CAMBO REPORT

Popup Advertising5 seconds

ស្ថាបនិក OnePlus បាន​បង្ហោះ​រូបភាព​បង្អួត​ពី​តេឡេ​ទូរទស្សន៍​វៃ​ឆ្លាត​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន OnePlus កំពុងបន្តយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការធ្វើយ៉ាងណាឲ្យ អ្នករាល់គ្នាបានដឹងអំពី ព័ត៌មានលម្អិត ស្ទើរតែទាំងអស់ទៅហើយ លើទូរទស្សន៍របស់ខ្លួន មុនពេលដែលត្រូវបាន ប្រកាសជាផ្លូវការ ទៅទៀត។ ដោយកាលពីម្សិលមិញ កន្លងផុតទៅមុននេះ នាយកប្រតិបត្តិ OnePlus លោក Pete Lau បានចែករំលែក នូវរូបភាព ដាក់បង្ហាញអំពីរូបរាង របស់តេឡេសម្រាប់បញ្ជា ទូរទស្សន៍វៃឆ្លាតរបស់ខ្លួន។ ការឌីហ្សាញរបស់តេឡេនេះ គឺមានភាពស្រដៀងគ្នាទៅនឹង តេឡេទូរទស្សន៍របស់ Apple TV ច្រើនចំណុចណាស់ ដោយរួមមានទាំង ការរចនាបថរូបរាង, ទំហំរបស់វា និងទីតាំងរបស់ប៊ូតុង ថែមទៀតផង។

 

 

នាពេលឥឡូវនេះ បើយោងទៅតាមរួបភាព តេឡេទូរទស្សន៍វៃឆ្លាត OnePlus TV គឺនឹងមានឌុយរន្ធ USB Type-C នៅផ្នែកខាងក្រោម, ប៊ូតុងរបាបញ្ជាដូចជា Android (ប៊ូតុងត្រឡប់ក្រោយ និងប៊ូតុង Home), ប៊ូតុងជំនួយការឌីជីថល Google Assistant, ប៊ូតុងម៉ឺនុយ, ប៊ូតុងមានស្លាកសញ្ញា OnePlus និងប៊ូតុងទទេមួយផងដែរ។ ចំណែកឯ ផ្នែកនៅខាងលើបំផុត គឺជាផ្ទៃខ្មៅលៀនចេញបន្ដិច ដែលមានជ្រុងរាងមូល និងមើលឃើញដូចជាមាន ប៊ូតុងនៅចំកណ្ដាល ថែមទៀត ដោយវាអាចមានមុខងារជា Touchpad ឬក៏ជាប៊ូតុង D-Pad ធម្មតាក៏អាចថាបានដែរ។ អ្វីដែលខុសប្លែកពីគេនោះគឺ តេឡេបញ្ជាថ្មីមួយនេះ មានប៊ូតុងកម្រិតសម្លេង នៅឯខាងផ្នែកចំហៀង ដោយយើងឃើញច្រើន មាននៅលើស្មាតហ្វូន ហើយមិនមែននៅលើ តេឡេទូរទស្សន៍នោះទេ។ លើសពីនេះទៅទៀត តេឡេទូរទស្សន៍វៃឆ្លាត OnePlus TV ថ្មីមួយនេះ គឺអាចអនុញ្ញាតឲ្យសាកថ្ម តាមរយៈរន្ធប្រភេទ USB Type-C បាន និងមិនចាំបាច់ត្រូវការ តម្រូវឲ្យផ្លាស់ប្ដូរថ្មឡើយ។

 

 

សម្រាប់ពេលបច្ចុប្បន្ននេះ OnePlus មានគម្រោងដាក់លក់ ទូរទស្សន៍វៃឆ្លាតរបស់ខ្លួន នៅលើទីផ្សារប្រទេសឥណ្ឌា មុនទីផ្សារនានាទាំងអស់ បន្ទាប់មកបានឈានទៅដល់ សហរដ្ឋអាមេរិក, តំបន់អឺរ៉ុប និងប្រទសចិន នាពេលក្រោយៗទៀត។ ចំពោះពេលប្រកាស ចេញជាផ្លូវការ នឹងត្រូវធ្វើឡើងនៅខែកញ្ញានេះ ហើយបើនិយាយអំពី តម្លៃរបស់វាវិញនោះ ស្ថាបនិក OnePlus បានបង្ហើបប្រាប់ថា នឹងមានកម្រិតទាបជាង គូប្រជែងធំៗដូចជា Samsung និង LG ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរទស្សន៍