CAMBO REPORT

Popup Advertising5 seconds

Xiaomi​ Mi​ 9​ Pro​ 5G​ នឹង​ទទួល​បាន​មុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ​ ល្បឿន​លឿន​ដល់​ 30W​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងធ្លាប់បានឃើញរួចមកហើយ ទាក់ទងទៅនឹងស្មាតហ្វូនត្រកូល Mi 9 របស់ Xiaomi ដែលវាបានចរាចរណ៍ នៅលើទីផ្សាររាងយូរគួសមដែរហើយ ហើយកាន់តែពិសេស ក្រុមហ៊ុនចិនមួយនេះ ក៏បានបញ្ចេញស្មាតហ្វូន ជាច្រើនម៉ូឌែលទៀត ដែលជាប់សាច់ឈាមជាមួយ ត្រកូលមួយនេះផងដែរ ជាក់ស្ដែងដូចជា Mi 9SE និង Mi 9T ជាដើម។ ពិតណាស់ នៅមិនទាន់នោះទេ ព្រោះថា Xiaomi នៅមានម៉ូឌែល 5G មួយទៀត ដែលត្រូវយក ត្រកូលមួយនេះ មកប្រើប្រាស់ និយាយឲ្យចំគឺ Mi 9 Pro 5G ហើយវាក៏ទទួលបាននូវការ Upgrade បន្ថែមជាច្រើនទៀត ពីលើម៉ូឌែលមុខទៀតផង។

 

 

ពិតណាស់ថ្មីៗនេះ Xiaomi បានប្រកាសបង្ហាញនូវបច្ចេកវិទ្យា Mi Charge Turbo ដែលវានឹងត្រូវបង្ហាញខ្លួន នៅស្មាតហ្វូន 5G របស់ខ្លួនទៀតផង លើសពីទៀត មុខងារសាកថ្មឥតខ្សែ ដែលមានល្បឿនលឿនដល់ 30W ដំបូងគេនោះ ត្រូវបានក្រុមហ៊ុនមួយនេះ ប្រកាសថា នឹងបំបាក់នៅលើ Mi 9 Pro 5G ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Xiaomi ក៏បានបញ្ជាក់ថា ចំពោះថាមពលថ្ម 4,000mAh វាអាចសាកដល់ 50% ដោយចំណាយពេលត្រឹម 25 នាទីប៉ុណ្ណោះ ហើយបើឡើងដល់ 100% វិញ វានឹងត្រូវចំណាយពេលដល់ 69 នាទី ដែលល្បឿនប៉ុណ្ណេះ អាចនិយាយបានថា វាលឿនជាង ស្មាតហ្វូនមួយចំនួន សាកថ្មដោយប្រើខ្សែទៀតផង។ គួរបញ្ជាក់ដែរថា Mi 9 Pro 5G អាចនឹងទទួលបាន ការកែប្រែបន្ថែមនូវចំណុចសំខាន់មួយចំនួនទៀត ដូចជាល្បឿននៃការផ្ទេរថាមពលថ្ម ឲ្យទៅឧបករណ៍ផ្សេងទៀតជាដើម។

 

 

បើទោះបីជា Xiaomi បានបង្ហាញបច្ចេកវិទ្យាសាកថ្មឥតខ្សែ កម្លាំង 30W នេះរួចហើយ ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែបន្តសិក្សា បន្ថែមទៀតទោលើវាដដែល ដោយពេលនេះ ខ្លួនកំពុងតែធ្វើការសាកល្បង ជាមួយកម្លាំងសាកឥតខ្សែដល់ 40W ផងដែរ។ ដូច្នេះហើយ Mi 9 Pro 5G នឹងត្រូវភ្ជាប់មកជាមួយ មុខងារសាកថ្មឥតខ្សែល្បឿនលឿន 30W ដំបូងគេ ដែលអាចសាកថ្មបានលឿន ជាងស្មាតហ្វូនមួយចំនួន ដែលប្រើខ្សែទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចមានការ Upgrade បន្ថែមជាច្រើនទៀត ពីលើ Mi 9 ដែលធ្វើស្មាតហ្វូនមួយនេះ អាចនឹងទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អតិថិជនដូច្នេះដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ទូរស័ព្ទ