CAMBO REPORT

Popup Advertising5 seconds

ទៅ​រួច​ទេ​ ដែល​ MacBook​ Pro​ 16​ អ៊ីញ ​នឹង​ត្រូវ​ប្រកាស​ជាផ្លូវការ​ ជាមួយ​ iPhone​ 11​ នៅ​ថ្ងៃ​ស្អែក​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលធ្លាប់បានដឹងហើយ ថាថ្ងៃស្អែក ជាពេលវេលាមួយដែល Apple នឹងត្រូវធ្វើការប្រកាសផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួន ពោលគឺ iPhone 11 ហើយចំណែក ពេលវេលា និងការផ្សាយបន្តផ្ទាល់ នៅលើបណ្តាញសង្គម YouTube វិញ ក្រុមការងារ ខេមបូ រីផត បានជម្រាបប្រាប់ដល់ ប្រិយមិត្តទាំងអស់គ្នារួចរាល់ហើយ។ ដោយឡែក អ្វីដែលយើងត្រូវដឹងបន្ថែម នៅក្នុងព្រឹត្តិការណ៍នេះ ក្រៅពីវត្តមានរបស់ iPhone នោះគឺ ក្រុមហ៊ុនខាងលើ អាចនឹងប្រកាសជាផ្លូវការ នូវមុខមាត់របស់ MacBook Pro ម៉ូឌែលថ្មី និយាយឲ្យចំគឺ MacBook Pro 16 អ៊ីញទៀតផង។ 

 

 

ពិតណាស់ មិនបានប៉ុន្មានម៉ោងទៀតនោះទេ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ របស់ Apple នឹងត្រូវចាប់ផ្ដើមឡើង ជាមួយវត្តមានស្មាតហ្វូនកំពូល ដែលមានមនុស្សជាច្រើន កំពុងរង់ចាំមើលយ៉ាងអន្ទះសា។ មិនខុសទេ នៅក្នុងពេលជាមួយគ្នានោះ Apple អាចនឹងមាន ផលិតផលផ្សេងទៀត ដើម្បីធ្វើការប្រកាស ឲ្យសារធារណៈជន ទាំងអស់បានដឹង ដែលមានភាគរយច្រើនអាចជា MacBook Pro 16 អ៊ីញផងដែរ។ ប្រាកដណាស់ បើទោះបីជារាល់ដង Apple បានធ្វើការប្រកាស កុំព្យូទ័រយួដៃជំនាន់ថ្មី របស់ខ្លួន នៅក្នុងខែតុលាក៏ដោយ ក៏នៅតែមានមតិជាច្រើន បានគិតថា ក្នុងឆ្នាំនេះ ក្រុមហ៊ុនផ្លែប៉ោម នឹងបង្ហាញនូវវត្តមានរបស់ ឧបករណ៍មួយនេះ ក្នុងពេលជាមួយគ្នា នៅថ្ងៃស្អែកនោះដែរ។ 

 

 

មិនត្រឹមតែប៉ុណ្ណោះ MacBook Pro ជំនាន់ថ្មី មានពាក្យចចាមអារ៉ាម មួយចំនួនបាននិយាយពីតម្លៃ របស់វា ដោយម៉ូឌែល 16 អ៊ីញខាងលើនេះ វាអាចនឹងមានតម្លៃដល់ទៅខ្ទង់ 3,000 ដុល្លារឯណោះ ដែលតម្លៃនេះ វាពិតជាខុសគ្នាច្រើនមែនទែន បើប្រៀបជាមួយ MacBook Pro ម៉ូឌែលផ្សេងៗ។ លើសពីនេះទៅទៀត ចំពោះកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ Apple អាចនឹងយកចិត្តទុកដាក់ខ្លាំង ទៅលើផ្នែកក្តារចុច ដោយសារតែជំនាន់មុន វាហាក់ដូចជាមានបញ្ហាច្រើន ទៅលើផ្នែកនេះ ដោយអ្នកប្រើប្រាស់មួយចំនួនធំ បានសម្ដែងការមិនពេញចិត្តទៀតផង។

 

 

ដូច្នេះហើយ នៅថ្ងៃស្អែក វត្តមានរបស់ iPhone ជំនាន់ថ្មី ដែលអ្នកនិយមយីហោនេះ ភាគច្រើន ច្បាស់ជាចង់ឃើញវា សឹងតែទ្រាំមិនបានទៅហើយ កាន់តែពិសេសទៀតនោះ Apple អាចនឹងបង្ហាញដល់ អ្នកស្រលាញ់ Laptop ដែលមានយីហោរបស់ខ្លួន នូវម៉ូឌែលដំបូងនៃ ត្រកូល MacBook Pro ដោយមានភ្ជាប់ជាមួយអេក្រង់ 16 អ៊ីផងដែរ។ អញ្ចឹងហើយ អ្នកដែលចង់ដឹងក្តៅៗតែម្ដងនោះ អាចចាំមើលបាន វេលាម៉ោង 12 យប់ តាមរយៈតំណភ្ជាប់ ដែលក្រុមការងារយើង បានដាក់ឲ្យលើកមុន ហើយបើខ្លាចដាច់ដំណេក ប្រិយមិត្តអាចរង់ចាំមើលបាន នៅលើផេករបស់ Cambo Report ពេលព្រឹកឡើង។ ចុចត្រង់នេះ ជាពត៌មានដែលមានតំណភ្ជាប់ សម្រាប់ទស្សនា ព្រឹត្តិការណ៍ខាងលើ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: ilounge Tag: កុំព្យូទ័រ