CAMBO REPORT

Popup Advertising5 seconds

OnePlus TV នឹង​បំពាក់​បាស​បំពង​សម្លេង 8 គ្រាប់ ហើយ​មាន​បច្ចេកវិទ្យា Dolby Atmos ភ្ជាប់​មក​ជា​មួយ​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បាសបំពងសម្លេងភ្ជាប់ជាមួយ ទូរទស្សន៍ទូទៅភាគច្រើន ហាក់បីដូចជាមានគុណភាព មិនល្អណាស់ណានោះទេ ហេតុដូច្នេះហើយ បានជាក្រុមហ៊ុនមួយចំនួន បានបង្កើតរបារសម្លេង Soundbar និង ឧបករណ៍បំពងសម្លេង ខ្នាតរោងកុនតាមផ្ទះ ដើម្បីប្រើជំនួសវិញផងដែរ។ យ៉ាងណាក៏ដោយ ប្រភពព័ត៌មានថ្មីមួយ បានប្រទះឃើញមាន លក្ខណៈសម្បត្តិ លេចចេញមកពី គេហទំព័រ លក់ដូរអនឡាញ Amazon ដែលបានចុះបញ្ជីឲ្យ ទូរទស្សន៍វៃឆ្លាត OnePlus TV ថានឹងផ្ដល់ជូន បាសបំពងសម្លេង សរុបរហូតដល់ទៅចំនួន 8 គ្រាប់ឯណោះ ជាមួយនឹងថាមពល 50W និងមានជំនួយពី Dolby Atmos ថែមទៀតផង។

 

 

ទាំងនេះគឺជាលក្ខណៈពិសេស គួរឲ្យចាប់អារម្មណ៍ពិតមែន សម្រាបបាសបំពងសម្លេង ភ្ជាប់មកជាមួយស្រាប់ និងមិនបាច់ត្រូវការ តម្រូវឲ្យជាវធុងបាស បន្ថែមទៀតនោះទេ យ៉ាងហោចណាស់ អ្វីដែលបានបញ្ជាក់ នៅលើក្រដាសបញ្ជី ដូច្នេះទាល់តែសាកល្បង នៅខាងក្រៅជាមុនសិន ទើបអាចវាយតម្លៃបាន។ ទោះបីជាយ៉ាងណាក្ដី OnePlus ពិតជាខិតខំព្យាយាម នាំយកមកនូវមុខងារ និងលក្ខណៈពិសេសៗ សម្រាប់បំពាក់ទៅលើ ទូរទស្សន៍វៃឆ្លាត ជំនាន់ដំបូងរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយ ក្រុមហ៊ុនដទៃៗទៀត ដែលមានចំណែកទីផ្សារច្រើន ដូចជា Samsung និង LG ផងដែរ។ កាលពីខែមុននេះ OnePlus បានបង្ហើបប្រាប់ថា ទូរទស្សន៍របស់ខ្លួន គឺផ្ដោតទៅលើគុណភាពខ្ពស់ និងព្រមទាំងមានតម្លៃលក់ ទាបជាគូប្រជែងលើទីផ្សារ ថែមទៀតផង ក៏ប៉ុន្ដែទាន់បានបញ្ជាក់ ប្រាប់ពីតម្លៃដាក់លក់ ជាផ្លូវការនៅឡើយទេ។ ទូរទស្សន៍វៃឆ្លាត OnePlus TV នឹងដំណើរការនៅលើ Android TV ប៉ុន្ដែនឹងបន្ថែមស្បែក UI ផ្ទាល់ខ្លួនពីលើថែមទៀត។

 

 

នេះបើយោងទៅតាម ព័ត៌មានចុះផ្សាយ កាលពីពេលមុនៗមក គឺដាក់បង្ហាញឲ្យឃើញថា OnePlus TV នឹងមានអេក្រង់ទំហំ 55 អ៊ីញ មានកម្រិតបង្ហាញដល់ 4K ជាបន្ទះប្រភេទ QLED ទំនងជាផលិតដោយ Samsung ផងដែរ។ ស្ថាបនិកក្រុមហ៊ុន OnePlus លោក Pete Lau បានប្រកាសឲ្យដឹងថា ខ្លួននឹងដាក់លក់ ទូរទស្សន៍វៃឆ្លាត ជំនាន់ដំបូងរបស់ខ្លួន នៅឯខែកញ្ញានេះហើយ ក្នុងប្រទេសឥណ្ឌា មុនគេបង្អស់ បន្ទាប់មកបានចាប់ផ្ដើម ពង្រីកទីផ្សារទៅដល់ សហរដ្ឋអាមេរិក, តំបន់អឺរ៉ុប និងប្រទសចិន នាពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរទស្សន៍