CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន​ហ្គេម​ចល័ត​ថ្មី​នេះ អាច​ឲ្យ​យើង​លេង​ហ្គេម​របស់ PlayStation 2 បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Sony បានដាក់លក់ម៉ាស៊ីនហ្គេម PlayStation 2 កាលពីឆ្នាំ 2000 ហើយអស់រយៈពេលជិត 2 ទសវត្សជាងមកនេះ វាអាចទទួលបាន ភាពពេញនិយមច្រើន ដោយក្លាយជាម៉ាស៊ីនហ្គេម លក់បានច្រើនបំផុត ទូទាំងពិភពលោក ជាមួយចំនួន 157.68 លានគ្រឿងផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន ដំណឹងមួយបង្ហាញថា មានគណនី បណ្ដាញសង្គម Reddit ម្នាក់មានឈ្មោះថា Darkwingmod បានចាប់ផ្ដើមធ្វើការ និងអភិវឌ្ឍន៍ អស់ជាច្រើនឆ្នាំមកហើយ ទៅលើម៉ាស៊ីនហ្គេមចល័ត អាចយកតាមខ្លួនបាន ដែលអាចដំណើរការហ្គេម PS2 ថែមទៀតផង ពីព្រោះតែមានជាប់ចិត្ត ស្រឡាញ់ម៉ាស៊ីនហ្គេមនេះ ខ្លាំងពេក។

 

 

លោក Darkwingmod បានដាក់ឈ្មោះឲ្យ ម៉ាស៊ីនហ្គេមចល័តនេះថា PIS2 ហើយវាមិនមែនជា គ្រឿងម៉ាស៊ីនប្រភេទ Emulation នោះទេ ដោយព្រមទាំងបាន បំពាក់នូវគ្រឿងផ្នែករឹង របស់ម៉ាស៊ីនហ្គេម PlayStation 2 ជាមួយនឹងជំនួយពី កុំព្យូទ័រខ្នាតតូច Raspberry Pi 2 ថែមទៀត។ ការធ្វើឡើងដូច្នេះគឺ អាចអនុញ្ញាតឲ្យយើង បើកដំណើរការហ្គេម តាមរយៈឌុយខ្សែប្រភេទ Ethernet ទៅនឹងម៉ាស៊ីនមេប្រភេទ SMB ហេតុនេះហើយ មិនតម្រូវឲ្យមានកម្មវិធី Emulation មកប្រើប្រាស់នោះទេ។ 

 

គាត់ក៏បាននិយាយថា ម៉ាស៊ីនហ្គេមចល័ត ដែលបង្កើតឡើងមកនេះ គឺអាចធ្វើការរត់ហ្គេមបាន ល្បឿនជិតស្មើម៉ាស៊ីនដើម និងអាចឲ្យយើងលេងបាន ដោយរលូនផងដែរ។ ម៉ាស៊ីនហ្គេមចល័ត PIS2 គឺប្រើប្រាស់បន្ទះ Motherboard របស់ PS2 Slim ហើយអាចតភ្ជាប់ទៅកាន់ អេក្រង់ម៉ូនីទ័រតាមរយៈខ្សែ VGA និងមានថាមពលថ្ម កាន់បានប្រហែល 90 នាទី ដែលអាចសាកថ្មបាន ដោយប្រើឌុយសាករបស់ PS2 ធម្មតាតែប៉ុណ្ណោះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី PS2 នៅលើតួខ្លួនចល័តតូចមួយ ៖

 

 

ទោះបីជាយ៉ាងណាក៏ដោយ គួរឲ្យសោកស្ដាយពីព្រោះ ម៉ាស៊ីនហ្គេមចល័ត PIS2 ថ្មីមួយនេះ គឺមិនមែនសម្រាប់ ដាក់លក់ លើទីផ្សារនោះទេ ដោយលោក Darkwingmod គ្រាន់តែបង្កើតវាឡើង តាមចំណង់ចំណូលចិត្ត តែប៉ុណ្ណោះ ហើយព្រមទាំងទទួលបាន ជោគជ័យល្អថែមទៀត បន្ទាប់ពីសិក្សាលើវានេះ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ តើប្រិយមិត្តអ្នកអាន ទាំងអស់គ្នា ជាហ្វេនរបស់ម៉ាស៊ីនហ្គេម PlayStation 2 ដែរទេ? ហើយមានការចាប់អារម្មណ៍ទៅលើ ម៉ាស៊ីនហ្គេមចល័តនេះ ដែរឬក៏អត់ទេ? បើវាដាក់លក់លើទីផ្សារ តើអាចព្យាករណ៍បានទេថា វាអាចមាន តម្លៃប៉ុន្មានទៅ? សូមបញ្ចេញមតិ របស់លោកអ្នក តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម