CAMBO REPORT

Popup Advertising5 seconds

Ferrari F8 Spider 2020 បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ជា​មួយ​រូប​រាង​ដ៏​ប្រណិត និង​ម៉ាស៊ីន​កាន់​តែ​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ត្រឹមតែរយៈពេលប្រហែល 6 ខែកន្លងផុតទៅប៉ុណ្ណោះ ដែលក្រុមហ៊ុនផលិតរថយន្ដ បែបប្រណិតម៉ាក Ferrari បានដាក់បង្ហាញរថយន្ដ F8 Tributo Coupe កាលពីនៅព្រឹត្តិការណ៍ Geneva Motor Show 2019 ដោយនាពេលឥឡូវនេះ ក៏បានទម្លាក់ម៉ូឌែលថ្មីមួយទៀត ដែលមានឈ្មោះហៅថា F8 Spider 2020 ផងដែរ។ គោលដៅរបស់រថយន្ដថ្មីនេះ គឺមកជំនួសតំណែងឲ្យម៉ូឌែល 488 Spider ដែលមានរូបរាងខាងក្រៅ ស្រដៀងគ្នាស្ទើរតែទាំងស្រុង ជាមួយនឹងដំបូលបិទបើកបាន និងដំបូលចេញពីខាងក្រោយ មានការអាប់ដេតស៊េរីថ្មី ថែមទៀតផង។

 

 

លើសពីនេះវាក៏មាន ភាពស្រដៀងគ្នាទៅនឹងម៉ូឌែល Tributo ដោយរួមបញ្ចូលទាំង ម៉ាស៊ីនប្រភេទ 3.9 Liter ជាមួយមុខងារ Twin-Turbocharged V8 ហើយគ្រាន់តែខុសគ្នាត្រង់ថា មួយអាចបើកដំបូលបាន ហើយមួយទៀតមិនអាច ធ្វើបាននោះឡើយ។ រថយន្ដប្រណិតម៉ាក Ferrari F8 Spider 2020 ស៊េរីថ្មីមួយនេះ មានទម្ងន់ស្រាលជាងដល់ទៅ 20 គីឡូក្រោម បើប្រៀបធៀបទៅនឹងម៉ូឌែល 488 Spider 2016 ខណៈពេលដែលធ្ងន់ជាងរថយន្ដ 488 Pista Spider 2018 ត្រឹមតែចំនួន 20 គីឡូក្រោមប៉ុណ្ណោះ។

 

 

ហេតុដោយសារតែ គេចាត់ទុកថាវាជា គូប្រកួតប្រជែងជាមួយ រថយន្ដទំនើបម៉ាក McLaren 720S Spider ដោយរថយន្ដស៊េរីថ្មីរបស់ Ferrari នេះ បានបំពាក់កម្លាំងម៉ាស៊ីន Twin-Turbo 3.9-Liter ប្រភេទ V8 ដូចគ្នាអញ្ចឹងដែរ ជាមួយនឹងកម្លាំងសេះ 711 HP ផងដែរ។ រថយន្ដម៉ូឌែលថ្មី Ferrari F8 Spider 2020 នេះ គឺមានសមត្ថភាពខ្ពស់ អាចជាន់ចាប់ពីល្បឿន 0 km/h ដល់ 100 km/h ត្រឹមតែរយៈពេល 2.9 វិនាទីប៉ុណ្ណោះ ដោយមួយភាគដប់ នៃវិនាទីលឿនជាង រថយន្ដម៉ូឌែលមុន។ ចំណែកឯពេលជាន់ពីល្បឿន 0 km/h ដល់ 200 km/h គឺត្រូវការចំណាយពេល 8.2 វិនាទី ឬរយៈពេលកន្លះវិនាទី លឿនជាងម៉ូឌែលមុន។ ខណៈពេលដែលរថយន្ដ F8 Spider ទទួលបានល្បឿនកំពូល 340 km/h គឺល្អប្រសើរជាងល្បឿនកំពូល 325 km/h របស់រថយន្ដម៉ូឌែល 488 Spider ទៅទៀត។

 

 

ដើម្បីជួយឲ្យចរន្ដខ្យល់ម៉ាស៊ីន ដំណើរការចេញចូលបានល្អ ដូច្នេះក៏ត្រូវបានផ្លាស់ប្ដូរទីតាំង ពីផ្នែកខាងមុខមកខាងក្រោយវិញ ដោយអាចធានាបានថា នឹងមានលំហូរខ្យល់ កាន់តែខ្លាំងថែមទៀត ហើយព្រមទាំងអាចធ្វើឲ្យ ថាមពលរបស់ម៉ាស៊ីន កាន់តែខ្លាំងជាងមុនផងដែរ។ ក្រៅពីនេះទៅទៀត Ferrari បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជាមួយនឹងរូបរាងខាងក្រៅ កែប្រែថ្មីបន្ដិចបន្ដួច និងការរចនាលំហូរខ្យល់ថ្មីនេះ គឺអាចជួយឲ្យម៉ាស៊ីន ដំណើរការត្រជាក់ជាងមុន ដោយអាចជួយឲ្យម៉ាស៊ីន មានល្បឿនលឿនជាងមុន  ហើយចរន្ដខ្យល់ជាលក្ខណៈ Aerodynamic មានភាពល្អប្រសើរចំនួន 10% ជាងជំនាន់មុនថែមទៀត។

 

 

នាពេលបច្ចុប្បន្ននេះ Ferrari មិនទាន់បាន ប្រកាសប្រាប់ ពីតម្លៃនិងព័ត៌មានលម្អិត របស់រថយន្ដប្រណិត F8 Spider 2020 ស៊េរីថ្មីនេះនៅឡើយទេ ដោយត្រូវបានរំពឹងទុកថា នឹងរង់ចាំទុកដាក់បង្ហាញ នៅឯព្រឹត្ដិការណ៍ ក្នុងឆ្នាំក្រោយតែម្ដង។ យ៉ាងណាក៏ដោយ រថយន្ដម៉ូឌែលមុន Ferrari 488 Spider គឺមានតម្លៃដល់ទៅខ្ទង់ 526,888 ដុល្លារ អញ្ចឹងហើយ ម៉ូឌែលថ្មីចេញក្រោយនេះ ក៏មិនអាចទាបជាងនេះដែរ។ ប្រសិនបើប្រិយមិត្ត មានចំណាប់អារម្មណ័ពី Ferrari F8 Spider 2020 ដូច្នេះកុំភ្លេចរង់ចាំតាមដាន ជាមួយក្រុមការងារ ខេមបូ រីផត នាពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Motor1 Tag: យានយន្ត