CAMBO REPORT

Popup Advertising5 seconds

Sony កំពុង​មាន​គម្រោង​បិទ​ក្រុមហ៊ុន​នៅ​ប្រទេស​ស៊ុយអែត​ហើយ បន្ទាប់​ពី​ប្រកាស​ថា​ខ្លួន​នឹង​កាត់​បន្ថយ​បុគ្គលិក​កាល​ពី​ដើម​ឆ្នាំ​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនផលិតស្មាតហ្វូន Sony Mobile មានការិយាល័យធំៗចំនួនពីរ ដែលមួយនៅប្រទេសជប៉ុន (Sony Mobile Communications Inc) ហើយមួយទៀត នៅប្រទេសស៊ុយអែត (Sony Mobile Communications AB) ផងដែរ។ ទោះបីជាយ៉ាងណាក្ដី កាលពីពេលថ្មីៗនេះ សារព័ត៌មានក្នុងស្រុក ប្រចាំប្រទេសស៊ុយអែត បានរាយការណ៍មកថា Sony បានចាប់ផ្ដើមកាត់បន្ថយ ការងារចំនួន 60 កន្លែងបន្ដទៀតហើយ បន្ទាប់ពីបានកាត់បន្ថែម ការងារចំនួន 200 កន្លែង កាលពីដើមឆ្នាំ 2019 កន្លងផុតទៅនេះ។ លើសពីនេះទៅទៀត ប្រភពព័ត៌មានដដែល ក៏បានបង្ហើបប្រាប់ថា Sony កំពុងតែមានគម្រោង និងព្រមទាំងពិចារណា ទៅលើគោលការណ៍ បិទក្រុមហ៊ុនធំរបស់ខ្លួន នៅលើប្រទេសស៊ុយអែត ចោលទាំងស្រុងតែម្ដង។

 

 

ការសម្រេចចិត្តពេលនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃគម្រោងសន្សំថវិកា ដែលក្រុមហ៊ុន Sony Mobile បានចាប់ផ្ដើមព្យាយាម កាត់បន្ថយថ្លៃចំណាយ ឲ្យបានពាក់កណ្ដាល រហូតដល់ចុងខែមីនា ឆ្នាំក្រោយផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ បុគ្គលិកសរុបចំនួន 200 នាក់ គឺត្រូវបានបញ្ឈប់ រួចមកហើយ ដោយមានទាំងវិស្វករ និងបុគ្គលិកដទៃៗទៀត ប៉ុន្ដែបុគ្គលិកមួយចំនួន បានផ្លាស់ប្ដូរមុខតំណែង ទៅកាន់សាខា Sony Nordic នៅឯតំបន់អឺរ៉ុប ថែមទៀតផង។ 

 

នាពេលបច្ចុប្បន្ននេះ នៅក្រុមហ៊ុន Sony Mobile Communications AB ប្រទេសស៊ុយអែត មានបុគ្គលិកប្រហែលចំនួន 100 នាក់ កំពុងធ្វើការជាក្រុម លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ខណៈពេលដែលបុគ្គលិក 50 នាក់ផ្សេងៗទៀត បានប្ដូរតួនាទីទៅជា អ្នកគ្រប់គ្រង បណ្ដាញទំនាក់ទំនង Network វិញ។ បន្ទាប់ពីក្រុមហ៊ុននេះ បិទដំណើរការទាំងស្រុង ដូច្នេះបុគ្គលិកនៅសល់ ទាំងអស់នោះ នឹងត្រូវធ្វើការចំណាកស្រុក ផ្លាស់ប្ដូរទៅកាន់សាខា Sony Nordic ដើម្បីចូលរួមជាមួយ ក្រុមហ៊ុនរបស់ខ្លួន នៅតំបន់អឺរ៉ុបតែម្ដង។

 

 

ក្រុមហ៊ុននៅប្រទេសស៊ុយអែតនោះ កាលពីដំបូងមកគឺជា ទីស្នាក់ការកណ្តាល ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Ericsson Mobile Communications ដែលបន្ទាប់មកបានក្លាយជា ក្រុមហ៊ុនសម្ព័ន្ធរបស់ Sony ទាំងស្រុងវិញតែម្ដង នៅដើមឆ្នាំ 2012 រហូតមកដល់ពេលនេះ។ យ៉ាងណាក៏ដោយ ជាអកុសលចុងក្រោយ ក្រុមហ៊ុននៅទីនោះ អាចនឹងត្រូវបិទទ្វារ នាពេលខាងមុខនេះ ហើយបុគ្គលិកជាច្រើននាក់ ត្រូវបានបាត់បង់ ការងាររបស់ពួកគេ ដោយសារតែ ចំណែកឯទីផ្សារលក់របស់ Sony បន្ដធ្លាក់ចុះកាន់តែខ្លាំង ជារៀងរាល់ត្រីមាស ដូច្នេះហើយក៏ចាប់ផ្ដើម កាត់បន្ថយប្រាក់ចំណាយ តាមជម្រើសបែបនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: Lifestyle