CAMBO REPORT

Popup Advertising5 seconds

នាឡិកា​ឆ្លាត​វៃ​ដំបូង​របស់ Puma ដើរ​ដោយ​ Wear OS នឹង​ដាក់​លក់​ជាមួយ​តម្លៃ 275 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលថ្មីៗនេះ Puma បានប្រកាសចេញ នាឡិកាដៃឆ្លាតវៃ ដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ 2019 នាសប្តាហ៍នេះ។ វាជាប្រភេទនាឡិកាដៃឆ្លាតវៃ បែប Sport ដោយបានសហការជាមួយក្រុមហ៊ុន Fossil Group ក្នុងរយៈពេលជាង 12 ខែកន្លងមក ដើម្បីផលិតនូវ នាឡិកាដៃ ដែលដំណើរការដោយ Wear OS និងវាបានប្រើប្រាស់បន្ទះឈីប Snapdragon Wear 3100 របស់ក្រុមហ៊ុន Qualcomm។ នាឡិកាឆ្លាតវៃ Puma នឹងមានអេក្រង់ជាប្រភេទ AMOLED ទំហំ 1.19 អ៊ីញ និងតួខ្លួនត្រូវបានស្រោមដោយអាលុយមីញ៉ូម ដែលមានទំហំ 44mm។

 

 

មិនត្រឹមតែប៉ុណ្ណោះ Puma មានគោលបំណងបង្កើតវាឡើង គឺសម្រាប់អ្នកគាទ្រផលិតផលកីឡា របស់ខ្លួនជាពិសេស ហើយវាមានភាពងាយស្រួលក្នុងការពាក់នៅពេលហែលទឹក ដែលមានទម្ងន់ស្រាលត្រឹម 27 ក្រាមប៉ុណ្ណោះ ដោយសារវា ត្រូវបានកាត់ចោលផ្នែកខ្លះៗ ដើម្បីកាត់បន្ថយទម្លន់អោយនៅស្រាលបែបនេះ។ នាឡិកាឆ្លាតវៃ Puma នឹងមានរ៉េមទំហំ 512MB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 4GB ដែលនេះជាលក្ខណៈសម្បត្តិស្តង់ដា សម្រាប់ដំណើរការ Wear OS បានរលូនល្អ ផងដែរ។ 

 

 

លើសពីនេះ Puma បានអះអាងថា នាឡិកាឆ្លាតវៃរបស់ខ្លួនថ្មីនេះ មានថាមពលថ្មអាចរស់បាន លើសពី 24 ម៉ោងទៀតផង ប៉ុន្តែវាទំនងជារួមបញ្ចូលជម្រើសថ្ម ដែលមានភាពស្មុគស្មាញ ដូចគ្នានឹងនាឡិកាដៃ Fossil ដែរ ដើម្បីទទួលបានអាយុកាលថ្មយូរអង្វែង។ កាន់តែពិសេសជាងនេះទៅទៀត នាឡិកាឆ្លាតវៃ Puma បានដើរដោយ Wear OS អញ្ចឹងហើយ វាមានមុខងារសំខាន់ៗជាច្រើន ដូចជា បង់ប្រាក់តាម NFC, មុខងារវាស់ចង្វាក់បេះដូង, មុខងារតាមដានសុខភាព, Google Assistant integration, និងមានច្រើនទៀត។ មួយវិញទៀត Puma បានបញ្ជាក់ថា វាក៏អាចប្រើប្រាស់ ជាមួយខ្សែនាឡិកាទំហំ 16mm ផងដែរ។ 

 

 

ជាចុងក្រោយ Puma ដែលជាយីហោដ៏មានភាពល្បីល្បាញ ដោយគេបានទទួលស្គាល់នូវទូទាំងសកលលោក បានប្រកាសពីគម្រោងរបស់ខ្លួនថា នឹងបញ្ចេញលក់នាឡិកាឆ្លាតវៃមួយនេះ ក្នុងខែវិច្ឆិកាខាងមុខ និងមានជម្រើសចំនួន 3 ពណ៌ សម្រាប់អោយធ្វើការជ្រើសរើស គឺមានពណ៌ខ្មៅ, ស និងពណ៌ Neon ជាមួយតម្លៃ 275 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត