CAMBO REPORT

Popup Advertising5 seconds

Apple Music ដាក់​អោយ​ស្តាប់​នៅ​លើ Browser បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple Music គឺជាសេវាកម្មស្តាប់តន្រី្តដ៏ពេញនិយមមួយ របស់ក្រុមហ៊ុន Apple។ ក្នុងនោះ វាមានផ្ទុកចំរៀងដល់ទៅប្រមាណជា 50 លានបទមកពីទូទាំងពិភពលោក។  ថ្ងៃនេះផងដែរ Apple Music បានដាក់បង្ហាញនូវ ការស្តាប់តន្រី្ត នៅលើវែបសាយ ដោយមិនតម្រូវអោយមាន iTunes  ឬ Apple Music ទៀតនោះទេ។ យើងអាចសាកប្រើមុខមាត់ថ្មីនៃ Apple Music នេះនៅលើ គេហទំព័រ beta.music.apple.com តែវានៅជាជំនាន់សាកល្បងនៅឡើយទេ។ 

 

 

តាមរយៈ Interface នៅលើវេបសាយថ្មីនេះវាដូចគ្នាទៅនឹង Interface ដែលមាននៅលើកម្មវិធី Apple Music ក្នុង MacOS Catalina ដែលចេញកាលពីខែ មិថុនាកន្លងទៅ ទាស់ត្រង់ថា វាដំណើរការនៅលើ Web វិញម្តង។ ក្រុមហ៊ុន Apple បានអោយដឹងថា វាអាចដំណើរការនៅលើ Browser ស្ទើរតែទាំងអស់ មានដូចជា៖ Google Chrome, Chrome OS, ឧបករណ៍ Android និងរាល់ឧបករណ៍ដែលដំណើរការដោយ Windows 10។ 

 

 

អ្វីដែលមានការខុសប្លែកពីការប្រើប្រាស់នៅលើកម្មវិធី iTunes និង Apple Music នៅលើ iDevices នោះគឺគេមិនឃើញមាន Broadcast Beat 1, វីដេអូ និងតន្រី្តរបស់ Apple Original និង Smart Playlist ទេ ដែល Apple បានសន្យាថានឹងព្យាយាមបញ្ជូលវាអោយមាននៅលើនេះ ក្នុងពេលឆាប់ៗខាងមុខ។ សរុបមកនេះជាការឈានជើងថ្មីរបស់ Apple ក្នុងការនាំយកសេវាកម្មស្តាប់តន្ត្រីដ៏ពេញនិយមរបស់ខ្លួនទៅដល់ ប្រព័ន្ធប្រតិបត្តិការ Chrome និង Linux ដោយមិនចាំបាច់តម្លើង iTunes ផ្ទាល់នោះទេ។ មិនតែប៉ុណ្ណោះ នេះជាការដើរអោយទាន់នឹងគូរប្រជែង  Spotify ដែលបានដាក់អោយប្រើប្រាស់នូវ Spotify នៅលើ Browser នេះជាយូរមកហើយ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម