CAMBO REPORT

Popup Advertising5 seconds

ASUS បញ្ចេញ​ម៉ូនីទ័រ ProArt Display ជំនាន់ថ្មី ជា​គូ​​ប្រជែង​របស់ Apple Pro Display XDR

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងឃើញថា ក្រុមហ៊ុន ASUS ពិតជាសកម្មមែនទែន នៅក្នុងព្រឹត្តិការណ៍ IFA 2019 ដែលធ្វើឡើងនៅក្នុងក្រុង Berlin ប្រទេសអាល្លឺម៉ង់។ ជាក់ស្តែងក្រុមហ៊ុន ASUS បានបញ្ចេញផលិតផលថ្មីៗរបស់ខ្លួនជាច្រើន ក្នុងមានដូចជា កុំព្យូទ័រយួរដៃ ដំបូងគេនៅលើពិភពលោក ដែលមានកម្រិត Refresh Rate រហូតដល់ 300Hz, ASUS ROG Phone 2 Ultimate Edition ដែលមានទំហំផ្ទុកដល់ 1TB និងនាឡិកាដៃ ASUS VivoWatch SP ជាដើម។ អ្វីដែលពិសេសថែមទៀតនោះ ASUS ក៏បានបញ្ចេញម៉ូនីទ័រ ដែលជាដៃគូប្រជែងរបស់ Apple Pro Display XDR ហើយវាត្រូវបង្កើតឡើងពិសេសសម្រាប់អ្នកប្រើប្រាស់បែប Professional តែម្តង។

 


ម៉ូនីទ័រនេះ មានឈ្មោះជាផ្លូវការថា ASUS ProArt Display PA32UCG។ វាត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ 32 អ៊ីញ ដែលមានកម្រិតបង្ហាញ 4K UHD ព្រមទាំងគាំទ្រ HDR ហើយមានកម្រិតល្បឿនអេក្រង់ refresh rate 120Hz ថែមទៀតផង។ គួរបញ្ជាក់ផងថាវាមិនត្រឹមតែអេក្រង់ 4K HDR ធម្មតានោះទេ វាថែមទាំងគាំទ្រ HDR BT.2020 ជាមួយកម្រិតពណ៌ DCI-P3 100% ដែលយើងឃើញមាននៅលើ Smart TV តម្លៃរាប់ពាន់ដុល្លារ។ លើសពីនេះទៅទៀតវាមាន គ្រាប់ LED តូចរហូតដល់ 1,152 គ្រាប់ ដែលធ្វើឲ្យវាទទួលបានកម្រិតពន្លឺរហូតដល់ទៅ 1,600 nits ឯណោះ នេះបើយោងតាមអ្វីដែលក្រុមហ៊ុន ASUS បានធ្វើការអះអាង។ ចំនែកឯរន្ធតំណរភ្ជាប់វិញ មានដូចជា រន្ធ USB-C Thunderbolt ចំនួន 2, រន្ធ DisplayPort ចំនួន 1, រន្ធ HDMI ចំនួន 3 និង រន្ធ USB ជាច្រើនទៀត។ ដូច្នេះ ASUS ProArt Display PA32UCG ក្លាយទៅជាម៉ូនីទ័រដំបូងគេនៅលើលោក ដែលគាំទ្រាំ HDR ដែលមានកម្រិតពន្លឺ 1,600 nits ព្រមទាំងមានល្បឿន refresh rate 120Hz ដែលអាចធ្វើការផ្លាស់ប្តូរពី 48Hz ទៅ 120Hz ថែមទៀតផង។

 


គួរបញ្ជាក់ផងថា ក្រុមហ៊ុន ASUS មិនបានប្រកាសប្រាប់ឲ្យយើងដឹងពីតម្លៃ របស់ម៉ូនីទ័រ ASUS ProArt Display PA32UCG ទេ។ ប៉ុន្តែពួកគេត្រៀមនឹងបញ្ចេញលក់ម៉ូនីទ័រនេះ នៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2020 ខាងមុខនេះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី លក្ខណៈសម្បត្តិរបស់ ProArt Display PA32UCG

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ