CAMBO REPORT

Popup Advertising5 seconds

Razer ប្រកាសចេញ Razer Blade Stealth 13 ជំនាន់ថ្មី ដែលប្រើប្រាស់ CPU ជំនាន់ទី 10 របស់ Intel និងក្រាហ្វិកកាត GTX 1650

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា ព្រឹត្តិការណ៍ IFA ឆ្នាំ 2019 នឹងធ្វើឡើងចាប់ពីថ្ងៃទី 6 ខែកញ្ញា រហូតដល់ ថ្ងៃទី 9 ខែកញ្ញា ដែលមានទីតាំងស្ថិត នៅក្រុង Berlin ប្រទេសអាល្លឺម៉ង់។ នៅក្នុងព្រឹត្តិការណ៍នេះយើងនឹងបានឃើញផលិតផលអេឡិចត្រូនិចថ្មីៗរបស់ក្រុមហ៊ុនល្បីៗ ជាច្រើន។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្រុមហ៊ុន Razer បានធ្វើការបញ្ចេញ កុំព្យូទ័រយូរដៃ Razer Blade Stealth 13 ជំនាន់ថ្មីរបស់ខ្លូន ដែលវាជាកំណែអាប់ដេត របស់ Razer Blade Stealth 13 ជំនាន់មុន។


កុំព្យូទ័រយូរដៃ Razer Blade Stealth 13 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Razer បានបែងចែកចេញជា 3 ជម្រើស។ ដោយជម្រើសទី 1 គឺ Razer Blade Stealth 13 ពណ៌ស ( Mercury White ) ត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ 13.3 អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD ហើយជាប្រភេទកញ្ចក់ដែលមានសភាពគ្រើម។ ចំនែកឯកម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់មកជាមួយ CPU ជំនាន់ទី 10 ដែលបង្កើតឡើងដោយផ្អែកលើស្ថាបត្យកម្ម  Ice Lake របស់ក្រុមហ៊ុន Intel គឺ Intel Core i7-1065G7 គួបផ្សំជាមួយ RAM ទំហំ 16GB ប្រភេទ LPDDR4 ដែលមានល្បឿន 3,733MHz អមជាមួយអង្គផ្ទុកទិន្នន័យប្រភេទ PCIe M.2 256GB។ ចំនែករន្ធដំណរភ្ជាប់វិញ វាមាន រន្ធ Thunderbolt 3.1 ចំនួន 1, រន្ធ USB-C 3.1 ជំនាន់ទី 2 ចំនួន 1, USB 3.1 ចំនួន 1 និង រន្ធសម្រាប់ដោតកាស 3.5mm ចំនួន 1។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Razer បានអះអាងថា Razer Blade Stealth ( Mercury White ) អាចប្រើប្រាស់ទូទៅបានរហូតដល់ 10 ម៉ោងឯណោះ។

 


ចំនែកឯ Razer Blade Stealth 13 ពីរម៉ូឌែលផ្សេងទៀត គឺមានកម្លាំងម៉ាស៊ីនដូចគ្នាទាំងអស់ ប៉ុន្តែខុសត្រង់ មួយមានអេក្រង់ដែលមានកម្រិតបង្ហាញ Full HD និងមួយផ្សេងទៀតមានអេក្រង់ដែលមានកម្រិតបង្ហាញ 4K ការពារដោយកញ្ចក់ Gorilla Glass ព្រមទាំងអាចធ្វើការប៉ះបញ្ជាដោយផ្ទាល់នៅលើផ្ទៃអេក្រង់បានទៀតផង។ ចំនែកឯកម្លាំងម៉ាស៊ីនវិញ ពួកវាត្រូវបានបំពាក់មកជាមួយ CPU ជំនាន់ទី 10 ដែលបង្កើតឡើងដោយផ្អែកលើស្ថាបត្យកម្ម  Ice Lake របស់ក្រុមហ៊ុន Intel គឺ Intel Core i7-1065G7 អមមួយជាមួយ RAM ទំហំ 16GB គួបផ្សំមកជាមួយអង្គផ្ទុកទិន្នន័យប្រភេទ PCIe M.2 512GB អ្វីដែលពិសេសនោះគឺ ម៉ូឌែលទាំង 2 នេះត្រូវបានបំពាក់មកជាមួយបន្ទះក្រាហ្វិកកាត Nvidia GTX 1650 4GB ថែមទៀតផង។


គួរបញ្ជាក់ផងថា ក្រុមហ៊ុន Razer គ្រោងនឹងដាក់លក់ កុំព្យូទ័រយូរដៃ Razer Blade Stealth 13 ជំនាន់ថ្មីរបស់ខ្លូន នៅចុងខែកញ្ញានេះ។ ដោយ Razer Blade Stealth 13 Mercury White Edition នឹងត្រូវដាក់លក់ក្នុងតម្លៃ 1,500 ដុល្លារ ចំនែកឯ Razer Blade Stealth 13 ដែលមានកម្រិតបង្ហាញ Full HD ត្រូវដាក់លក់ក្នុងតម្លៃ 1,800 ដុល្លារ និង តម្លៃ 2,000 ដុល្លារ សម្រាប់ Razer Blade Stealth 13 ដែលមានកម្រិតបង្ហាញ 4K Touch Screen។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: កុំព្យូទ័រ