CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Geekbench 5 ចេញជាផ្លូវការ មកជាមួយ​មុខងារ Dark Mode និងដំណើរការ​ប្រសើរជាងមុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធីធ្វើតេស្តកម្លាំង ម៉ាស៊ីនកុំព្យូទ័រ, ស្មាតហ្វូន និង ថេប្លេត ដ៏មានការពេញនិយម Geekbench ទទួលបានកំណែអាប់ដេតជំនាន់ថ្មី ដែលមកជាមួយមុខងារថ្មី Dark Mode ដែលដំណើរការនៅលើ macOS, ការធ្វើតេស្តកម្លាំង CPU បែបថ្មី ដោយប្រើប្រាស់ បច្ចេកវិទ្យា Machine Learning, បច្ចេកវិទ្យា AR ( Augmented reality ), ការគណនាការថតរូប, មុខងារថ្មី Multi-Threaded និងចំនុចផ្សេងៗជាច្រើនទៀត។

 


ក្រុមអ្នកអភិវឌ្ឍកម្មវិធី Primate Lab បានធ្វើការប្រកាសថា កម្មវិធី Geekbench 5 នេះមានសមត្ថភាពអាចធ្វើតេស្តកម្លាំង ម៉ាស៊ីនកុំព្យូទ័រ, ស្មាតហ្វូន និង ថេប្លេត បានល្អប្រសើរ នឹងត្រឹមត្រូវជាងមុន។ គួរបញ្ជាក់ផងថា Geekbench 5 បានបន្ថែមគម្រូសម្រាប់ធ្វើតេស្ត Memory ថ្មី ដែលវាអាចជួយឲ្យការធ្វើតេស្តមានភាពប្រើសើរជាងមុន ។ ចំនែកឯការធ្វើតេស្ត GPU វិញគេក៏បន្ថែមការគាំទ្របច្ចេកវិទ្យា Vulkan នៅលើប្រព័ន្ធប្រតិបត្តិការ Linux, Windows, និង Android ថែមទៀតផង ដូច្នេះបច្ចេកវិទ្យាធ្វើតេស្ត GPU កើនឡើងដល់ទៅ 4 ហើយ ក្នុងមានរួមមានដូចជា Vulkan, Metal, CUDA និង OpenGL។ គួរបញ្ជាក់ផងថាបច្ចេកវិទ្យា Vulkan គឺជាបច្ចេកវិទ្យាទុកសម្រាប់ធ្វើតេស្តហ្គេម ឬវីដេអូដែលមានក្រាហ្វិកធំៗបែប 3D ហើយបើប្រៀបធៀបទៅនឹង OpenGL និង Metal ឃើញថាវាមានសមត្ថភាពក្នុងការធ្វើតេស្តខ្លាំងជាង។


គួរបញ្ជាក់ផងថា មុខងារ Dark Mode នៅលើ កម្មវិធី Geekbench 5 ដំណើរនៅលើប្រព័ន្ធប្រតិបត្តិការ macOS Mojave ឡើងទៅ ហើយវានឹងដំណើរនៅលើ iOS 13 នាពេលខាងមុខផងដែរ នេះបើយោងតាមសម្តីរបស់អ្នកអភិវឌ្ឍកម្មវិធីនេះ។ លើសពីនេះទៅទៀត Geekbench 5អាចដំណើរបានតែនៅលើប្រព័ន្ធប្រតិបត្តិការ និងឧបករណ៍ 64bit តែប៉ុណ្ណោះ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: កម្មវិធី-ហ្គេម