធានផ្នែកអភិវឌ្ឍន៍ Software លោក Chenglu Wang បានដាក់បង្ហាញឲ្យឃើញថា Huawei កំពុងតែសិក្សាទៅលើ Android 10 ជាមួយនឹងស្បែក EMUI 10 សម្រាប់ស្មាតហ្វូនរបស់ខ្លួន ចំនួនសរុបរហូតដល់ 35 ម៉ូឌែលឯណោះ។ ដំណាក់កាលដំបូងបង្អស់ នៃការត្រៀមបញ្ចេញ កំណែអាប់ដេត Android 10 គឺចាប់ផ្ដើមពីស្មាតហ្វូន Huawei P30 និង P30 Pro នៅខែវិច្ឆិកាឆ្នាំ 2019 ខណៈពេលដែល Mate 20 Series, Honor 20/20 Pro និង Honor View 20 នឹងទទួលបាននៅខែធ្នូឆ្នាំ 2019 ខាងមុខនេះហើយ។

 

ចំណែកឯពេលចូលទៅដល់ឆ្នាំ 2020 ក្រុមហ៊ុនចិន Huawei ហាក់បីដូចជា មិនទាន់មានគម្រោង បញ្ចេញការអាប់ដេត នៅខែមករា ឬ ខែកុម្ភៈនោះឡើយ ដោយបានរំលងដល់ ខែមីនាឆ្នាំក្រោយតែម្ដង ហើយស្មាតហ្វូនម៉ូឌែល P30 Lite, P20 Series និង Mate 10 Series គឺជាអ្នកទទួលបាន Android 10 នៅពេលនោះផងដែរ។ ក្រៅពីនេះទៅទៀត ស្មាតហ្វូនចំនួន 15 ម៉ូឌែលផ្សេងៗទៀត គឺត្រូវតម្រូវឲ្យរង់ចាំ រហូតដល់ទៅខែមិថុនាឆ្នាំ 2020 ឬ នៅត្រីមាសទីពីរឯណោះ។

 

 

អ្វីដែលពិសេសទៀតនោះគឺ Huawei Mate 30 Series នឹងទទួលបានស្បែក EMUI 10 ដោយដំណើរការនៅលើ Android 10 ចេញពីប្រអប់ស្រាប់តែម្ដង ប៉ុន្ដែគួរឲ្យសោកស្ដាយ ពីព្រោះតែគ្មានសង្ឃឹមថា នឹងភ្ជាប់មកជាមួយកម្មវិធី Google ផ្លូវការនោះទេ។ សម្រាប់ប្រិយមិត្តអ្នកអាន ដែលតែងតែជាហ្វេនរបស់ Huawei គឺអាចធ្វើការកត់ចំណាំ ថ្ងៃប្រកាសចេញទុកទៅ ដែលត្រូវនឹងថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2019 ដើម្បីកុំឲ្យមានការខកខាន ទៅនឹងព្រឹតិ្តការណ៍ ដ៏ធំប្រចាំឆ្នាំរបស់ Huawei នាពេលខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Phonearena Tag: ទូរស័ព្ទ