CAMBO REPORT

Popup Advertising5 seconds

លេខ​ទូរសព្ទ​របស់​គណនី​ហ្វេស​ប៊ុក​រាប់​លាន​នាក់ ត្រូវ​បាន​លាត​ត្រដាង​លើ​វេប​សាយ​អន​ឡាញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍ថ្មី ចុះផ្សាយដោយ Tech Crunch បានបង្ហាញឲ្យឃើញថា ចំនួនរាប់រយលាន លេខទូរសព្ទរបស់អ្នកប្រើប្រាស់ កម្មវិធីបណ្ដាញសង្គម Facebook ត្រូវបានគេប្រទះឃើញ នៅលើវេបសាយអនឡាញ កាលពីពេលថ្មីៗមកនេះ។ ការលាតត្រដាងលើកនេះ មានផ្ទុកនូវទិន្នន័យ អ្នកប្រើប្រាស់ រហូតដល់ទៅចំនួន 419 លាននាក់ឯណោះ នៅលើបណ្ដាញប្រព័ន្ធ Database ជុំវិញពិភពលោក។ ទិន្នន័យលេចធ្លាយទាំងនោះ គឺរួមមានដូចជា 133 លានគណនី មកពីសហរដ្ឋអាមេរិក, 18 លានគណនី មកពីតំបន់អឺរ៉ុប និងព្រមទាំង 50 លានគណនី មកពីប្រទេសវៀតណាម។ល។

 

 

ហេតុដោយសារតែ ប្រព័ន្ធម៉ាស៊ីនមេ Server លេចធ្លាយនេះ មិនត្រូវបានដាក់ការពារ ដោយលេខសម្ងាត់ ដូច្នេះនរណាម្នាក់ក៏ដោយ ក៏អាចចូលទៅមើល Database ទាំងអស់នោះ បានសេរីផងដែរ។ ចំណែកឯទិន្នន័យនីមួយៗ បានដាក់បង្ហាញនូវ លេខសម្គាល់បុគ្គលម្នាក់ៗ Facebook ID និងជាពិសេសបំផុត នោះគឺព្រមទាំងលេខទូរសព្ទ របស់គណនីទាំងនោះ ថែមទៀតផង។ សម្រាប់លេខសម្គាល់ Facebook ID គឺជាធម្មតាមានលេខច្រើន, លេខខុសដាច់ពីគ្នា និងលេខសាធារណៈ ទាក់ទងនឹងគណនី របស់អ្នកប្រើប្រាស់ ដែលអាចងាយស្រួយឲ្យ គេវែកញែកដឹងថា លេខគណនីនោះ មានឈ្មោះអ្វីតែម្ដង។

 

បើទោះបីជាហ្វេសប៊ុក បានរៀបចំគម្រោងការពារថ្មី កាលពីជាងមួយឆ្នាំមុនថា ខ្លួននឹងលាក់លេខទូរសព្ទ របស់អ្នកប្រើប្រាស់ទាំងអស់ ប៉ុន្ដែហាក់បីដូចជា នៅត្រូវបានលេចធ្លាយ ជាសាធារណៈដដែល។ ក្រុមអ្នកសារព័ត៌មាន Tech Crunch អាចធ្វើការទាញយក ទិន្នន័យទាំងអស់នោះ ហើយក៏បានតាមដាន និងចាប់ផ្ដើមស្វែងរក ម្ចាស់គណនីហ្វេសប៊ុក បានដោយជោគជ័យផងដែរ។ ក្រៅពីនេះទៅទៀត ទិន្នន័យលេចធ្លាយលើ Database ទាំងអស់នោះ ត្រូវបានលាតត្រដាងទាំង ឈ្មោះរបស់អ្នកប្រើប្រាស់, ភេទ, ទីតាំង និងប្រទេស ថែមទៀតផង។

 

 

អ្នកនាំពាក្យឲ្យហ្វេកប៊ុក លោក Jay Nancarrow បាននិយាយប្រាប់ថា ទិន្នន័យទាំងអស់នោះ គឺមើលទៅហាក់បីដូចជា ទិន្នន័យចាស់ៗតែប៉ុណ្ណោះ ហើយទទួលយកទិន្នន័យ ទាំងអស់នោះបាន មុនពេលដែល ក្រុមហ៊ុនខ្លួនរៀបចាំ ច្បាប់ការពារថ្មីទៅទៀត ហើយគាត់បានបន្ថែមទៀតថា ទិន្នន័យទាំងអស់នោះ ត្រូវបានលុបចោល អស់ទៅហើយ និងគ្មានភស្តុតាងថា គណនីហ្វេសប៊ុក បានលេចធ្លាយនោះទេ។ ទោះបីជាយ៉ាងណាក្ដី ទិន្នន័យទាំងនោះ ត្រូវបានបង្ហោះឡើង កាលពីខែមុនតែប៉ុណ្ណោះ ខណៈពេលដែល នាពេលបច្ចុប្បន្ននេះ នៅតែបើកផ្លូវធំទូលាយ ឲ្យមនុស្សជាសាធារណៈ ចូលមើលបានដដែល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម