CAMBO REPORT

Popup Advertising5 seconds

Acer​ Swift​ 5​ និង​ Swift​ 3​ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ ជាមួយ​ CPU​ ជំនាន់​ទី​ 10​ របស់​ Intel​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលគ្រប់គ្នាបានដឹងរួចហើយ ថាថ្ងៃនេះ គឺការចាប់ផ្ដើម នៃព្រឹត្តិការណ៍ IFA 2019 ហេតុនេះហើយ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ភាគច្រើនបានដាក់បង្ហាញ ក៏ដូចជាប្រកាសជាផ្លូវការ ពីផលិតផលរបស់ខ្លួន ហើយខ្លះទៀត ក៏កំពុងតែត្រៀមខ្លួនផងដែរ។ ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ Acer បានដាក់បង្ហាញពី Laptop ត្រកូល Swift ជំនាន់ថ្មីរបស់ខ្លួន ចំនួនពីរម៉ូឌែលរួមមាន Acer Swift 5 និង Swift 3 ដោយម៉ូឌែល នីមួយៗសុទ្ធតែបំពាក់ជាមួយ CPU ជំនាន់ចុងក្រោយ របស់ Intel ទៀតផង។

 

 

ជាក់ស្ដែង ចំពោះ Acer Swift 5 ដែលមានអេក្រង់ 14 អ៊ីញ លាតបាន 86.4% នៃផ្ទៃមុខ មានទម្ងន់ 990 ក្រាម ជាមួយកម្រាស់ 14.95mm ព្រមទាំងបំពាក់ជាមួយ CPU Core i7 ជំនាន់ទី 10 រួមទាំង ក្រាហ្វិកកាត ប្រភេទ NVIDIA GeForce MX250 ទៀតផង។ អេក្រង់ 14 អ៊ីញនេះ អាចបង្ហាញរូបភាពបានដល់កម្រិត Full HD ជាប្រភេទ IPS LCD ហើយវាក៏បានភ្ជាប់មក ជាមួយអង្គផ្ទុកប្រភេទ SSD ទំហំ 512GB ផងដែរ។ 

 

 

ចូលមកដល់ Acer Swift 3 វិញ ចំពោះម៉ូឌែលដែលមានអេក្រង់ 14 អ៊ីញ វាមានកម្រិតបង្ហាញ និងប្រភេទដូចគ្នា ជាមួយម៉ូឌែលខាងលើដែរ តែវាមានទម្ងន់ធ្ងន់ជាង ពោលគឺដល់ 1.12 គីឡូក្រាម ព្រមទាំងមានកម្រាស់ 15.95mm​ ផងដែរ។ លើសពីនេះ វាក៏បានបំពាក់ជាមួយ CPU និង GPU ដូចម៉ូឌែលខាងលើដែរ រឹតតែពិសេស វាមានរ៉េមដល់ 16GB ប្រភេទ LPDDR4X ដែលមានអង្គផ្ទុកទំហំ 512GB ហើយវាក៏អាច ទ្រទ្រង់ជាមួយ រន្ធ Thunderbolt ចំនួន 3 ព្រមទាំងអាចគាំទ្រជាមួយ Dual-band Wi-Fi 6 បានទៀតផង។

 

 

និយាយរួមទៅ Acer បានប្រកាសចេញ Laptop ជំនាន់ថ្មីចំនួន 2 ម៉ូឌែល ដែលមានសមត្ថភាព ដូចបានរៀបរាប់ខាងលើ ហើយតម្លៃរបស់វាវិញ ចំពោះ Acer Swift 5 ត្រូវបានដាក់លក់ខ្ទង់ 973 ដុល្លារ រីឯ Swift 3 វិញមានតម្លៃ 834 ដុល្លាផងដែរ។ មួយវិញទៀត ទាំងពីរម៉ូឌែលនេះ នឹងត្រូវចរាចរណ៍ នៅលើទីផ្សារឥណ្ឌាមុនគេ ក្នុងខែក្រោយនេះ ប៉ុន្តែមិនទាន់ច្បាស់ថា នៅថ្ងៃណានោះទេ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 91 Mobile Tag: កុំព្យូទ័រ