CAMBO REPORT

Popup Advertising5 seconds

Sony ទើប​បញ្ចេញ Walkman ជំនាន់​ថ្មី ដើម្បី​គម្រប់​ខួប​លើក​ទី 40 ឆ្នាំ​របស់​ឧបករណ៍​ចាក់​តន្ត្រីពិសេស​មួយ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលថ្មីៗនេះ ក្រុមហ៊ុនជំនាញផលិតគ្រឿងអេឡិចត្រូនិច Sony ទើបប្រកាសចេញជាផ្លូវការ នូវឧបករណ៍ចាក់តន្ត្រីអាចចល័តបានជំនាន់ថ្មី កាលពីថ្ងៃសុក្រ នៅក្នុងព្រឹត្តិការណ៍ IFA 2019 ដែលជាការពិព័រណ៍ពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិក ប្រចាំឆ្នាំឈានមុខគេ នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ 

 

 

ពិតណាស់ Walkman គឺជាឧបករណ៍សម្រាប់ការស្ដាប់តន្ត្រី ដែលប្រើប្រាស់ ការចាក់កាសែត និងជាប្រភេទចល័តដំបូងគេ ដែលអនុញ្ញាត ឱ្យយើងស្ដាប់តន្ត្រី ដែលយើងពេញចិត្ត បានគ្រប់ទីកន្លែង ដោយមិនខ្លាច រំខានដល់អ្នកនៅជុំវិញ ខ្លួនយើងឡើយ ដោយឧបករណ៍មួយនេះដែរ បានប្រកាសចេញលក់លើទីផ្សារ តាំងពីថ្ងៃទី 01 ខែកក្កដាឆ្នាំ 1979 មកម្លេះ។ កាលនោះដែរ Walkman បានធ្វើអោយមានការ ផ្លាស់ប្ដូរទម្លាប់នៃការស្ដាប់តន្រ្តី របស់មនុស្សជំនាន់នោះ ស្ទើរតែទាំងស្រុង ហើយក៏ទទួលបានការពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ថែមទៀតផង។ ចាប់តាំងពីពេលនោះមក Sony បានបញ្ចេញនូវជំនាន់ក្រោយៗទៀតរបស់វា ប៉ុន្តែមកទល់ពេលនេះ មានរយៈពេលយូរមកហើយ ទើបខ្លួនបានបញ្ចេញវាជាប្រភេទ Special Edition ដើម្បីអបអរខួបលើទី 40 ឆ្នាំរបស់ Walkman ដែលមានឈ្មោះថា NW-A100TPS។

 

 

ជាក់ស្ដែង Walkman ប្រភេទ Special Edition មួយនេះ បានមកជាមួយឡូហ្គោ ខួបលើកទី 40 ឆ្នាំ នៅលើខ្នងខាងក្រោយ យ៉ាងស្រស់ស្អាត ហើយវាបានភ្ជាប់មកជាមួយ នូវស្រោមការពារ និងកញ្ចប់ដែលបានរចនាឡើងជាពិសេស ដែលជាការរំលឺកដល់ TPS-L2 Walkman ជំនាន់ដើម ទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានរូបភាពខុសពីឧបករណ៍ចាក់តន្ត្រីផ្សេងទៀត បែបកាសែត សម្រាប់អ្នកណា ដែលចង់រំលឹកអនុស្សាវរីយ៍ កាលពីមុនមកវិញ។ ជាងនេះទៅទៀត វាក៏មានម៉ូឌែលតម្លៃសមរម្យ ដែលមិនមែនជា Special Edition ខួបលើទី 40 ឆ្នាំ និងវាមានឈ្មោះថា Walkman NW-A105។

 

***ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ Walkman ជំនាន់ថ្មី ខាងក្រោមនេះ៖

 

 

ជាចុងក្រោយ វាក៏មានថាមពលថ្ម អាចប្រើប្រាស់បានដល់ទៅ 26 ម៉ោង ដែលនេះអាចបញ្ជាក់បានថាអាចប្រើបានយូរជាង ស្មាតហ្វូនទៅទៀត។ លើសពីនេះ វាបានបង្កើតមកសម្រាប់ពេលអនាគត ជាមួយការប្រើប្រាស់រន្ធ USB-C ដើម្បីធ្វើការតភ្ជាប់។ ដោយឡែក ចំពោះតម្លៃ និងថ្ងៃប្រកាសដាក់លក់ យើងមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការ ពី Sony នៅឡើយទេ។ ដូច្នេះ យើងក៏សង្ឃឹមថា Walkman ជំនាន់ថ្មីនេះ នឹងអាចទទួលបានភាពជោគជ័យដូច Walkman ស៊េរីមុន ផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: CNN Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ