CAMBO REPORT

Popup Advertising5 seconds

ASUS ដាក់​បង្ហាញ​កុំព្យូទ័រ​យួរ​ដៃ​ដំបូង​គេនៅ​លើ​លោក ដែល​មាន​ល្បឿន Refresh Rate រហូត​ដល់ 300Hz

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា ព្រឹត្តិការណ៍ IFA ឆ្នាំ 2019 នឹងធ្វើឡើងចាប់ពីថ្ងៃទី 6 ខែកញ្ញា រហូតដល់ ថ្ងៃទី 9 ខែកញ្ញា ដែលមានទីតាំងស្ថិត នៅក្រុង Berlin ប្រទេសអាល្លឺម៉ង់។ នៅក្នុងព្រឹត្តិការណ៍នេះយើងនឹងបានឃើញផលិតផលអេឡិចត្រូនិចថ្មីៗរបស់ក្រុមហ៊ុនល្បីៗ ជាច្រើន។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្រុមហ៊ុន ASUS ក៏បានធ្វើការបញ្ចេញ កុំព្យូទ័រយូរដៃ ដំបូងគេនៅលើពិភពលោក ដែលមានកម្រិតល្បឿនអេក្រង់រហូតដល់ 300Hz។

 


កុំព្យូទ័រយូរដៃ ដំបូងគេនៅលើពិភពលោក ដែលមានកម្រិត Refresh Rate រហូតដល់ 300Hz និងមានល្បឿនតបមកវិញ 3ms របស់ក្រុមហ៊ុន ASUS មានឈ្មោះជាផ្លូវការថា Zephyrus S GX701 ហើយវាត្រូវបំពាក់មកជាមួយ អេក្រង់ ទំហំ 17 អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD។ ចំនែកឯកម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់មកជាមួយបន្ទះឈីប Intel Core i7 ជំនាន់ទី 9
អមមកជាមួយបន្ទះក្រាហ្វិកកាត Nvidia GeForce RTX 2080 Max-Q។ ក្រុមហ៊ុន ASUS គ្រោងនឹងដាក់លក់ កុំព្យូទ័រយួរដៃ Zephyrus S GX701 នៅក្នុងខែតុលាខាងមុខនេះតែម្តង។ ASUS ក៏បានបញ្ជាក់ដែរថា នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ពួកគេក៏មានគម្រោងនាំយក កុំព្យូទ័រយួរដៃ ដែលមានល្បឿន Refresh Rate 300Hz ជាច្រើនម៉ូឌែលទៀត ដើម្បីវាយលុក ចូលទីផ្សារកុំព្យូទ័រយួរដៃ Gaming ទៀតផង។



អញ្ចឹងសរុបមកវិញ ព័ត៌មានខាងលើនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ជាពិសេសហ្គេមបែបបាញ់ ប្រហារគ្នា ឬ ហ្គេម FPS ជាដើម។ ព្រោះថាអ្នកនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យថែមមួយកម្រិតទៀតក្នុងការលេងហ្គេមរបស់អ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Trusted Reviews Tag: កុំព្យូទ័រ