CAMBO REPORT

Popup Advertising5 seconds

ក្នុង​ចំណោម​វេប​សាយសរុប​ចំនួន​ 1.71​ ពាន់​លាន​​ ភាគ​ច្រើន​ជា​វេប​សាយ​​គ្មាន​អ្នក​ប្រើប្រាស់​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកទល់ពេលនេះ មានវេបសាយជាច្រើន ដែលត្រូវបាន ក្រុមអ្នកអភិវឌ្ឍន៍ បង្កើតឡើងដើម្បីបង្ហោះ ក៏ដូចជាចែករំលែកអ្វីមួយ ដែលផ្ដល់ប្រយោជន៍ដល់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ បើយើងក្រឡេកទៅមើល កាលពីឆ្នាំ 1992 វិញ គឺមានតែចំនួន 10 វេបសាយប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើង ខណៈពេលដែលសព្វថ្ងៃនេះវិញ គឺវាហាក់ដូចជាខុសគ្នា ដាច់ស្រឡះតែម្ដង និយាយឲ្យចំទៅ បើតាមរបាយការណ៍ចុងក្រោយ បានបង្ហាញថា គិតមកត្រឹមថ្ងៃទី 19 សីហា ឆ្នាំ 2019 នេះ ចំនួនវេបសាយសរុប មានដល់ទៅ 1.71 ពាន់លានឯណោះ។ ប្រាកដណាស់ នេះគ្រាន់តែជាចំនួនសរុបប៉ុណ្ណោះ ចំណែកឯ ចំនួនវេបសាយសកម្មនោះ គឺមានចំនួនតិចមែនទែន បើប្រៀបជាមួយ ចំនួនសរុបទាំងអស់។

 

 

មិនខុសទេ បើតាមស្ថិតិឆ្នាំមុនៗ បានឲ្យដឹងថា ចំនួនវេបសាយជារៀងរាល់ឆ្នាំ គឺមិនស្ថិតស្ថេរនោះទេ ដោយមានឆ្នាំខ្លះកើនឡើង ហើយឆ្នាំខ្លះទៀតថយចុះក៏មាន។ ពិតណាស់ នៅឆ្នាំ 1998 មានវេបសាយទាំងអស់ នៅលើពិភពលោកត្រឹម 2.4 លានប៉ុណ្ណោះ ខណៈពេលចំនួនវេបសាយ ដែលអាចឡើងដល់ខ្ទង់ពាន់លានដំបូងនោះ គឺនៅឆ្នាំ 2014 ប៉ុន្តែនៅឆ្នាំ 2016 វាបានថយចុះមកវិញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ 2017 កន្លងទៅ គេឃើញមានចំនួន វេបសាយដែលបាន ចុះក្នុងបញ្ជីរដល់ទៅ 1.76 ពាន់លានរួចទៅហើយ ហើយចំនួននេះ វាខុសពីពេលបច្ចុប្បន្នដល់ទៅខ្ទង់ 50 លានឯណោះ ដែលវាអាចបណ្តាលមកពី គេហទំព័រមួយចំនួន ត្រូវបានគេលុបចោល។

 

យ៉ាងណាក៏ដោយ ចំនួនវេបសាយនៅក្នុងពេលសព្វថ្ងៃនេះ គឺយើងនៅតែគិតថា វាមានចំនួនច្រើនមែនទែន ផ្ទុយទៅវិញ វាមិនដូច្នោះទេ ព្រោះថា បើទោះជាច្រើនមែន ប៉ុន្តែចំនួនវេបសាយ ដែលសកម្ម មានតែប្រមាណជា 200 លានប៉ុណ្ណោះ នេះក៏អាចដោយសារតែ វេបសាយមួយចំនួនធំ ត្រូវបានបោះបង់ចោល និងមានបញ្ហាមួយចំនួនទៀត ដែលយើងមិនអាចដឹង អញ្ចឹងដែរ។

 

 

ដូច្នេះហើយ យើងឃើញថា ចំនួនគេហទំព័រសរុប គិតមកទល់ថ្ងៃទី 19 សីហានេះ គឺមានចំនួនប្រមាណជា 1.71 ពាន់លានដុល្លារ ប៉ុន្តែនៅក្នុងនោះ វេបសាយដែលមាន សកម្មភាពធម្មតា មានតែប្រមាណជា 200 លានប៉ុណ្ណោះ ដែលចំនួននេះ វាពិតជាតិចមែនទែន បើប្រៀបជាមួយចំនួន នៃវេបសាយសរុប។ សូមបញ្ជាក់ថា ប្រភេទគេហទំព័រ ដែលមានឈ្មោះ តែគ្មានសកម្មភាពបែបនេះ នៅក្នុងស្រុកគេ ត្រូវបានហៅថា ជាវេបសាយ Zombies ផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Mashable Asia Tag: ចំណេះដឹងទូទៅ