CAMBO REPORT

Popup Advertising5 seconds

Adidas បញ្ចេញ​កាស​ឥត​ខ្សែ 2 ម៉ូឌែល សាក​សម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ហាត់​ប្រាណ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអាន ភាគច្រើនប្រាកដជាបានស្គាល់ រួចមកហើយ ពីក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ផ្នែកផលិតសំភារៈ សម្រាប់ពាក់តម្លៃថ្លៃ គុណភាពខ្ពស់ ពិសេសនៅក្នុងវិស័យកីឡា Adidas។ ដោយកាលពីថ្មីៗនេះ Adidas បានសហការរួមគ្នា ជាមួយឧស្សាហកម្ម Zound ផលិតចេញជាកាសស្តាប់ប្រភេទ Wireless ជំនាន់ថ្មី 2 ម៉ូឌែល ដើម្បីបំពេញទៅដល់ សេចក្តីត្រូវការ របស់អតិថិជន ចែកចេញជា 2 គឺ In-Ear និង On-Ear ដែលមានរបៀប ប្រើប្រាស់ផ្សេងៗគ្នា ទៅតាមបទពិសោធន៍ និងតម្រូវការ របស់យើងម្នាក់ៗ។ 

 

 

កាសទាំង 2 ស៊េរីនេះ សុទ្ធជាកាសគ្មានខ្សែ គឺវាប្រើប្រាស់ប្រព័ន្ធ បញ្ជូនរលកសម្លេង តាមបច្ចេកវិទ្យា Bluetooth ផ្ដល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ មិនទើសដៃជើង និងរញ៉េរញ៉ៃច្រើន ហើយសាកសមបំផុត សម្រាប់អត្តពលិក និងអ្នកនិយម ធ្វើលំហាត់ប្រាណ។  ជាក់ស្ដែងក្នុងនោះ កាសកម្រិតកំពូលទាំង 2 ត្រូវបានប្រកាសបញ្ចេញ ជាផ្លូវការ ជាមួយលក្ខណៈសម្បត្តិ ប្រសើរដូចខាងក្រោម៖

 

FWD-01 

 

នេះជាកាសប្រភេទ In-Ear ពពួក Wireless ត្រូវបានរចនាឡើង ជាកាសមានទម្រង់ ពាក់ជាប់នឹងក ដែលផ្តល់ភាពងាយស្រួល ចំពោះអ្នកចូលចិត្តរត់ និងលេងកីឡា ផ្សេងៗផងដែរ។ កាសឥតខ្សែ FWD-01 គឺត្រូវបានភ្ជាប់មក ជាមួយបច្ចេកវិទ្យា Bluetooth 5.0 ដូច្នេះ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ភ្ជាប់ទៅកាន់ឧបករណ៍ ដែលមានបច្ចេកវិទ្យា Bluetooth បានរយៈចំងាយ ឆ្ងាយជាង Bluetooth 4.2 និងទទួលបាន គុណភាពសម្លេងល្អ មិនរអាក់រអួល ថែមទាំងមានមុខងារ Passive Transparency ដែលបើកសិទ្ធិឲ្យម្ចាស់ របស់វាធ្វើការកំណត់កម្រិត សម្លេងនៅជុំវិញខ្លួន។ លើសពីនេះទៀត វាក៏បំពាក់មកជាមួយ រន្ធសាក ដ៏ទាន់សម័យ ប្រភេទ USB-C ដែរ សម្រាប់ផ្នែកថាមពលថ្មវិញនោះ Adidas បានបញ្ជាក់ប្រាប់ថា កាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួន អាចរស់បានក្នុង រយៈពេល 16 ម៉ោងឯណោះ ហើយអ្វីដែលកាន់តែពិសេសនោះ សមាសធាតុម៉ាញ៉េទិក ក្នុងកាសនេះ អាចធ្វើវាឲ្យកាសទាំងសងខាង មានលក្ខណៈឆក់ចូលគ្នា នៅពេលដែលឈប់ស្តាប់ ទុកវាចោលសិន។ 

 

 

RPT-01 

 

ជាមួយនឹងម៉ូឌែល RPT-01 វិញ វាជាប្រភេទកាសស្តាប់ក្តោបត្រចៀក ដែលផ្តោតសំខាន់ទៅលើ វគ្គបណ្តុះបណ្តាល ហាត់ប្រាណ ហើយវាមិនមានលក្ខណៈសម្បតិ្ត ខុសប្លែកអីច្រើនពី FWD-01 ផងដែរ ដោយមានបំពាក់បច្ចេកវិទ្យា Bluetooth 5.0 ដើម្បីឲ្យការតភ្ជាប់ មានស្ថេរភាពខ្លាំង និងរន្ធសាកថ្ម ប្រភេទ USB-C ព្រមទាំងបំពាក់មក ជាមួយបច្ចេកវិទ្យា ការពារញើស (IPX4)។ ប៉ុន្តែ លក្ខណៈពិសេសរបស់វា គឺត្រង់ថា យើងអាចធ្វើការដោះអេប៉ុង វាចេញមកលាងបាន ដោយមិនចាំបាច់ អត់ធ្មត់នឹងក្លិនញើស មិនល្អទេ។ 

 

 

សរុបមក កាសសា្តប់ជំនាន់ថ្មី របស់ Adidas ទាំង 2 នេះ ត្រូវបានដាក់លក់ ជាផ្លូវការហើយ ជាមួយមានតម្លៃផ្សេងៗគ្នា ខណៈ ម៉ូឌែល FWD-01 មានតម្លៃ $149 ដុល្លារអាមេរិក និង PRT-01 ស្ថិតក្នុងតម្លៃ $169 ដុល្លារ ដែលមានជម្រើសពណ៌ តែមួយគត់ គឺពណ៌ប្រផេះក្រម៉ៅ ហើយចំពោះការកុម្ម៉ង់ទិញវិញ នឹងគិតចាប់ពីថ្ងៃ 25 ខែកញ្ញា ខាងមុខនេះ តទៅហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ