CAMBO REPORT

Popup Advertising5 seconds

គ្រាន់​តែ​បិទ​មុខងារ​មួយ​នេះ ហ្វេស​ប៊ុក​លែង​អាច​សម្គាល់​មុខ​អ្នក​បាន​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតប្រាកដណាស់ ប្រិយមិត្តទាំងអស់គ្នា សុទ្ធតែប្រើហ្វេសប៊ុក ជារៀងរាល់ថ្ងៃហើយ ដើម្បីជជែកលេងជាមួយ មិត្តភក្ដិ ឬ គ្រួសារ និងទុកសម្រាប់បង្ហោះ រូបភាព ហើយវីដេអូផ្សេងៗ របស់អ្នកផងដែរ។ ចំណែកឯមួយរយៈក្រោយមកនេះ ប្រិយមិត្តប្រហែលជាអាច ចាប់អារម្មណ៍ឃើញមាន អត្ថបទផុសថ្មីមួយ ឬ របារបញ្ចូនសារដំណឹង ចេញពីក្រុមហ៊ុន Facebook ពន្យល់ឲ្យបានដឹងអំពី បច្ចេកវិទ្យាថ្មីម្យ៉ាង បែបស្កេនផ្ទៃមុខរបស់យើង និងមានសមត្ថភាពអាច គ្រប់គ្រងទិន្នន័យទុក ហើយការពារផ្ទៃមុខ ទាំងអស់នោះ ថែមទៀត។ យ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នក មិនសូវមានការទុកចិត្ត ជាមួយហ្វេសប៊ុក ហើយមិនចង់ឲ្យប្រព័ន្ធពពក រក្សាទុកផ្ទៃមុខរបស់អ្នក ដូច្នេះយើងមានវិធីបិទបាន តាមជំហ៊ានខាងក្រោមនេះ។

 

 

មុននឹងចូលទៅដល់ របៀបបិទមុខងារនេះ ប្រិយមិត្តអ្នកអាន អាចចូលទៅកាន់ គេហទំព័រនេះ ដើម្បីយល់ដឹងបន្ថែមអំពី គោលការណ៍របស់ បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខនេះ ដែលត្រូវបានបង្ហោះឡើងដោយ Facebook ផ្ទាល់តែម្ដង។ បន្ទាប់ពីទាំងអស់គ្នា បិទមុខងារនេះរួចហើយ កម្មវិធី Facebook នឹងលែងអាចសម្គាល់មុខរបស់អ្នក បានតទៅទៀតហើយ ដូច្នេះវានឹងចាប់ផ្ដើមលែង Tag គណនីរបស់លោកអ្នក លើរូបភាពណាមួយ ដែលមានផ្ទៃមុខអ្នក ដោយស្វ័យប្រវត្តិនោះទេ ប៉ុន្ដែនៅតែអាចដាក់ Tag បានដោយខ្លួនឯងដដែល។

 

របៀបបិទមុខងារសម្គាល់ផ្ទៃមុខ នៅលើគេហទំព័រហ្វេសប៊ុក

សម្រាប់បិទនៅលើកុំព្យូទ័រ

 

1. សូមធ្វើការចុះឈ្មោះ ឬ Login គណនីហ្វេសប៊ុករបស់លោកអ្នក

2. ចុចលើសញ្ញាព្រួញបែរមុខចុះក្រោម ដែលស្ថិតនៅខាងលើរបារផ្នែកចុងខាងស្ដាំ

3. បន្ទាប់ជ្រើសយកពាក្យ “Settings” ហើយចុចលើពាក្យ “Face Recognition”

4. នៅលើផ្ទាំង Face Recognition សូមចុចលើពាក្យ “Edit” នៅចុងខាងស្ដាំបំផុត

5. គ្រាន់តែជ្រើសរើសយក “No” រួចចុចពាក្យថា “Close” ជាការស្រេច។

 

 

 

របៀបបិទមុខងារសម្គាល់ផ្ទៃមុខ នៅលើកម្មវិធីហ្វេសប៊ុក

សម្រាប់បិទនៅលើស្មាតហ្វូន

 

1. បើកកម្មវិធី Facebook នៅលើស្មាតហ្វូនរបស់លោកអ្នក

2. ចុចលើផ្ទាំងចុងក្រោយ ដែលមានរូបបន្ទាត់ជាន់គ្នាបីថ្នាក់

3. អូសចុះក្រោមរហូតដល់ “Settings & Privacy”

4. បន្ទាប់មកចូលទៅកាន់ “Settings”

5. អូសចុះក្រោមរហូតដល់ចំណុច “Privacy” ហើយចុចលើពាក្យ “Face Recognition”

6. ហើយចុចលើប្រអប់សួរថា “Do you want Facebook to be able to recognize you in photos and videos?” 

7. ជ្រើសរើសយកពាក្យថា “No” និងត្រឡប់ទៅផ្ទាំងដើមវិញ រួចជាការស្រេច។

 

 

ការកំណត់អាចបើកនិងបិទ បានគ្រប់ពេលវេលា បើសិនជាប្រិយមិត្ត មានអារម្មណ៍ចង់បើក មុខងារសម្គាល់ផ្ទៃមុខនេះឡើងវិញ ដូច្នេះគ្រាន់តែចូលទៅកាន់ កន្លែងកែប្រែកំណត់ដដែល ដូចដាក់បង្ហាញនៅ អត្ថបទខាងលើអញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Lifehacker Tag: ចំណេះដឹងទូទៅ