CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កាស Nokia Power Earbuds មាន​បំពាក់​អាវ​ក្រោះ​ការពារ​ទឹក IPX7 ទើប​ប្រកាស​ចេញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានផលិតផលថ្មីៗជាច្រើនបានដាក់បង្ហាញនៅក្នុង ព្រឹត្តិការណ៍ បច្ចេកវិទ្យា IFA ឆ្នាំ 2019 ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ទូទាំងពិភពលោក។ ក្នុងចំណោម ផលិតផលទាំងអស់នោះ គេឃើញមាន កាសស្តាប់ឥតខ្សែមួយរបស់ ក្រុមហ៊ុន HDM ដែលស្ថិតនៅពីក្រោយ ម៉ាកសញ្ញា Nokia នោះគឺ Nokia Power Earbuds ជាមួយការចនាថ្មី ដែលមិនធ្លាប់ឃើញពីមុនមកទេ ពីក្រុមហ៊ុននេះ។ 

 

 

Nokia Power Earbuds បំពាក់មកជាមួយ អាវក្រោះកាវការពារទឹក IPX7 នៅក្នុងជម្រៅ 1 ម៉ែត្រ និងរយៈពេលយូបំផុត 30 នាទី។ លើសពីនោះ Nokia បន្ថែមថា ប្រអប់កាសដែលមានទំហំថ្ម 3000mAh អាចសាកថ្មទៅកាន់ កាសស្តាប់ បានរហូតទៅដល់ 50 ដង ហើយក្នុងពេលសាកមួយដង វាអាចបម្រើយើងស្តាប់តន្រ្តីបានប្រហែល 5 ម៉ោងផងដែរ។ 

 

 

 

អ្វីដែលពិសេសនោះ Nokia Power Earbuds មានបំពាក់មកជាមួយ ការប៉ះបញ្ជានៅលើតួកាសផ្ទាល់ ដើម្បីបើកដំណើរការ Google Assistant  ដែលនោះបានជំនួយពីប្រព័ន្ធ ប៊្លូធូ 5.0 និង Graphene driver ដើម្បីអោយសម្លេងមានគុណភាពល្អ។ ក្នុងនោះ Nokia នឹងដាក់លក់ Power Earbuds ក្នុងតម្លៃ 87 ដុល្លារ ជាមួយ ពណ៌ Light Grey និង Charcoal Black។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Android Central Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ