CAMBO REPORT

Popup Advertising5 seconds

MX Master 3 ជា Mouse ជំនាន់​ថ្មី​របស់ Logitech បង្ហាញ​ខ្លួន​ផ្លូវ​ការ មាន​ដុំ​រង្វិល​ដែក​ឆក់​ថ្មី និង​រន្ធ​សាក USB-C

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Logitech បានបញ្ចេញនូវ Mouse បញ្ជាថ្មី ស៊េរី MX Mater 3 របស់ខ្លួនជាមួយការបន្ថែមលក្ខណៈសម្បត្តិទៅលើផ្នែករឹងពិសេសៗជាច្រើន។ ក្នុងនោះ វាមានភ្ជាប់មកជាមួយដុំរង្វិល ដែកឆក់ឈ្មោះថា “Magspeed” និងរន្ធសាក USB Type-C បន្ថែមអោយការសាកថ្មកាន់តែប្រសើរ។ MX Master 3 ទទួលបានការផ្លាស់ប្តូរគ្រឿងបង្គុំខាងក្នុងជាច្រើន ដោយលើកនេះ វាបានផ្លាស់ប្តូរដុំរង្វិលពី ប្រព័ន្ធបញ្ជាមេកានិច មកជា ការបញ្ជាអេឡិចត្រូនិចវិញម្តង។ វាអាចធ្វើការបាន 2 របៀបផ្សេងគ្នា មានការបង្វិលល្បឿនយឺត និង ការបង្វិលល្បឿនលឿន ដែលជួយមិនអោយអោយមានសម្លេងរំខានទៀតផង។ 

 

 

 

នៅចំហៀងផ្នែកខាងឆ្វេង ឯណោះវិញ Logitech ក៏មានបន្ថែមនូវ ដុំរង្វិលមួយផ្សេងទៀត ដែលរចនាឡើងពីដែកអ៊ីណុក និងមានបណ្តោយវែងជាងមុន។ បន្ថែមពីនោះ ប៊ូតុងបញ្ជា ទៅមុខ និងត្រលប់ក្រោយ ត្រូវបានប្តូរមកនៅពីខាងក្រោមដុំរង្វិលទី 2 នេះវិញ ដើម្បីងាយស្រួលក្នុងការចុចប៉ះជាងមុនផងដែរ។ អ្វីដែលមិនបានផ្លាស់ប្តូរ ពីម៉ូឌែល ចាស់ MX Master 2S នោះគឺវានៅតែបំពាក់មកជាមួយនឹង គុណភាពបញ្ជាតូចល្អិតមាន (DPI) ចំនួន 4000 ចំណុចដដែល។ មុខងារពិសេសៗ ដែលឃើញមាននៅលើ Logitech MX Master 3 នេះគឺវាមានប្រព័ន្ធប៊្លូធូ ដែលមានល្បឿនលឿន, អាចផ្លាស់ប្តូររវាង កុំព្យូទ័រ 3 គ្រឿងបានលឿនជាប់ៗគ្នា និង អាចរស់បានដល់ទៅ 70 ថ្ងៃ។ 

 

 

មិនតែប៉ុណ្ណោះ Logitech បានដាក់បង្ហាញនូវ Keyboard ថ្មីមកជាមួយគ្នាមួយផ្សេងទៀត មានឈ្មោះថា MX Keys ដែលផ្តោតសំខាន់ទៅលើដុំបង្វិលបញ្ជានៅលើ ក្តារចុចផ្ទាល់ ជាមួយតម្លៃសមរម្យ។ MX Keys ក៏មានបំពាក់ USB Type-C មកជាមួយដូចទៅនឹង MX Master M3 ដែរ។ វាអាចប្រើប្រាស់បានជាមួយឧបករណ៍ជាច្រើន រួមមាន Windows, Mac, iOS និង Android។ ក្រុមហ៊ុន Logitech បន្ថែមថា វាមានថាមពលថ្មអាចប្រើប្រាស់បានទៅដល់ 10 ថ្ងៃ ក្នុងការចុចបញ្ជាដោយបើកភ្លើង និង 5 ខែបើមិនបើកភ្លើង។ តែទោះជាយ៉ាងណា យើងមិនបាច់បារម្ភនោះទេ ព្រោះក្តារចុចនេះ អាចបើកភ្លើង និងបិទភ្លើង ដោយស្វ័យប្រវត្តិនៅពេលដែលពេលយើងមិនប្រើប្រាស់វា។ ជាចុងក្រោយ Logitech បានប្រកាសថា និងដាក់លក់ Logitech MX Master 3 និង MX Keys នេះនៅក្នុងខែក្រោយនេះ ជាមួយតម្លៃ 99.99 ដុល្លារដូចគ្នា៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ