CAMBO REPORT

Popup Advertising5 seconds

តើ​មាន​អ្វី​ពិសេស​បន្ថែម​នៅ​ស្ដង់​ពិព័រណ៍​ 5G​ របស់​មិត្ដ​ហ្វូន​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ 2019 នេះ នៅ Showroom ការិយាល័យកណ្តាល របស់ក្រុមហ៊ុន មិត្ដហ្វូន លើមហាវិថីម៉ៅសេទុង (245) ភ្នំពេញ អតិថិជនរាប់រយនាក់ បានឃើញនូវស្ដង់ពិព័រណ៍ 5G លើកដំបូង និងតែមួយគត់ ពីមិត្ដហ្វូន ដែលជាប្រតិបត្ដិករទូរគមនាគមន៍ ឈានមុខ។ ស្ដង់ពិព័រណ៍ 5G នេះ នឹងនៅបន្ដស្វាគមន៍ វត្ដមានភ្ញៀវជាច្រើនខែទៀត សម្រាប់មកចូលរួមបទពិសោធន៍ ជាមួយបច្ចេកវិទ្យាចុងក្រោយ នៃវិស័យទូរគមនាគមន៍ចល័ត។  

 

 

 

នេះគឺជាឱកាស សម្រាប់អតិថិជន មកទទួលយកនូវបទពិសោធន៍ ការបង្ហាញបច្ចេកវិទ្យា 5G ជាលើកដំបូង សម្រាប់អតិថិជនកម្ពុជាភាគច្រើន ដែលប្រើប្រាស់ស្មាតហ្វូន រួមមាន៖ 

- តេស្ដល្បឿន 5G៖ បង្ហាញពីកម្រិតល្បឿនលឿនរបស់ 5G បើធៀបនឹង 4G នៅលើអេក្រង់ធំ។ វាមានល្បឿន 1.6 ជីហ្គាបៃ សម្រាប់ការដោនឡូដ។ 

- Insta360 Live Broadcast៖ ការបង្ហាញវីដេអូ 360 ដឺក្រេ នៅលើអេក្រង់ 60 អ៊ីញ ដោយការភ្ជាប់បច្ចេកវិទ្យា Insta360 ទៅនឹងទូរទស្សន៍ និងបង្ហាញនៅលើគណនីហ្វេសប៊ុក និងយូធូប ដែលអាចបង្វិលរូបភាព លើស្មាតហ្វូន រហូតដល់ 360 ដឺក្រេ ដោយប្រើប្រាស់បច្ចេកវិទ្យា 5G។ 

- 4K Video stream៖ ទទួលបាននូវ បទពិសោធវីដេអូកម្រិត 4K លើអេក្រង់ធំទំហំ 60 អ៊ីង ដែលផ្ដល់រូបភាពច្បាស់ត្រជាក់ភ្នែក។ 

- Cloud Game 5G៖ លេងហ្គេម 5G ដោយរលូន នៅលើ Cloud ដោយចំណាយពេលរង់ចាំ ដំណើរប្រតិបត្ដិការខ្លីបំផុត ជាមួយនឹងវីដេអូកម្រិត HD។ 

- បទពិសោធន៍ជាមួយ VR៖ រីករាយទស្សនា ជាមួយហ្គេម និងវីដេអូ ហាក់ដូចពិតៗ ជាមួយបច្ចេកវិទ្យា VR លើអ៊ីនធឺណិត 5G យ៉ាងរលូន។

 

 

 

Vlogger លោក Dimong ជាអតិថិជនសំណាងបំផុតម្នាក់ ដែលបានមកទស្សនាស្ដង់ពិព័រណ៍ 5G របស់មិត្ដហ្វូន បានចែករំលែកនូវក្ដីរំភើប ចំពោះបច្ចេកវិទ្យានេះ ដោយបាននិយាយថា៖ «ពិតជាអស្ចារ្យមែន! ក្នុងនាមជាអ្នកគាំទ្របច្ចេកវិទ្យាម្នាក់ ខ្ញុំព្យាយាមសាកល្បងធ្វើតេស្ដគ្រប់បែបយ៉ាង តែ 5G នេះ ពិតជាខុសប្លែកខ្លាំងមែនទែន។ ជាមួយល្បឿនលឿនរបស់វា ខ្ញុំអាចទទួលបាន នូវបទពិសោធសេវាកម្មបច្ចេកវិទ្យាចុងក្រោយបំផុត ជាលើកដំបូង ក្នុងឆាកជីវិត។ អរគុណដល់មិត្ដហ្វូន សម្រាប់ស្ដង់ពិព័រណ៍នេះ»។ 

 

 

ក្រោមបទសម្ភាស ជាមួយអ្នកតំណាងក្រុមហ៊ុន លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្ដហ្វូន បានថ្លែងប្រាប់ពីគោលបំណង បើកស្ដង់ពិព័រណ៍នេះថា៖ «យើងទទួលស្គាល់ថា មិត្ដហ្វូន ជាអ្នកផ្ដល់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ក្នុងការកសាងសង្គម Digital នៅក្នុងប្រទេសកម្ពុជា។ យើងប្ដេជ្ញាបន្ដអភិវឌ្ឍន៍ បច្ចេកវិទ្យាដ៏មានគុណប្រយោជន៍បំផុត ដែល 5G គឺជាជំហានដំបូង និងជាចលករ សម្រាប់ប្រើប្រាស់បច្ចេកវិទ្យា AR, AI និង Big Data ជាដើម»។ 

 

 

មិត្ដហ្វូន មានបំណងបើកសម្ពោធន៍បច្ចេកវិទ្យា 5G ក្នុងឆ្នាំនេះ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដំបូងបំផុតមួយ ដែលប្រើប្រាស់ 5G ដ៏ពិតប្រាកដ។ វាជាដំណើរដ៏វែងឆ្ងាយ ក្នុងការដាក់ឲ្យប្រើប្រាស់ 5G នៅទូទាំងប្រទេស តែចាប់ពីពេលនេះ មិត្ដហ្វូន បានតម្លើងផែនទី 5G របស់ខ្លួន និងរៀបចំបរិក្ខាចាំបាច់នានា ដើម្បីដាក់ដំណើរការបច្ចេកវិទ្យា 5G ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ មិត្ដហ្វូន ក៏ផ្ដោតទៅលើសហគ្រាស និង Government Solutions ជាមួយសេវាកម្មថ្មីៗ ព្រមទាំង ផលិតផល Fin-tech, Digital Contents, e-Government និង Smart City ជាដើម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Metfone Tag: ផលិតផលថ្មី