CAMBO REPORT

Popup Advertising5 seconds

USB4 នឹង​មាន​នៅ​លើ​ទីផ្សារ​ចាប់​ផ្ដើម​ពី​ឆ្នាំ 2020 ខាង​មុខ​នេះ​ត​ទៅ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលដំបូងមក ឌុយជំនាន់ថ្មីនេះ ត្រូវបានប្រកាសថាមានវត្តមាន នៅខែមីនាដើមឆ្នាំ 2019 កន្លងផុតទៅ ហើយមកដល់ពេលឥឡូវនេះ USB4 ក៏ត្រូវបានចេញជាផ្លូវការហើយ និងនាំយកមកនូវ ចំណុចល្អប្រសើរច្រើនជាង USB 3.2 ថែមទៀតផង។ ចំពោះស្ថាបត្យកម្ម នៃការផលិតឡើង USB4 គឺបានប្រើប្រាស់ Protocol របស់ Thunderbolt ដែលផ្ទុកបានល្បឿនដល់ទៅ Two-Lane 40Gbps, មានល្បឿនអត្រាផ្ទេរស្មើនឹង Thunderbolt 3 ហើយកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹង USB 3.2 ចេញកាលពីឆ្នាំ 2017 ផងដែរ។ លក្ខណៈពិសេសទាំងនេះ គឺល្អបំផុតសម្រាប់ អ្នកឌីហ្សាញ, វិស្វករ និងតាមក្រុមហ៊ុនផ្សេងៗ ដែលយើងនឹងអាច ឃើញមានលក់នៅលើ ទីផ្សារយ៉ាងឆាប់បំផុត ចាប់ពីឆ្នាំ 2020 ខាងមុខនេះហើយ។

 

 

ក្រៅពីមានសមត្ថភាពខ្លាំងជាងមុន USB4 គឺនៅតែមានរូបរាងជា USB Type-C ដដែល ហើយក៏អាចដំណើរការបានដូចជា USB 3.2, USB 2.0 និង Thunderbolt 3 អញ្ចឹងដែរ។ បើនិយាយឲ្យស្រួលយល់ទៅគឺ អ្នកទាំងអស់គ្នា នឹងអាច ប្រើឌុយប្រភេទ USB Type-C មានសព្វថ្ងៃនេះ ជាមួយនឹងឧបករណ៍ ដែលអាចទ្រទ្រង់នូវ USB4 bus បាន។ ចំណែកឯផ្នែកបណ្ដាញតភ្ជាប់ វាស្រដៀងគ្នាទៅនឹង USB3 ដោយអាចគាំទ្របានទាំង ការផ្ទេរទិន្នន័យ និងតភ្ជាប់ជាមួយអេក្រង់ ដូច្នេះយើងនឹងឃើញមាន ម៉ូនីទ័រជាច្រើនទៀត ចាប់ផ្ដើមប្រើប្រាស់ឌុយ USB4 ជំនួសឲ្យឌុយប្រភេទ HDMI វិញថែមទៀតផង នៅពេលខាងមុខ។ 

 

ការជ្រើសរើសរវាង USB3 និង Thunderbolt 3 គឺធ្វើឲ្យអ្នកប្រើប្រាស់ ធុញថប់មែនទែន ខណៈពេលដែល USB3 មានលក្ខណៈធំទូលាយជាង ប៉ុន្ដែវាមានអត្រាល្បឿន ផ្ទេរទិន្នន័យយឺតជាង Thunderbolt 3 ច្រើនខ្លាំងណាស់។ យ៉ាងណាក៏ដោយ USB4 នឹងមកដោះស្រាយបញ្ហានេះ ដោយនាំយកល្បឿនផ្ទេរដល់ទៅ Two-Lane 40Gbps ដែលត្រូវបានរំពឹងទុកថា ជាឌុយខ្សែតែមួយប្រភេទ ប៉ុន្ដែអាចសម្រេចការងារបាន គ្រប់ទីកន្លែងទាំងអស់។

 

 

នាពេលបច្ចុប្បន្ននេះ អត្រាល្បឿនផ្ទេរទិន្នន័យ 40Gbps នៃឌុយប្រភេទ Thunderbolt 3 គឺបានផ្តល់អត្ថប្រយោជន៍ លើការងារជាច្រើនយ៉ាង សម្រាប់ អ្នកឌីហ្សាញជំនាញ និងអ្នកប្រើប្រាស់ទូទៅ ដែលអាចអនុញ្ញាតឲ្យ ធ្វើការកែសម្រួលវីដេអូ, ធ្វើគំនូរជីវចល និងធ្វើការងារគម្រូ ផ្សេងៗជាច្រើនទៀត បានយ៉ាងងាយស្រួល។ ក្រុមហ៊ុន USB Implementers Forum (USB-IF) គ្រាន់តែបានប្រកាសប្រាប់ថា USB4 នឹងមកដល់ទីផ្សារ ចាប់ផ្ដើមពីឆ្នាំ 2020 ខាងមុខនេះតទៅ ប៉ុន្ដែមិនបានបញ្ជាក់ប្រាប់ ថ្ងៃខែចេញឲ្យប្រាកដ និងឧបករណ៍ណាមួយ ដែលអាចទទួលបានមុននោះទេ ដូច្នេះសូមកុំភ្លេច រង់ចាំមើលទាំងអស់គ្នា នៅពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ