CAMBO REPORT

Popup Advertising5 seconds

Windows 10 នឹង​អាប់​ដេត​រូបរាង Icon ឲ្យ​មាន​ពណ៌​ភ្លឺ​ស្រស់​ថ្លានិងស្អាត​ៗ​​ជាង​មុន ឆាប់ៗនេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហេតុដោយសារតែ មានគម្រោងចង់ធ្វើការ កែប្រែការឌីហ្សាញឡើងវិញ ទៅជាលក្ខណៈបែប Fluent Design System ដែលជារូបរាងប្រភេទ 3D សាមញ្ញៗ និងមានពណ៌ស្រស់ថ្លា ដូច្នេះហើយបានជា មានប្រភពមួយចំនួន បានប្រទះឃើញថា Microsoft កំពុងធ្វើតេស្ដទៅលើរូប Icon ថ្មីៗឲ្យកម្មវិធីរបស់ខ្លួន ផងដែរ។ ការផ្លាស់ប្ដូររចនាបថថ្មីនេះ គឺត្រូវបានលេចធ្លាយដោយ ក្រុមសារព័ត៌មាន Aggiornamenti Lumia មកពីប្រទេសអ៊ីតាលី ដែលបានប្រាប់ឲ្យដឹងថា ពួកគេរកឃើញនៅលើ Windows 10 Insider Build v18947 ពីព្រោះក្រុមការងារ  Microsoft ច្រឡំបញ្ចេញមុនផ្លូវការ ដោយខ្លួនឯងតែម្ដង។

 

 

ចំពោះកម្មវិធីទាំងអស់ ដែលទទួលបានរូប Icon បែបរចនាបថថ្មីៗនេះ គឺរួមមានដូចជា កម្មវិធីកាមេរ៉ា, កម្មវិធីប្រតិទិន, ហ្គេម Microsoft Solitaire, កម្មវិធីអាកាសធាតុ, កម្មវិធីតន្ដី្រ Groove Music, កម្មវិធី Movies & TV, Microsoft Forms និងជាពិសេសកម្មវិធី File Explorer ដែលប្រើប្រាស់ច្រើនបំផុត ហើយសុទ្ធតែជា ការឌីហ្សាញថ្មីប្រភេទ Fluent Design ផងដែរ។ ដូចដែលប្រិយមិត្តអ្នកអាន បានឃើញមាននៅរូបតំណាង Icon ខាងក្រោមនេះអញ្ចឹង ដោយវាមើលទៅមានសភាព ពណ៌រស់រវើកជាងមុន, ភ្លឺស្រស់ថ្លាជាងមុន និងមានអារម្មណ៍ថា បែបទំនើបទាន់សម័យ បើប្រៀបធៀបទៅនឹងរូប Icon មាននៅសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ យើងមិនទាន់ដឹងនោះទេថា ពេលឲ្យប្រាកដច្បាស់ឡើយ ដែលក្រុមការងារ Microsoft នឹងបញ្ចេញរូប Icon បែបឌីហ្សាញថ្មីទាំងនេះ ប៉ុន្ដែយើងរំពឹងទុកថា នឹងអាចមានឱកាសបង្ហាញខ្លួន នៅកំណែអាប់ដេតខ្នាតធំ ខណៈពេលជិតចុងឆ្នាំ ខាងមុខនេះហើយ។

 

 

លើសពីនេះទៅទៀត មានពាក្យចចាមអារ៉ាមថា ការកែប្រែរូបតំណាង Icon ប្រភេទថ្មីប្លែកទាំងនេះ ក៏នឹងទៅដល់សម្រាប់ Windows 10 Lite ដូចគ្នាអញ្ចឹងដែរ ប៉ុន្ដែយើងត្រូវរង់ចាំ ប៉ុន្មានខែទៀតសិន បានអាចដឹងពីចម្លើយ ពិតប្រាកដបាន។ ដោយសាររូបតំណាង Icon លេចធ្លាយថ្មីទាំងអស់នេះ សុទ្ធតែកំពុងស្ថិតក្នុងកំណែ Insider Build ដំណាក់កាលដំបូងៗប៉ុណ្ណោះ ដូច្នេះវាក៏អាចនឹងផ្លាស់ប្ដូរ រូបរាងបន្ដិចបន្ដួចដែរ នៅពេលចេញជាផ្លូវការ នាពេលខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: កុំព្យូទ័រ