CAMBO REPORT

Popup Advertising5 seconds

Google មាន​គម្រោង​បង្កើត​ឧបករណ៍ AI សម្រាប់​តាម​ដាន​សកម្មភាព​របស់ទារក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ យើងឃើញថាបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងក្រុមហ៊ុនល្បីៗជាច្រើន បានព្យាយាម រកអ្វីដែលថ្មី អ្វីដែលប្លែក និងអស្ចារ្យដើម្បីជួយសម្រួលដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់មនុស្សយើងឲ្យមានភាពងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។ ក្នុងនោះដែរយើងសង្កេតឃើញថាបច្ចេកវិទ្យា AI ( បញ្ញាសិប្បនិម្មិត ) គឺជាបច្ចេកវិទ្យាមួយ ដែលមានការពេញនិយមច្រើនជាងគេ ក្នុងចំណោមបច្ចេកវិទ្យាផ្សេងៗទៀត។


ជាក់ស្តែងកាលពីពេលថ្មីនេះ ភ្នាក់ងារសារព័ត៌មានមួយដែលមានឈ្មោះថា CNBC បានរកឃើញថា ក្រុមហ៊ុន Google បានធ្វើការចុះប៉ាតង់ថ្មីមួយដែលមានទំនាក់ទំនងជាមួយបច្ចេកវិទ្យា AI នេះតែម្តង។ បើសង្កេតមើលទៅលើប៉ាតង់នោះ យើងឃើញថា Google មានគម្រោងបង្កើតបង្កើតឧបករណ៍ AI ដែលប្រើប្រាស់សម្រាប់តាមដានទារក។ ប្រភពបន្តទៀតថាឧបករណ៍នេះ អាចនឹងផ្តល់ រូបភាពដែលបានមកពីការតាមដាន ក្នុងកម្រិតមួយដ៏ច្បាស់ល្អ លើសពីនេះទៅទៀតឧបករណ៍នេះនឹងបំពាក់មកជាមួយ បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត ) ដែលប្រើសម្រាប់តាមដានសកម្មភាពរបស់ទារក នៅពេលដែលពួកគេកំពុងស្ថិតនៅក្នុងអង្រឹង។ ម៉្យាងវិញទៀត វាថែមទាំងអាចធ្វើការតាមដាន រាល់សកម្មភាពរបស់ទារកដែលកំពុងស្ថិតនៅក្នុងអង្រឹង ហើយធ្វើការរាយការណ៍មកប្រាប់យើងថា ទារកកំពុងនឹងជួបនឹងបញ្ហាមិនប្រក្រតី។ លើសពីនេះទៅទៀតនៅពេលដែលទារកប្រែខ្លួនចុះឡើងខណៈពេលដែលពួកគេ មិនបានយំ ក៏ដោយក៏ឧបករណ៍នេះអាចដឹងថាទារកប្រហែលជាមិនស្រួលខ្លួនត្រង់ណាហើយ។ មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងអាចដឹងថាទារក មានបំណងចង់ធ្វើអ្វីមួយ តាមរយៈការចាប់យកភ្នែករបស់ពួកគេ។ ប្រភពក៏បានបន្ថែមថា ឧបករណ៍នេះក៏អាចកំណត់ថាតើ ទារក កំពុងតែ គេង, វារ ឬតោងឡើងអង្រឹងថែមទៀតផង។ ឧបករណ៍នេះត្រូវបានគេសន្មត់ថានឹងគាំទ្របច្ចេកវិទ្យា Google Assistant ផងដែរ។

 

សរុបមកវិញ បើសិនជាប៉ាតង់ខាងលើត្រូវបានក្រុមហ៊ុន Google យកទៅផលិតជាឧបករណ៍ពិតមួយមែននោះ នេះអាចចាត់ទុកថា ជាដំណឹងដ៏ល្អមួយសម្រាប់ឪពុកម្តាយ ឬអ្នកថែទាំទារកនៅលើពិភពលោក ព្រោះថា វានឹងជួយសម្រួលដល់ការងារមើលថែទាំទារក របស់អ្នកមួយផ្នែកធំ លើសពីនេះទៅទៀតវាក៏អាចជួយសន្សំសំចៃពេលពេលវេលាដ៏មានតម្លៃរបស់លោកអ្នកផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ