CAMBO REPORT

Popup Advertising5 seconds

មុខងារ​ណាត់ជួប Facebook Dating ដាក់​អោយ​ប្រើ​ប្រាស់​ថ្ងៃ​នេះ​ហើយ នៅ​សហរដ្ឋ​អាមេរិច

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ដែលក្រុមហ៊ុន Facebook បានដាក់បង្ហាញសាធារណៈជន ពីកម្មវិធី Facebook Dating នោះ ថ្ងៃនេះវាបានចេញជាផ្លូវការហើយ នៅឯសហរដ្ឋអាមេរិច។ នៅលើគោលជំហរជួយទៅដល់ការផ្សារភ្ជាប់ទំនាក់ទំនង របស់មនុស្សនោះ ក្រុមហ៊ុន Facebook តែងតែស្វែងរកអ្វីដែលថ្មីដល់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន។ ក្នុងនោះមុខងារ Facebook Dating ដ៏ថ្មីស្រឡាងនេះនឹងជួយអោយ មនុស្សកាន់តែមានភាពជិតស្និទ្ធ និងស្វែងយល់ពីគ្នាកាន់តែលឿន។ 

 

 

មុខងារចំបងដែលគេបានឃើញនៅលើ មុខងារនេះមាន 2 ធំៗគឺ ការភ្ជាប់រូបភាពពី Facebook និង Instagram ទៅក្នុង Profile នៅក្នុង Facebook Dating និង “Secret Crush” ដែលអាចអោយយើងបញ្ជូល ឈ្មោះគណនីអ្នកដែលតាមដានយើង (Followers) នៅក្នុង Instagram ឬ មិត្តភក្តិនៅក្នុង Facebook ចំនួន 9 នាក់ដែលមានចំណូលចិត្តដូចគ្នា ទៅក្នុងបញ្ជី Secret Crush។ បន្ទាប់ពីនោះ គឺ Facebook Dating នឹងចាត់ចែងប្រាប់ទៅមនុស្សទាំង 9 នាក់នោះថា មានគេលួចចាប់អារម្មណ៍លើខ្លួន។ មុខងារពិសេសផ្សេងទៀតដែលគេឃើញមាននោះគឺ វាអនុញ្ញាតអោយអ្នកប្រើប្រាស់អាច Post នូវ Story ពី Instagram និង Facebook ទៅក្នុងមុខងារនេះបាន។ បន្ថែមនោះ Facebook Dating មានបំណងចង់អោយមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាអាច ស្គាល់គ្នា និង ចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក។ 

 

 

គេក៏បានបង្ហាញពីក្តីបារម្ភ ចំពោះហានិភ័យនានា ដែលកើតឡើងពីកម្មវិធី ណាត់ជួបនេះ ជាពិសេសនោះគឺស្រី្ត។ តែបើតាមសម្តី ប្រធានផ្នែកផលិត ប្រចាំ Facebook លោក Nathan Sharp បានអោយដឹងថា Facebook នឹងអាចអោយអ្នកប្រើប្រាស់ ចែករំលែកនូវទីតាំងរបស់ពួកគេ មុនពេលធ្វើការណាត់ជួបគ្នា ដើម្បីអោយមានការទុកចិត្ត។ ជាចុងក្រោយ គេបន្តថា មានមនុស្សជាច្រើន ចង់ស្វែងរកអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា ដើម្បីរាប់អាន ឬចែករំលែកបទពិសោន៍ និងការកំសាន្ត ហើយអាចឈានទៅដល់សម្ព័នភាពដ៏ល្អមួយលើសពីនោះ នេះក៏ព្រោះតែមិនដោយសារតែទ្រព្វសម្បតិ្ត និង រូបរាងពីខាងក្រៅនោះទេ ដែលជាហេតុផលធ្វើអោយមនុស្សចាប់ផ្តើមស្គាល់គ្នា។ បច្ចុប្បន្នមុខងារនេះ មានតែនៅអាមេរិចសិនប៉ុណ្ណោះ ហើយវានឹងមកដល់ស្រុកយើង នៅពេលខាងមុខ ឆាប់ៗនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម