CAMBO REPORT

Popup Advertising5 seconds

ទទួល​យក​សេរី​ភាព​នៃ​ការ​បោក​គក់​សម្លៀក​បំពាក់​ដ៏ល្អ​ជាមួយ​ SAMSUNG​ AddWashTM ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម័យនេះហើយ ហេតុអ្វីលោកអ្នកត្រូវខូចអារម្មណ៍ និងមានបញ្ហា ជាមួយនឹងការបោកគក់ សម្លៀកបំពាក់ទៀត? ជីវិតប្រចាំថ្ងៃ គឺវាមមាញឹក ស្ទើរតែពេញមួយថ្ងៃ ទៅហើយ! ដូច្នេះ អ្នកអាចជ្រើសរើស និងផ្លាស់ប្តូរ ការរស់នៅរបស់លោកអ្នក ជាមួយនឹងម៉ាស៊ីនបោក សម្លៀកបំពាក់ Samsung AddWashTM ទាំងអស់គ្នាបាន។

 

 

ដូចដែលលោកអ្នក បានដឹងហើយថា ពេលនេះគឺជារដូវភ្លៀង ដូច្នេះ រាល់បញ្ហាសម្លៀកបំពាក់ មិនស្ងួត ក្លិនផ្អួរ លើសម្លៀកបំពាក់ ឡើងអាចម៍អណ្តើក ក៏អាចនឹងកើតឡើងដែរ តែពេលនេះ វាមិនមែនជាកង្វល់ និងបន្ទុក សម្រាប់លោកអ្នកទៀតទេ។ សូមរីករាយ មកទទួលយកបទពិសោធន៍ និងស៊េរីភាព ក្នុងការបោកគក់សម្លៀកបំពាក់ បានស្អាត ឆាប់ស្ងួត មិនរួញខូចសាច់ក្រណាត់ គ្រប់ពេលវេលា ជាមួយនឹងបច្ចេកវិទ្យាថ្មី Samsung AddWashTM។ លោកអ្នកនឹងមានពេលវេលា គ្រប់គ្រាន់ ដើម្បីបំពេញការងារផ្សេងទៀតបាន យ៉ាងមានទំនុកចិត្ត ជាទីបំផុត។

 

 

គួរបញ្ជាក់ផងដែរថា Samsung AddWashTM ជួយសន្សំសំចៃខ្ពស់បំផុត និងពុំមានសំឡេងរំខាន ជាមួយនឹងបច្ចេកវិទ្យា Inverter និងត្រូវបានរចនាឡើង ដោយបន្ថែមទ្វារតូចខាងមុខ ផ្តល់ភាពងាយស្រួល ក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែម គ្រប់ដំណាក់កាល នៃការបោកគក់ ដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការ នៅពេលលោកអ្នកបើកទ្វារ។

 

 

លើសពីនេះទៅទៀត ជាមួយនឹងបច្ចេកវិទ្យា EcobubbleTM មិនថាសាប៊ូជាប្រភេទម្សៅ ឬទឹកនោះទេ គឺត្រូវបានបំលែង ទៅជាពពុះសាប៊ូ ដោយងាយស្រួល ជ្រាបចូលសាច់ក្រណាត់ បានលឿនបំផុត និងមិនបន្សល់ទុកគ្រាប់ ឬស្នាមសាប៊ូ ជាប់លើសម្លៀកបំពាក់ លោកអ្នកឡើយ។

 

 

គួររំឭកផងដែរថា ជាមួយនឹងមុខងារ Q-Rator លោកអ្នកក៏អាចពិនិត្យមើល និងធ្វើការគ្រប់គ្រង ដំណើរការបោកគក់តាមរយៈស្មាតហ្វូនរបស់អ្នក បានផងដែរ។ អ្វីដែលពិសេសនោះគឺ AddWashTM  កំពុងក្លាយជាម៉ាស៊ីនបោកគក់ ដ៏មានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ទូទាំងពិភពលោក ព្រមទាំងទទួលបានពានរង្វាន់ ‘Design of the Year Award’ នៅប្រទេសសឹង្ហបុរី ក៏ដូចជាឈ្នះពានរង្វាន់ ‘Ergonomic Design Award’ នៅក្នុងសន្និសីទប្រចាំអាស៊ី ទៀតផង។ ពានរង្វាន់ទាំងអស់នេះ គឺល្មមគ្រប់គ្រាន់ ដែលអាចឱ្យលោកអ្នក សម្រេចចិត្ត និងជឿទុកចិត្ត ជាមួយនឹងផលិតផលម៉ាស៊ីនបោកគក់ សម្លៀកបំពាក់ សាមសុង AddWashTM នេះ។

 

 

ប្រសិនបើលោកអ្នក ចង់បានភាពងាយស្រួល និងផាសុកភាព ដ៏ទាន់សម័យបំផុតនោះ សូមជឿជាក់លើ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ចុះ ពិតជាមិនខកបំណងឡើយ។ អ្វីដែលកាន់តែពិសេស ក្នុងពេលនេះ គឺទិញ Samsung AddWashTM ភ្លាម នឹងទទួលបាន ការថែមជូនភ្លាមៗ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ថ្ងៃទី 30 ខែកញ្ញា។

 

 

ដូច្នេះហើយ លោកអ្នកកុំបង្អង់យូរ ព្រោះបានទាំងម៉ាស៊ីនបោកកក់ទំនើប បានទាំងការថែមជូន។ តោះ‌‌‌ អញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុតបាន ឬក៏ទំនាក់ទំនង តាមរយៈលេខ៖ 1800-203232។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ