CAMBO REPORT

Popup Advertising5 seconds

របៀបប្ដូរឈ្មោះ File ទាំងអស់អោយដូចគ្នាទៅនឹងឈ្មោះ Folder ដើម​យ៉ាង​រហ័ស (សម្រាប់ Windows 10)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះ ប្រាកដណាស់ថា នរណាៗក៏ចេះប្រើប្រាស់កុំព្យូទ័រដែរ និងមានមនុស្សតិចណាស់ ដែលមិនចេះប្រើវានោះ។ ជាមួយគ្នានេះដែរ នៅក្នុងកុំព្យូទ័រ សុទ្ធសឹងតែមាន File ឯកសារជាច្រើន រួមមានដូចជា File រូបភាព, វីដេអូ, Program រឺកម្មវិធី, ចម្រៀង និង File មួយចំនួនផ្សេងទៀត ជាដើម។ ម៉្យាងវិញទៀត File ទាំងអស់នោះ តែងតែមានឈ្មោះខុសៗគ្នា ដោយខ្លះមានឈ្មោះវែង ឯខ្លះទៀតមានឈ្មោះខ្លី និងខ្លះទៀតមានឈ្មោះដើមមកពីនាយ ដូចជា 4k-joker-ry-1366x768 រឺ 67abc12087867bc ដែលមើលមិនចង់យល់ ទៀតផង។

 

 

ដោយឡែក នៅក្នុងថ្ងៃនេះដែរ យើងនឹងណែនាំពីវិធីងាយៗ ដើម្បីផ្លាស់ប្ដូរឈ្មោះ File ទាំងអស់នោះ អោយខ្លីងាយស្រួលមើល ដូចឈ្មោះ Joker, GTA5 រឺ Wallpaper, នៅលើកុំព្យូទ័រយូរដៃ ឬកុំព្យូទ័រលើតុ (Desktop) ដែលដើរដោយ Windows 10 អោយប្រិយមិត្តអ្នកអានបានដឹង និងអាចអនុវត្តបានដោយខ្លួនឯង ផងដែរ។ 

 

អញ្ចឹងមកតាមដានពីរបៀបនីមួយៗ ខាងក្រោយនេះ ទាំងអស់គ្នា៖

 

1. ដំបូងចូលកន្លែង Search វាយថា Explorer រឺអាចរកមើលលើ Taskbar ក៏បានដូចគ្នា

 

 

2. ចុចលើ File Explorer ដើម្បីបើក

 

 

3. បន្ទាប់ចូលទៅកាន់ Folder ណាដែលប្រិយមិត្តចង់ប្ដូរឈ្មោះ File សម្រាប់ Folder របស់ខ្ញុំមានទីតាំងលើ Desktop ស្រាប់តែម្ដង

 

 

4. ចុចពីរដង ដើម្បីបើក Folder Toolbar > View > Details

 

 

5. លើ Toolbar រឺ Ribbon > Home រួចជ្រើសរើសយក Select all

 

 

6. នៅលើ Toolbar ដដែល រើសយក Rename

 

 

7. វានឹង Select យក File មួយក្នុងចំណោម File ទាំងអស់នោះ បន្ទាប់វាយបញ្ចូលឈ្មោះដែលចង់ប្ដូរ

 

 

8. ចុងក្រោយបន្ទាប់ពី វាយឈ្មោះថ្មីរួច ចុចលើប៉ូតុង Enter ជាការស្រេច

 

 

***សូមចំណាំថា របៀបខាងលើនេះ អាចធ្វើបានតែនៅលើ ប្រព័ន្ធប្រតិបត្តិការ Windows 10 ប៉ុណ្ណោះ អញ្ចឹងប្រិយមិត្តអាចធ្វើការអនុវត្ត តាមរបៀបមួយនេះបាន ហើយបើមានចម្ងល់បន្ថែមអាច Comment ខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ