CAMBO REPORT

Popup Advertising5 seconds

Huawe​i បាន​បង្ហាញ​កាស​ឥត​ខ្សែ​ ជំនាន់​ថ្មី​ជាផ្លូវការ​ ដែល​មាន​ភ្ជាប់​មក​ជា​មួយ​ មុខ​ងារ​ noise​ cancellation​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប៉ុន្មានម៉ោងមុននេះ Huawei បានប្រកាសជាផ្លូវការ ពីកាសឥតខ្សែជំនាន់ថ្មី ដែលមានឈ្មោះថា FreeBuds 3 នៅក្នុងព្រឹត្តិការណ៍ IFA 2019 ដោយកាសម៉ូឌែលនេះ បានធ្វើការ Upgrade យ៉ាងច្រើនពីលើជំនាន់មុន។ មិនខុសទេ វាត្រូវបានរចនាឡើង ជាមួយលក្ខណៈសម្បត្តិ ពិសេសជាងមុន លើសពីនេះ វាមានថាមពលថ្មប្រើប្រាស់បានយូរ រួមទាំងមានបច្ចេកវិទ្យា Noise cancelling ទៀតផង។ ពិតណាស់ ខាងក្រោមនេះ ជាចំណុចសំខាន់ៗ មួយចំនួនរបស់កាសជំនាន់ថ្មី ខាងលើ ដែលយើងទទួលបានពី ការបង្ហាញរបស់ Huawei ផ្ទាល់តែម្ដង។

 

 

ប្រាកដណាស់ FreeBuds 3 ត្រូវបាន Huawei អះអាងថា វាអាចប្រើប្រាស់បាន រហូតដល់ 4 ម៉ោង សម្រាប់ថ្មលើកាសមួយគូនេះ ហើយបើគិតទាំងប្រអប់សាក របស់វាទៀតនោះ គឺអាចឲ្យអ្នក ស្ដាប់ចម្រៀងបានដល់ 20 ម៉ោងឯណោះ។ ជាងនេះទៅទៀត ក្រុមហ៊ុនចិនខាងលើ បានអួតទៀតថា កាសរបស់ខ្លួននេះ គឺជាកាសដំបូងដែល មានបច្ចេកវិទ្យា Noise cancelling ជាប្រភេទ Open-fit ពោលគឺមានន័យថា វាជាកាស ដែលបំពាក់មុខងារនេះ ដោយមានរូបរាងសាមញ្ញ ព្រមទាំងមិនព្យាយាម ពង្រីកខ្លួនឲ្យពេញត្រចៀក ដើម្បីលុបចោលសម្លេងរំខាន ពីខាងក្រៅនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាបានបំពាក់ជាមួយបន្ទះឈីបថ្មីមួយ ដែលត្រូវបានគេហៅថា Kirin A1 ព្រមទាំងអាចគាំទ្រ ជាមួយ Bluetooth 5.1 ដែលធ្វើឲ្យ ការភ្ជាប់ពីស្មាតហ្វូន ក៏ដូចជាឧបករណ៍មួយចំនួនទៀត ទៅកាន់កាសនេះ បានកាន់តែប្រសើរជាងមុនផងដែរ។

 

 

គួរឲ្យកត់សម្គាល់ថា មុខងារទប់ស្កាត់ សំលេងរំខានពីខាងក្រៅ វាអាចដំណើរការបានយ៉ាងល្អ ចំពោះសំលេងទាំងឡាយណា ដែលមានប្រេកង់ទាប(សម្លេងខ្សោយ) ជាក់ស្ដែងដូចជាសំលេង ចរាចរណ៍តាមដងវិថីជាដើម ហើយបើសិនជា សំលេងខាងក្រៅ មានប្រេកង់ខ្ពស់នោះ(សម្លេងខ្លាំង) Noise cancelling ធ្វើការមិនសូវបានល្អនោះទេ ហើយនេះក៏អាចជា ចំណុចមួយដែល ក្រុមហ៊ុនផ្សេងទៀត ព្យាយាមផលិតកាស ដែលមានតួខ្លួនធំ ព្រោះវាអាចជួយបានមួយផ្នែក ទៅលើមុខងារនេះផងដែរ។

 

 

ដូច្នេះហើយ អ្វីដែលខ្ញុំបានរៀបរាប់ ខាងលើនេះ វាគឺជាលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចសំខាន់ៗ មួយចំនួន ដែលមាននៅលើ FreeBuds 3 របស់ Huawei លើសពីនេះទៀត វាមានចំនួន 2 ពណ៌ដូចជា ស និងខ្មៅផងដែរ។ កាន់តែពិសេសទៀតនោះ ក្រុមហ៊ុនចិនខាងលើ បានបញ្ជាក់ថា កាសនេះ អាចសាកថ្មបានលឿនជាង AirPods 2 ដល់ទៅ 100% ហើយបើសិនជាសាកឥតខ្សែវិញ វាមានល្បឿនលឿនជាង ផលិតផលរបស់ Apple នេះ ដល់ 50% ទៀតផង។ គួរឲ្យសោកស្ដាយ ដោយសារយើង មិនទាន់ដឹងពីតម្លៃ រួមទាំងថ្ងៃដាក់លក់ របស់វានោះទេ ព្រោះថា Huawei មិនទាន់បាន បញ្ជាក់ប្រាប់ឲ្យបានច្បាស់ នៅឡើយ ហេតុនេះ មានតែ រង់ចាំមើលបន្តទៀតប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ