CAMBO REPORT

Popup Advertising5 seconds

កាស​ក្តោប​ត្រចៀក​ឥត​ខ្សែ SteelSeries Arctis 1 ត្រូវ​ផលិត​យ៉ាង​ពិសេស​សម្រាប់ Nintendo Switch

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើសិនអ្នកជាម្ចាស់ម៉ាស៊ីនហ្គេម Nintendo Switch នោះអ្នកប្រាកដជា ត្រូវការឧបករណ៍ជំនួយមួយ ដែលជួយសម្រួល ដល់ការស្រ្តីមហ្គេមរបស់អ្នក ឲ្យកាន់តែមានបទពិសោធន៍ ល្អជាងនេះហើយមែនដែរទេ? ជាក់ស្តែង SteelSeries ទើបនឹងបញ្ចេញ ផលិលផលថ្មីមួយ របស់ខ្លួននោះគឺកាសក្តោបត្រជៀក ប្រភេទ Wireless ដែលមានឈ្មោះថា Arctis 1 អាចតភ្ជាប់ជាមួយឧបករណ៍ អេឡិចត្រួនិចផ្សេងៗ ហើយវាត្រូវបានបង្កើតឡើង យ៉ាងពិសេស សម្រាប់ម៉ាស៊ីនហ្គេម Nintendo Switch ថែមទៀត។

 

 

ជាទូទៅ យើងសង្កេតឃើញថា មានតែម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុន Nintendo ទេ ដែលពិបាកបំផុត ក្នុងការស្វែងរកកាសស្តាប់ ឥតខ្សែប្រភេទ ដ៏សាកសមមួយ បើទោះបីជាមាន មុខងារ Bluetooth ក៏ពិតមែន ប៉ុន្តែការតភ្ជាប់នេះ មិនងាយស្រួល ដូចទៅនឹងឧបករណ៍ដទៃទេ ដោយវាត្រូវពឹងផ្អែក ទៅលើការប្រើប្រាស់ដុំបំបែក (USB-C dongle) ដើម្បីអាចភ្ជាប់ទៅកាន់ Bluetooth បាន ដែលជាហេតុធ្វើឲ្យមាន ការស្មុគស្មាញ ដល់អ្នកប្រើប្រាស់។ ឃើញដូច្នេះហើយ ទើបក្រុមហ៊ុន SteelSeries បានសម្រេចចិត្ត ផលិតកាសស្តាប់ឥតខ្សែ ប្រភេទក្តោបត្រចៀក Arctis 1 សម្រាប់ Nintendo Switch ជាពិសេស តែម្តង។ ចំពោះកាសប្រភេទថ្មីនេះ គឺត្រូវបាន បំពាក់មកជាមួយបច្ចេកវិទ្យា Wireless 2.4GHz ( បច្ចេកវិទ្យាមួយ មានល្បឿនលឿន ជាហេតុធ្វើឲ្យ ការបញ្ចេញសម្លេងរលូនល្អ ) ព្រមទាំងភ្ជាប់មកជាមួយ ដុំ Bluetooth Receiver ( ប្រភេទ USB-C ) សម្រាប់តភ្ជាប់នឹងម៉ាស៊ីន Nintendo Switch គ្រប់ប្រភេទ។ លើសពីនេះទៀត អ្នកក៏អាចនៅតែប្រើប្រាស់ កាសនេះបាន ទោះបីជាយក Nintendo Switch ទៅភ្ជាប់ជាមួយ Dock ក៏ដោយ ព្រោះថាវាក៏បានបន្ថែមមក ជាមួយដុំ Bluetooth Receiver ( ប្រភេទ USB-A ) ផងដែរ។ 

 

 

សរុបមក កាស Arctis 1 នេះ មិនត្រឹមតែអាចប្រើប្រាស់ ជាមួយម៉ាស៊ីនហ្គេម Nintendo Switch នោះទេ វាថែមទាំងអាចប្រើប្រាស់ ជាមួយ PS4, Xbox One, កុំព្យូទ័រ និងឧបករណ៍ ដែលភ្ជាប់មក ជាមួយបច្ចេកវិទ្យា Bluetooth ជាច្រើនទៀត។ ដូច្នេះ បើមានអ្នកស្នេហាហ្គេមមីងណា ចាប់អារម្មណ៍ជាមួយវា នោះអាចស្វែងរកវា បាននៅលើគេហទំព័រ SteelSeries ផ្ទាល់ ដោយវាមានតម្លៃខ្ទង់ $99.99 ដុល្លារ។

 

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ