CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Game Launcher អាច​ភ្ជាប់​ជា​មួយ​គណនី Discord បាន​មក​ដល់ Galaxy S10 Series ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រៅពីចាប់ដៃគូសហការជាមួយ Microsoft ហើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកពីប្រទេសកូរ៉េខាងត្បូង Samsung ក៏បានធ្វើការចាប់ផ្ដើម ចុះកិច្ចព្រមព្រៀង លើកដំបូងបង្អស់ជាមួយ Discord នៅឯព្រឹត្តិការណ៍ ប្រកាសចេញ Galaxy Note 10 Series កាលពីដើមខែមុននេះ។ ការសហការលើកនេះ គឺដើម្បីអាចឲ្យអ្នកប្រើប្រាស់ ដែលចូលចិត្តលេងហ្គេម ធ្វើការតភ្ជាប់គណនី Discord ផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយនឹងកម្មវិធី Game Launcher និងព្រមទាំងទទួលបាន មុខងារពិសេសៗ ថែមទៀតផង។ កាលពីពេលដំបូងមក វាមានតែនៅលើស្មាតហ្វូន Galaxy Note 10 Series ប៉ុណ្ណោះ ប៉ុន្ដែមកដល់ពេលថ្មីៗនេះ Galaxy S10 Series ក៏អាចទទួលបាន កម្មវិធីជំនាន់ថ្មីនេះ ដូចគ្នាដែរហើយ។

 

 

អត្ថប្រយោជន៍មុខងារថ្មីនេះ គឺអ្នកប្រើប្រាស់ទាំងអស់ អាចអនុញ្ញាតឲ្យមើលឃើញ បញ្ជីមិត្តភក្ដិលើគណនី Discord តាមរយៈកម្មវិធី Game Launcher មកស្រាប់តែម្ដង ហើយក៏មានមុខងារ ហៅទូរសព្ទ (Voice Call) ភ្ជាប់មកជាមួយ ថែមទៀតផង។ យ៉ាងណាក៏ដោយ ដើម្បីបើកដំណើរការ យើងនៅតែតម្រូវឲ្យ ទាញយកកម្មវិធី Discord ដើមមកដំឡើង នៅលើស្មាតហ្វូនដដែល ហើយបន្ទាប់មកបានអាច តភ្ជាប់គណនីទៅកាន់កម្មវិធី Game Launcher ប៉ុន្ដែចាប់ពីពេលនោះទៅ យើងត្រូវប្រើបើកកម្មវិធី Game Launcher តែមួយគត់ប៉ុណ្ណោះ។ 

 

ចំណែកឯមុខងារផ្ដាច់មុខ នៃការសហការគ្នារវាង Discord និង Samsung គឺជាសមត្ថភាពអាច ចូលរួមជជែកលេង ជាលក្ខណៈហៅសម្លេង (Voice Chat) ជាមួយនឹងមិត្តភក្ដិនានា បានភ្លាមៗតាមរយៈ ផ្ទាំងរូបតំណាង Discord នៅលើកម្មវិធី Game Launcher តែម្ដង។ បន្ទាប់ពីធ្វើការអាប់ដេត កម្មវិធី Game Launcher តាមរយៈកម្មវិធី Galaxy Store រួចរាល់អស់ហើយ ដូច្នេះប្រិយមិត្តទាំងអស់គ្នា នឹងឃើញមានរូបកម្មវិធី Discord នៅខាងលើផ្នែកខាងស្ដាំ ដូចជារូបភាពដាក់បង្ហាញ នៅខាងក្រោមនេះអញ្ចឹង។

 

 

រហូតមកដល់ពេលនេះ កម្មវិធី Game Launcher អាចភ្ជាប់ជាមួយគណនី Discord គឺលែងកំណត់តែនៅលើ Galaxy Note 10 Series ទៀតនោះឡើយ ដោយសម្រាប់ម៉ូឌែល Galaxy S10, S10+ និង Galaxy S10e ក៏អាចអាប់ដេតបាន ដូចគ្នាផងដែរ។ របាយការណ៍ថ្មីមួយ បានបញ្ជាក់ប្រាប់ថ្មីៗនេះថា សូម្បីតែត្រកូល Galaxy S9 Series និង Galaxy Note 9 ក៏អាចអាប់ដេតកម្មវិធី Game Launcher ទៅកាន់ ជំនាន់ចុងក្រោយនេះ បានដែរហើយ ដូច្នេះបើប្រិយមិត្តអ្នកអាន ដែលជាម្ចាស់របស់ ស្មាតហ្វូនទាំងនេះ សូមកុំភ្លេចចូលទៅកាន់ Galaxy Store ដើម្បីស្វែងរកមើល កំណែអាប់ដេតនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: SamMobile Tag: កម្មវិធី-ហ្គេម